លោក ឧកញ៉ា ស្រី វុទ្ធី និងលោកឧកញ៉ា សូ ងួន ជំពាក់បំណុលពន្ធរបស់រដ្ឋមិនទាន់មកទូទាត់
(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិររញ្ញវត្ថុបានសរសេរលិខិតពីរច្បាប់ចុះថ្ងៃទី២៥ ខែមីនានេះទៅឧកញ៉ា២ រូប ដែលរងការចោទថា ជំពាក់បំណុលរបស់រដ្ឋ ហើយរហូតមកដល់ពេលនេះមិនទាន់មកទូទាត់នៅឡើយទេ។
លោកឧកញ៉ាល្បីឈ្មោះនៅកម្ពុជាខាងលើទី១ គឺ លោកឧកញ៉ា ស្រី វុទ្ធី នាយកក្រុមហ៊ុន ងួន វុទ្ធី ត្រេឌីង ឌីវើឡូបមិន ខបផូរ៉េហ្សិន និងទី២ លោកឧកញ៉ា សូ ងួន នាយក្រុមហ៊ុន សូ ងួន ដឹកជញ្ជូននិងសេវាអាហរ័ណនីហរ័ណ ក្នុងកម្មវត្ថុ ដូចគ្នាគឺ «អញ្ជើញក្រុមហ៊ុនទាំងពីរនេះ មកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ»។
លិខិតលោក គង់ វិបុលសង្គត់ធ្ងន់ថា« ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញឧកញ៉ានាយកក្រុមហ៊ុន ដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុម...








