ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មានករណីវិជ្ជមានCovid-19 ចំណាស់ជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំ និងស្ត្រីជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ (ជាប្តី-ប្រពន្ធ)ជាអ្នកដំណើរតាមនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

មានករណីវិជ្ជមានCovid-19 ចំណាស់ជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំ និងស្ត្រីជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ (ជាប្តី-ប្រពន្ធ)ជាអ្នកដំណើរតាមនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលបានប្រកាសមុននេះបន្តិចថា បុរសចំណាស់ជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំ និងស្ត្រីជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ (ជាប្តី-ប្រពន្ធ)ជាអ្នកដំណើរតាមនាវា Viking Cruise Journey នៅខេត្តកំពង់ចាម មានករណីវិជ្ជមានCovid-19 ។
ក្រសួងទេសចរណ៍ចុះផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចក្នុងស្រុក អបអរបុណ្យទន្លេនៅខេត្តបាត់ដំបង

ក្រសួងទេសចរណ៍ចុះផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចក្នុងស្រុក អបអរបុណ្យទន្លេនៅខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  បាត់ដំបង៖   លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ  ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចក្នុងស្រុក ដោយមានការចូលរួមពីតំណាងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ លោកគ្រូ អ្នកគ្រូ និងយុវជនសិស្សានុសិស្សយ៉ាងច្រើនកុះករនៅរមណីយដ្ឋានឡូរី ជើងភ្នំបាណន់  ។ ការរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុកនេះ គឺដើម្បីចូលរួមអបអរពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព” ដែលប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ (ថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០) នៅខេត្តបាត់ដំបង និងបន្តគាំទ្រនូវយុទ្ធនាការជំរុញចលនាទេសចរក្នុងស្រុក ក្រោមពាក្យស្លោក ”ស្នេហាជាតិ ត្រូវស្គាល់ទឹកដី” ។ ការប្រកាស និងដាក់ចេញនូវកញ្ចប់ទស្សនកិច្ចក្នុងស្រុក ជាយន្តការចាំបាច់ដែលអាចឆ្លើយតបនឹងតម្រូវការ ពិសេសរក្សាបាននូវលំហូរភ្ញៀវទេសចរផ្ទៃក្នុងកម្ព...
មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកកើនឡើងដល់ជិត១៣ម៉ឺននាក់

មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកកើនឡើងដល់ជិត១៣ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត១៣ម៉ឺននាក់ហើយ គឺចំនួន១២៩៨៤៦នាក់ និងមនុស្សជិត៥០០០នាក់ គឺ៤៩៣១នាក់ បានបាត់បង់ជីវិត គិតត្រឹមថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ ​។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post ។ ប្រភពដដែលបានបន្តថា មនុស្សប្រមាណ៦៨៣០៧នាក់ បានជាសះស្បើយពីវីរុសខូវីដ-១៩ ដែលភាគច្រើនទាំងមនុស្សឆ្លង មនុស្សស្លាប់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះ គឺនៅលើទឹកដីរបស់ប្រទេសចិន ។ គិតត្រឹមថ្ងៃសុក្រដូចគ្នានេះ នៅប្រទេសចិនមានមនុស្សចំនួន ៣១៦៩នាក់បានបាត់បង់ជីវិត មនុស្សចំនួន ៨០៧៩៣នាក់បានឆ្លង និងមនុស្សចំនួនជាង៦០០០០នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ៕...
អូស្ត្រាលី ៖សន្យាបន្តជួយកម្ពុជាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យកាន់តែប្រសើរបន្ថែមទៀត

អូស្ត្រាលី ៖សន្យាបន្តជួយកម្ពុជាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យកាន់តែប្រសើរបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ កម្ពុជា-អូស្ត្រាលី ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យកាន់តែប្រសើរបន្តទៅមុខទៀត នេះជាការលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកPablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជា និងលោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។ លោកបណ្ឌិត អ៊ិត សំហេង បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរ ចំពោះឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលី ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំងក្រសួងការងារ នឹងត្រៀមសហការជាមួយ ឯកអគ្គរដ្ឋទូតអូស្រ្តាលី ដើម្បីជួយសម្រួលដល់បេសកកម្មការទូត ប្រកបដោយជោគជ័យ ក្នុងន័យទំនាក់ទំនងជាមួយកម្ពុជា និងអូស្ត្រាលី កាន់តែមានលក្ខណៈស៊ីជម្រៅ និងប្រសើរថែមទៀត។ លោកបណ្ឌិត អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធិផលមួយចំនួន ដែលក្រសួង បាន...
ប្រទេសនិងដែនដី១២៣ រឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាត្បូងដោយបារម្ភពីវីរុសខូវីដ-១៩

