ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ជម្ងឺផ្តាសាយរដូវរងារកំពុងឆ្លងរាតត្បាតលើមនុស្សជាង១លាន៧សែននាក់នៅអាមេរិក

ជម្ងឺផ្តាសាយរដូវរងារកំពុងឆ្លងរាតត្បាតលើមនុស្សជាង១លាន៧សែននាក់នៅអាមេរិក

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Eyewitness News បានចុះផ្សាយនៅថ្ងៃសៅរ៍ ទី០៧ ខែធ្នូនេះថា ចាប់តាំងពីរដូវរងារចូលមកដល់ កំណើននៃអ្នកជម្ងឺផ្តាសាយនៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង ១លាន៧សែននាក់នៅទូទាំងប្រទេស ដែលជាកំណើនខ្ពស់គួរឲ្យបារម្ភ ។ លោក ស្កុត អេភើសិន (Scott Epperson) មន្ត្រីវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជម្ងឺរបស់សហរដ្ឋអាមេរិក (U.S. Center for Disease Control and Protection) បាននិយាយថា បច្ចុប្បន្ននេះ មានអ្នកជម្ងឺផ្តាសាយជាង១លាន៧សែននាក់ ដោយអ្នកជម្ងឺជាង១៦០០០នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអ្នកជម្ងឺប្រមាណជាង៩០០នាក់ផ្សេងទៀតបានបាត់បង់ជីវិតពាក់ព័ន្ធនឹងជម្ងឺផ្តាសាយនៅទូទាំងប្រទេស ។ លោក ស្កុត អេភើសិន បានបន្ថែមថា កាលពីឆ្នាំ២០១៧ និង២០១៨កន្លងទៅ ជម្ងឺផ្តាសាយនៅរដូវរងារដូចគ្នានេះ បានឆ្លងរាលដាលទៅកាន់មនុស្សប្រមាណជាង៨១០០០០នាក់ ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអ្នកជម្ងឺផ្តាសាយប្រមាណ៦១០០០នា...
សហរដ្ឋអាមេរិកសម្រេចដាក់មេដឹកនាំយោធា៣នាក់របស់ប្រទេសអ៊ីរ៉ាក់ក្នុងបញ្ជីខ្មៅពីបទគាំទ្រដោយអ៊ីរ៉ង់

សហរដ្ឋអាមេរិកសម្រេចដាក់មេដឹកនាំយោធា៣នាក់របស់ប្រទេសអ៊ីរ៉ាក់ក្នុងបញ្ជីខ្មៅពីបទគាំទ្រដោយអ៊ីរ៉ង់

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកបានសម្រេចដាក់ក្នុងបញ្ជីខ្មៅ កាលពីថ្ងៃសុក្រ ទី០៦ ខែធ្នូនេះ នូវមេដឹកនាំយោធា របស់ប្រទេសអ៊ីរ៉ាក់ចំនួន៣នាក់ ពីបទទទួល ការគាំទ្រដោយប្រទេសអ៊ីរ៉ង់ និងបានសម្លាប់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ។ ការដាក់មេដឹកនាំយោធាអ៊ីរ៉ាក់ទាំង៣នាក់ក្នុងបញ្ជីខ្មៅរបស់អាមេរិក គឺមានគោលដៅទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់ ដែលមេដឹកនាំអាមេរិកបានចោទប្រកាន់មេដឹកនាំយោធាទាំង៣នាក់នេះ ពីបទស្ថិតក្រោមឥទ្ធិពលអ៊ីរ៉ង់ និងរុញច្រានអោយមានអំពើហិង្សាលើក្រុមបាតុករ ។ មេដឹកនាំយោធាអ៊ីរ៉ាក់ទាំង៣នាក់នោះ គឺលោក Qais al-Khazali លោក Asaib Ahl al-Haq និងលោក Laith la-Khazali  ដែលជាមេបញ្ជាការ កងកម្លាំងទាហានប៉ារ៉ាអ៊ីរ៉ាក់ និងជាកងកម្លាំងគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ៕...
ក្រុមហ៊ុនជាង២០០ ចូលរួមពិព័រណ៏ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិឆ្នាំ២០១៩

