ក្រុមហ៊ុនSmart Axiata បានបោះទុនវិនិយោគ១,៤០០លានដុល្លារលើច្ចេកវិទ្យាថ្មីនិងប្រព័ន្ធល្បឿនលឿន5G
ប្រធានក្រុមហ៊ុន Axiata Group Berhad លោក តាន់ស្រ៊ី ចាមាលូឌីន អ៊ីប្រាហ៊ីម (TAN SRI JAMALUDIN IBRAHIM) ក្នុងជំជួបពិភាក្សាការងារជាមួយសម្តេចតេជោនៅថ្ងៃ ទី ១៧ ខែធ្នូនេះថា ក្រុមហ៊ុន Smart Axiataបានបោះទុនវិនិយោគនៅកម្ពុជាអស់ប្រមាណ១,៤០០ លានដុល្លារអាមេរិកហើយ ហើយក្រុមហ៊ុនកំពុងមានគម្រោងវិនិយោគបង្កើតបន្ថែមទៀតគឺការវិនិយោគលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធល្បឿនលឿន 5G ផងដែរ។
លោកបានថ្លែងទៀតថា ការវិនិយោគរបស់ក្រុមហ៊ុន Smart Axiata គឺមិនត្រឹមតែដើម្បីរកផលចំណេញនោះទេ ប៉ុន្តែគឺមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក៏ដូចជាសង្គមជាតិកម្ពុជាផងដែរ។
លោកបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនSmart បានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការសង្គមដូចជាលើ វិស័យអប់រំ វិស័យសុខាភិបាលក៏ដូចជាវិស័យបរិស្ថាន និងកីឡាផងដែរ ហើយក្រុមហ៊ុន Smart Axiata នឹងបន្តពង្រីកវិសាលភាពរបស់ក្រុមហ៊ុនបន្តទៀតដែលនឹងគ្របដណ្ដប់ទៅតាមទីជនបទនៅទូទាំ...








