សម្តេចតេជោ៖គ្រប់ស្ថាប័នទាំងអស់កាត់បន្ថយការចំណាយ៥០% លើកលែងតែក្រសួងចំនួន៣
ខណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខា ភិបាលដែលរៀបចំឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០ ២០ នេះ សម្តេចតេជោ ហ៊ុន សែន បានស្នេីសុំក្រសួង ស្ថាប័នរដ្ឋចូលរួមសន្សំសំចៃថវិកាជាតិក្នុងពេលប្រទេសជាតិដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩
នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃក្រសួងសុខាភិបាល នៅសណ្ឋាគារសុខា ថ្ងៃទី ៤ ខែ មីនា ស្របពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចដាក់ចេញនូវអាទិភាពចម្បងរបស់ប្រទេសកម្ពុជានាពេលនេះគឺរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា) គឺ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអោយក្រសួង និងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ត្រូវកាត់បន្ថយការចំណាយរបស់ខ្លួន ៥០% ។
ប៉ុន្តែលើកលែងតែក្រសួងនិងស្ថាប័នបីដូចជា១)ក្រសួងការបរទេស និងសហប្រតិបត្តិ...