ប្រទេសនិងដែនដី១២៣ រឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាត្បូងដោយបារម្ភពីវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនានេះ អំពីប្រទេស និងដែនដីចំនួន១២៣នៅជុំវិញពិភពលោក ដែលបានរឹតត្បិតការធ្វើដំណើរចូលពីប្រទេសនេះ ដោយសារបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩  ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ (Yonhap News Agency ។ ការរឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាងត្បូងរបស់ប្រទេស និងដែនដីទាំង១២៣នេះ ត្រូវបានធ្វើឡើង ខណៈដែលចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងកាន់តែខ្ពស់ជាលំដាប់ រហូតដល់ចំនួនសរុបកើនឡើងដល់៧៨៦៩ករណីនៅទូទាំងប្រទេស និងចំនួនមនុស្សស្លាប់ដោយសារវីរុសមួយនេះក៏កើនឡើងដល់ចំនួន ៦៦នាក់ដែរ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួមនុស្សឆ្លងវីរុស ខូវីដ ១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ១២៤១៩០នាក់ មនុស្សស្លាប់បានកើនឡើងដល់៤៦២៣នាក់ និងមនុស្សដែលជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់៦៨០៨៧នាក់ ៕...
 កម្ពុជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត

 កម្ពុជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានប្រកាសឲ្យដឹងថា សមាគមអ្នកសរសេរអំពីការធ្វើដំណើរក្នុងតំបន់ប៉ាស៊ីហ្វិក Pacific Area Travel Writers Association (PATWA) បានផ្ដល់រង្វាន់ដល់ប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត Best Destination - Heritage (International)។ ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា នេះជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា ដែលត្រូវបានសមាគមអន្តរជាតិលើកតម្កើង ព្រមទាំងពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ។ គួរបញ្ជាក់ថា សមាគម PATWA ជាសមាជិកសម្ព័ន្ធរបស់អង្គការទេសចរណ៍ពិភពលោក United Nations World Tourism Organization (UNWTO)៕...
ក្រសួងទេសចរណ៍៖ ជំរុញឱ្យខេត្តកំពង់ធំរៀបចំចលនាប្រលងប្រណាំងសេវាសាធារណៈល្អនៅគ្រប់ក្រុង-ស្រុក ឃុំ-សង្កាត់

ក្រសួងទេសចរណ៍៖ ជំរុញឱ្យខេត្តកំពង់ធំរៀបចំចលនាប្រលងប្រណាំងសេវាសាធារណៈល្អនៅគ្រប់ក្រុង-ស្រុក ឃុំ-សង្កាត់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញដល់រដ្ឋបាលខេត្តកំពង់ធំត្រូវរៀបចំ «ចលនាប្រលងប្រណាំងសេវាសាធារណៈល្អ» នៅគ្រប់ក្រុង-ស្រុក និងឃុំ-សង្កាត់ ដើម្បីធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ លោករដ្ឋមន្ត្រី បនាឲ្យដឹងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារនៅឆ្នាំ២០១៩ និងលើកទិសដៅបន្តនៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ធំ នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ។ លោក ថោង ខុន មានប្រសាសន៍ថា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក រហូតដល់ថ្នាក់ឃុំ-សង្កាត់ ត្រូវរួមគ្នាបង្ការទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវសកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់អុចអាលប៉ុនប៉ងបង្កឲ្យមានអំពើហិង្សា ភាពចលាចល វឹកវរ អសន្តិសុខក្នុងសង្គម ដោយត្រូវយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយបំភ្លឺជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងខិតខំបំផុសអប់រ...
បញ្ជីឈ្មោះនិងលេខទូរស័ព្ទប្រធានមន្ទីរសុខាភិបាលខេត្តទាំង២៥