ក្រុមហ៊ុនជាង២០០ ចូលរួមពិព័រណ៏ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានថ្លែងថា ពិព័រណ៍ឧស្សាហកម្ម សំណង់ មានអ្នកចូលរួមដាក់តាំងបង្ហាញ សម្ភារសំណង់ កើនឡើងជាងឆ្នាំមុន ដែលឆ្នាំនេះ មាន២០៧ ក្រុមហ៊ុន និង មានស្តង់ប្រមាណ ៣៥០ ស្តង់ ដែលឆ្នាំមុន មានតែជាង ១៦០ក្រុមហ៊ុន ។ សូមបញ្ជាក់ថា ពិព័រណ៏ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិឆ្នាំ២០១៩ ធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើការផ្សព្វផ្សាយពីភាពរីកចម្រើន និងការអភិវឌ្ឍន៍ ឧស្សាហកម្មសំណង់នៅកម្ពុជា នាពេលបច្ចុប្បន្ន ដែលកំពុងកើនឡើងខ្លាំង ។ ចំពោះការដាក់តាំងបង្ហាញ ពីសម្ភារៈ បរិក្ខារឧបករណ៍ គ្រឿងចក្រ សំណង់គ្រប់ប្រភេទរួមទាំងបច្ចេក វិទ្យាសាងសង់ទំនើបៗសរុបប្រមាណជិត ១០០០មុខ ដែលឆ្លើយតម្រូវការ និងការផ្គត់ផ្គង់ សម្ភារ បរិក្ខារ គ្រឿងចក្រ និង បច្ចេកវិទ្យាសាងសង់ ឱ្យបានគ្រប់គ្រាន់ ស្របតាមកាលៈបច្ចេកទេស ដែលវិស័យសំណង់នៅក...
លោកឧកញ៉ា លឹម ហេង ថ្លែងបើកវេទិកាធុរកិច្ចស្ដីពីនិន្នាការនិងការយល់ដឹងអំពីធុរកិច្ចកម្ពុជាឆ្នាំ២០២០

លោកឧកញ៉ា លឹម ហេង ថ្លែងបើកវេទិកាធុរកិច្ចស្ដីពីនិន្នាការនិងការយល់ដឹងអំពីធុរកិច្ចកម្ពុជាឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងបើកវេទិកាធុរកិច្ចស្ដីពីនិន្នាការនិងការយល់ដឹងអំពីធុរកិច្ចកម្ពុជា ឆ្នាំ២០២០ នៅថ្ងៃសុក្រទី៦ ខែធ្នូ ឆ្នាំ២០១៩ ។ លោកឧកញ៉ាបានចូលរួមថ្លែងសុន្ទរកថា បើកវេទិកាធុរកិច្ចស្ដីពីនិន្នាការ និង ការយល់ដឹងអំពីធុរកិច្ចកម្ពុជា ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ។ វេទិកានេះ ត្រូវបានសហការរៀបចំឡើង ដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងគោលបំណងចែករំលែកការយល់ដឹង និង និន្នាការធុរកិច្ចកម្ពុជា ឆ្នាំ២០២០ ដោយផ្ដោតជាពិសេសលើប្រធានបទស្ដីពីធុរកិច្ចតាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការធ្វើធុរកិច្ច ។ លើសពីនេះ វេទិការមានតួនាទីដ៏សំខាន់ក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ច និងជួយដល់សហគ្រាសធុនតូចនិងមធ្យមផ្សារភ្ជាប់នឹងខ្សែសង្វាក់តម្លៃពិភពលោក ស្របតាមគោលដៅរបស់រាជរដ្ឋ...
 ថវិកាជាង១០០លានដុល្លារអាមេរិកសម្រាប់ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត

 ថវិកាជាង១០០លានដុល្លារអាមេរិកសម្រាប់ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖  យោងតាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោ​ បានឲ្យដឹងថា ចំណូលដែលសប្បុរសជនចូលរួម ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត រហូតព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ មានចំនួន 70,191,994ដុល្លារ និងប្រាក់រៀលចំនួន32,110000រៀល។ បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងនោះ ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ។ សម្តេចបានសរសេររៀបរាប់ឲ្យដឹងតាមរយៈ Facebook ផ្លូវការរបស់សម្តេចដោយបញ្ជាក់ថា «សូមជម្រាប ជូនបងប្អូនជនរួមជាតិ ជាទីគោរព ស្រឡាញ់ ថាចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត រហូតព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះ មានចំនួន 70,191,994 ដុល្លារ និងប្រាក់រៀលចំនួន 32,110000រៀល។ បើគិតទាំងថវិការ៣០លានដុល្លារ របស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ ដែលធ្វើឱ្យយើងមានលទ្ធភាពរៀបចំមន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រ...
ជប៉ុនសម្រេចបោះទុនទឹកប្រាក់១២២ពាន់លានដុល្លារក្នុងគម្រោងផ្តល់សន្ទុះកំណើនសេដ្ឋកិច្ច

