កម្ពុជាស្វាគមន៍គម្រោងវិនិយោគពីប្រទេសថៃលើការព្យាបាលបង្កើតកោសិការថ្មីនិងពន្យាភាពចាស់
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី តឹករ៉េត កំរងតំណាង លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានប្រកាសស្វាគមន៍ គម្រោងវិនិយោគការពង្រីកសេវាកម្មព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យាភាពចាស់របស់គ្លីនិកពហុព្យាបាលប្រទេសថៃ Absolute Healthនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលជាការសម្របសម្រួលរបស់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏។
ការប្រកាសរបស់លោកស្រៅរដ្ឋលេខាធិការបានធ្វើឡើងនាឱកា សអញ្ជើញជាគណៈអធិបតីភាពជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាស្តីពីការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យាភាពចាស់ ដែលរៀបចំឡើងដោយក្រុមហ៊ុន Absolute Health Group និងក្រុមហ៊ុន Blue Media Cambodia កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
លោកស្រីរដ្ឋលេខាធិការបានគូសបញ្ជាក់ថា «កិច្ចសហការវិនិយោ គជាមួយដៃគូក្នុងស្រុក គឺជាការជួយបំពេញឱ្យគ្នាទៅ...