បញ្ជីឈ្មោះនិងលេខទូរស័ព្ទប្រធានមន្ទីរសុខាភិបាលខេត្តទាំង២៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បញ្ជីឈ្មោះ និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងបញ្ហាសុខភាព​ និងបញ្ហាជំងឺកូវីដ-១៩​ នៅតាមបណ្តារាជធានី​ -​ ខេត្ត​  របស់លោក​ លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តទាំង២៥  ៕
អឺរ៉ុបបម្រុងទឹកប្រាក់២៥ពាន់លានអឺរ៉ូ សម្រាប់ទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដោយសារវីរុសខូវីដ-១៩

អឺរ៉ុបបម្រុងទឹកប្រាក់២៥ពាន់លានអឺរ៉ូ សម្រាប់ទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោកស្រី អ៊ូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula Von Der Leyen) ប្រធានគណៈកម្មការអឺរ៉ុប បានប្រកាសនៅថ្ងៃពុធ ទី១១ ខែមីនានេះថា អឺរ៉ុបមានគម្រោងរៀបចំមូលនិធិបម្រុងជាទឹកប្រាក់ប្រមាណ២៥ ពាន់លានអឺរ៉ូ សម្រាប់ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលអាចនឹងកើតឡើងដោយសារវីរុសខូវីដ-១៩នៅពេលខាងមុខនេះ ។ នេះបើតាមការចុះផ្សាយរបស់ NHK World Japan ។ លោកស្រី អ៊ូស៊ូឡា វ៉ុន ដឺ ឡេយែន បាននិយាយថា ទឹកប្រាក់ទាំង២៥ ពាន់លានអឺរ៉ូនេះ មានគោលដៅជួយដល់ប្រទេសមួយចំនួនដែលជាសមាជិករបស់សហភាពអឺរ៉ុប ដែលបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ មានប្រទេស អ៊ីតាលីជាដើម ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ដែលបានឆ្លងវីរុសខូវីដ-១៩ ច្រើនជាងគេ គឺប្រទេសអ៊ីតាលីមានចំនួន១០១៤៩ករណី ប្រទេសបារាំង និងអេស្ប៉ាញមានការឆ្លងវីរុសខូវីដ-១៩ប្រមាណជាង១៦០០ករណី ៕  ...
ភ័យពេញក្រុងឡុងដ៍! រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស ឆ្លងមេរោគកូរ៉ូណា Covid-19

ភ័យពេញក្រុងឡុងដ៍! រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស ឆ្លងមេរោគកូរ៉ូណា Covid-19

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោកស្រី ណាឌីន ដូរីស (Nadine Dorries) ត្រូវបានគេរាយការណ៍មកថា ឆ្លងមេរោគកូរ៉ូណា Covid-19 កាលពីចុងសប្តាហ៍មុន។ យោងតាមការផ្សាយរបស់កាសែត The Daily Mail របស់អង់គ្លេស បានឲ្យដឹងនៅមុននេះបន្តិចថា លោកស្រីរដ្ឋមន្ត្រីវ័យ៦២ឆ្នាំរូបនេះ ត្រូវក្រុមគ្រូពេទ្យពិនិត្យឃើញឆ្លងមេរោគកូរ៉ូណា កាលពីរាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បន្ទាប់លោកស្រីធ្លាក់ខ្លួនឈឺ នៅថ្ងៃសុក្រ សប្តាហ៍មុន។ The Daily Mail បានផ្សាយទៀតថា លោកស្រី ណាឌីន ដូរីស នៅពេលនេះ ត្រូវក្រុមគ្រូពេទ្យដាក់ឲ្យនៅដាច់តែឯង ហើយលោកស្រីចាប់ផ្តើមជាសះស្បើយពីជំងឺជាបណ្តើរៗឡើងវិញ។ កាសែតដដែលនេះ បានលើកឡើងទៀតថា ការធ្វើរោគវិនិច្ឆ័យរកឃើញលោកស្រីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឆ្លងជំងឺដ៏កាចសាហាវនេះ គឺសារដ៏គួរឲ្យភ័យខ្លាចដល់វិមានរដ្ឋាភិបាល ជាពិសេស នៅក្នុងខុទ្ទកាល័របស់លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស ព្រោះលោកស្រីរដ្ឋមន្...