ជប៉ុនសម្រេចបោះទុនទឹកប្រាក់១២២ពាន់លានដុល្លារក្នុងគម្រោងផ្តល់សន្ទុះកំណើនសេដ្ឋកិច្ច

ព័ត៌មានទាន់ហេតុការណ៍
នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីហ្សូ អាបេ បានសម្រេចបោះទុន ក្នុងទ្រង់ ទ្រាយធំជាទឹកប្រាក់ប្រមាណ១៣០០០ពាន់លានយ៉េន ស្មើនឹងជាង១២២ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ ក្នុងគម្រោងផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២០ខាងមុខនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ The Telegram ។ លោក អាបេ បានថ្លែងថា កញ្ចប់ថវិកានេះ នឹងត្រូវបានចំណាយទៅលើការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលទ្រុឌទ្រោម ដោយគ្រោះមហន្តរាយធម្មជាតិរយៈពេលកន្លងមក និងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឆ្នាំ២០២០ខាងមុខនេះ ។ លោក អាបេ បានបន្តថា កញ្ចប់ថវិកានេះ ក៏ត្រូវបានចំណាយផងដែរទៅលើយុទ្ធសាស្ត្រផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយហានិភ័យនានាផ្នែកសេដ្ឋកិច្ច ខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភព លោកមិនសូវរឹងមាំនៅពេលបច្ចុប្បន្ន និងទៅអនាគត ៕  ...
នាវាដឹកប្រេងរបស់ក្រុមហ៊ុនប្រទេសក្រិក ត្រូវក្រុមចោរសមុទ្រចាប់ជំរិតនៅសមុទ្រនៃប្រទេសនីហ៊្សេរីយ៉ា

នាវាដឹកប្រេងរបស់ក្រុមហ៊ុនប្រទេសក្រិក ត្រូវក្រុមចោរសមុទ្រចាប់ជំរិតនៅសមុទ្រនៃប្រទេសនីហ៊្សេរីយ៉ា

សង្គម និងកម្សាន្ត
នាវាដឹកប្រេងធុនធំមួយគ្រឿង ឈ្មោះ Nave Constellation ដឹកប្រេងឥន្ធនៈប្រមាណជាង២លានបារ៉ែល ដោតទង់ជាតិទីក្រុងហុងកុង និងជានាវាដឹកប្រេងរបស់ក្រុមហ៊ុន Navios Tankers Management នៃប្រទេសក្រិក ត្រូវបានក្រុមចោរសមុទ្រចាប់ជំរិតនៅសមុទ្រនៃប្រទេសនីហ៊្សេរីយ៉ា ដែលនេះបើយោងតាម Reuters។ មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសនីហ៊្សេរីយ៉ា និងបុគ្គលិកនាវាដឹកប្រេង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ ថា ក្រុមចោរសមុទ្រមួយក្រុម បានចាប់ជំរិតបុគ្គលិកចំនួន១៩នាក់នៅលើនាវាដឹកប្រេងមួយគ្រឿង នៅចម្ងាយ៧៧ម៉ាយពីកោះ Bonny នៃប្រទេសនីហ៊្សេរីយ៉ា ខណៈដែលនាវាដឹកប្រេងនោះកំពុងធ្វើដំណើរទៅកាន់អាហ្វ្រិកខាងលិច។ មន្ត្រីដដែលបានបន្តថា បុគ្គលិកទាំង១៩នាក់នៅលើនាវាដឹកប្រេងនោះ គឺមានជនជាតិឥណ្ឌាចំនួន១៨នាក់ និងជនជាតិទួរគីម្នាក់ ដោយក្រុមចោរសមុទ្របានបន្សល់ទុកបុគ្គលិកចំនួន៧នាក់ផ្សេងទៀតនៅលើនាវាដឹកប្រេងនោះដែរ ដោយមិនចាប់ជំរិតទេ៕  ...
ធនាគារអភិវឌ្ឍន៍ជនបទនឹងក្លាយជាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មសម្រាប់បម្រើវិស័យកសិកម្ម

