លិខិតមិត្តអ្នកអាន៖ សម្តេចតេជោ ហ៊ុន សែន ប្រើពេលវេលាមិនឲ្យប្រជាជនភ័យខ្លាច ជាយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូរ៉ូណា Covid-19
(ភ្នំពេញ)៖ ការស្គាល់កាលៈទេសៈ និងដឹងថា ពេលណាត្រូវធ្វើអ្វី គឺជាកត្តាកំណត់ជោគជ័យរបស់មេដឹកនាំដែលឈ្លាសវៃ ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺពិតជាមេដឹកនាំ ដែលតែងតែធ្វើកិច្ចការនេះជារៀងរហូតមក។
ជាក់ស្តែង ក្នុងចំណាត់ការករណី Covid-19 ភាពឈ្លាសវៃរបស់មេដឹកនាំខ្មែររូបនេះ បានបង្ហាញជាភស្តុតាងមួយថ្មីទៀត។ ហេតុអ្វីបានជាខ្ញុំហ៊ាននិយាយយ៉ាងដូច្នេះ? សូមពិនិត្យមើលចំណាត់ការរបស់របស់សម្តេចតេជោ ហ៊ុន សែន ដូចតទៅ៖
ចាប់ពីការផ្ទុះឡើងនៃ វីរុសកូរ៉ូណាថ្មី ឬ Covid-19 កាលពីចុងឆ្នាំ២០១៩ ហូតមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ គឺជាដំណាក់កាល ដែលមេដឹកនាំខ្មែររូបនេះចាត់ទុកថា ការទប់ស្កាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតដើម្បីបង្ការហានីភ័យ។
សម្តេចតេជោ ហ៊ុន សែន យល់ច្បាស់ណាស់ថា ក្នុងដំណាក់កាលនេះ ការប្រើចិត្តសាស្ត្រជារឿងសំខាន់ដើម្បីទប់សភាពការណ៍កុំឲ្យច្រួលច្របល់ក្នុងសង្គម ដែលបណ្តាលមកពីការភ័យស្លន់ស្លោជ្រុលរបស់ប្រជា...








