អតីតមន្រ្តីធ្វើការនៅធនាគារជាតិបដិសេធការដោះស្រាយក្រៅឆាកពីមន្រ្តីរបស់ លោក ជា ចាន់តូ
លោក មិន សុខុន (ឲ្យមារ្យ) អតីតបុគ្គលិកបម្រើការងារនៅធនាគារជាតិនៃកម្ពុជាបានបដិសេធការដោះស្រាយក្រៅឆាកពីមន្រ្តីរបស់ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលថ្មីៗនេះ មានមន្រ្តីម្នាក់បានយកថវិកាចំនួន ៤លានរៀលជាថ្នូនិងការបញ្ឈប់ការទាមទារប្រាក់ឧបត្ថម្ភគោលនយោបាយរបស់លោកកាលពី ១៥ឆ្នាំមុន។
លោក មិន សុខុន បានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរឲ្យដឹងថា បន្ទាប់ពីលោកបានសរសេរលិខិតផ្លូវការមួយកាលពីខែគុម្ភៈឆ្នាំ២០១៩ ដោយស្នើទៅ លោក ជា ជាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យ និងដោះស្រាយនោះ ថ្មីៗនេះមន្រ្តីម្នាក់មានតួនាទីជាប្រធាននាយកនៅធនាគារជាតិ បានចេញមុខ មកដោះស្រាយជំនួស ឯកឧត្តម ជា ចាន់តូ ទៅវិញ ដើម្បីបញ្ចប់រឿង ប៉ុន្តែលោកបានបដិសេធនៃការដោះស្រាយនោះ។
លោក មិន សុខុន មានប្រសាសន៍ថា«ការដោះស្រាយពីមន្រ្តី ឯកឧត្តម ជា ចាន់តូ ថ្មីៗនេះ ខ្ញុំមិនទទួលយកបាននោះទេ ហាក់ដូចមើលងាយខ្ញុំពេក មើលស្រាលខ្ញុំដូចមនុស្សស្លាប...