ធនាគារអភិវឌ្ឍន៍ជនបទនឹងក្លាយជាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មសម្រាប់បម្រើវិស័យកសិកម្ម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារអភិវឌ្ឍន៍ជនបទនឹងក្លាយជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មសម្រាប់បម្រើវិស័យកសិកម្មជាពិសេស ប្រើប្រាស់ សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ ។ ធនាគារអភិវឌ្ឍន៍ជនបទ​ (ធ.អ.ជ.) ដឹកនាំដោយ លោក កៅ ថាច បានដើរលើយន្តការដោះស្រាយបញ្ហាជូនប្រជាកសិកររហូតទទួលបាន នូវការទុកចិត្តពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានបន្ថែមដើមទុន ៥០ លានដុល្លារអាមេរិក ដើម្បីប្រែក្លាយធនាគារនេះ ឲ្យទៅជាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មសម្រាប់បម្រើវិស័យកសិកម្មជាពិសេ សប្រើប្រាស់ សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ។...
ផ្លូវជាតិលេខ២ ​និងលេខ២២ ​​នឹង​ចាប់ផ្តើម​សាងសង់​​នៅ​ឆ្នាំ​​២០២០​ខាងមុខនេះក្នុង​តម្លៃទឹកប្រាក់ប្រមាណ៥៦លានដុល្លារអាមេរិក

ផ្លូវជាតិលេខ២ ​និងលេខ២២ ​​នឹង​ចាប់ផ្តើម​សាងសង់​​នៅ​ឆ្នាំ​​២០២០​ខាងមុខនេះក្នុង​តម្លៃទឹកប្រាក់ប្រមាណ៥៦លានដុល្លារអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា  ​ផ្លូវជាតិ​លេខ​ ២១​ ពី​ក្រុង​​តាខ្មៅ​ ទៅស្រុក​កោះធំ​ ហើយ​ជាមួយ​នឹងការ​បើ​ករ​ដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​ ២ និង​ ផ្លូវជាតិ​លេខ​ ២២​ នៅ​ឆ្នាំ​២០២០​ខាងមុខ​។ លោក រដ្ឋមន្ត្រី  បានបញ្ជាក់បែបនេះ ក្នុង​វេទិកា​សំណេះសំណាល​ស្ដីពី​ចល័ត​ភាព​ក្នុង​ទីប្រជុំជន​ នា​ថ្ងៃទី​ ៥ ខែធ្នូ​ ២០​១៩​។ បើតាមលោក រដ្ឋមន្ត្រីស៊ុន ចាន់ថុល បញ្ចាក់ថា  នាពេលនេះ គ្រឿងចក្រ​បាន​មកដល់​ប្រទេស​កម្ពុជា​បណ្តើរ​ហើយ​ និង​ថវិកា​ក៏​មាន​គ្រប់គ្រាន់​ហើយដែរ ដោយ​ត្រៀម​ពេល​សមស្រប​ស្នើសុំ​សម្តេច​តេជោ​ ហ៊ុន​ សែន​ រក​ពេលវេលា​​​អញ្ជើញ​បើ​ករ​ដ្ឋាន​ជា​ផ្លូវការ​។ គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២ និង​ផ្លូវលេខ២២ មាន​ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រគ្រោង​​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ និង​ថវិកា​រ​ប​ដិ​ភាគ...
អគ្គនាយកដ្ឋានកសិកម្មអំពាវនាវដល់ម្ចាស់ចំការស្វាយនៅកម្ពុជាចង់នាំចេញផ្លែស្វាយ សូមមកចុះបញ្ជីនៅ (Video inside)

អគ្គនាយកដ្ឋានកសិកម្មអំពាវនាវដល់ម្ចាស់ចំការស្វាយនៅកម្ពុជាចង់នាំចេញផ្លែស្វាយ សូមមកចុះបញ្ជីនៅ (Video inside)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែធ្នូនេះ បានអំពាវនាវដល់ម្ចាស់ចំការស្វាយទាំងអស់នៅកម្ពុជា ដែលមានបំណងចង់នាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិន និងប្រទេសផ្សេងៗទៀត សូមរួសរាន់ មកចុះបញ្ជី នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីឲ្យមន្ត្រីជំនាញចុះទៅវាយតម្លៃ និងណែនាំពីលក្ខណៈបច្ចេកទេស ឲ្យស្របតា​មស្តង់ដារនាំចេញ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងសន្និសីទព័ត៌មានស្តីពី «ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៥ ខែធ្នូនេះ។ ​ លោកបញ្ជាក់ទៀតថា ទាំងអគ្គនាយកដ្ឋានកសិកម្ម និងក្រសួងកសិកម្ម ធ្លាប់បានចេញសេចក្តីជូនដំណឹងអំពាវនាវ ឲ្យម្ចាស់ចំការស្វាយ មកចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មរួចមកហើយ ប៉ុន្តែចំនួនអ្នកមកចុះបញ្ជីនៅមានតិចតួច មានប្រហែលជា២ ឬ៣កសិដ្ឋានប៉ុណ្ណោះ ដូច្នេះហើយអាចនឹងជួបការលំបាកពេល ដែលចង់នាំចេញទៅប្រ...