ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ចិន និងអាមេរិកព្រមព្រៀងដកការដំឡើងពន្ធពាណិជ្ជកម្មពីគ្នាទៅវិញទៅមក

ចិន និងអាមេរិកព្រមព្រៀងដកការដំឡើងពន្ធពាណិជ្ជកម្មពីគ្នាទៅវិញទៅមក

ព័ត៌មានទាន់ហេតុការណ៍
មន្ត្រីតំណាងប្រទេសចិន និងសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកានេះថា ភាគីទាំងពីរបានព្រមព្រៀងរួចទៅហើយ ក្នុងការដកការដំឡើងពន្ធពាណិជ្ជកម្មពីគ្នាទៅវិញទៅមកនៅពេលខាងមុខ ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters ។ កិច្ចព្រមព្រៀងក្នុងការដកការដំឡើងពន្ធពាណិជ្ជកម្មរវាងចិន និងអាមេរិកនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងដំណាក់កាលទីមួយ ។ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានធ្វើសព្វគ្រប់ ហើយការដកការដំឡើងពន្ធនេះនឹងត្រូវអនុវត្តដោយភាគីទាំងពីរព្រមគ្នា ។ លោកស្រី Stephanie Grisham អ្នកនាំពាក្យសេតវិមានអាមេរិក បាននិយាយថា កិច្ចព្រមព្រៀងដំណាក់កាលទីមួយនេះ អាចនឹងឈានទៅបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ដែលបានអូសបន្លាយអស់រយៈពេលជាង១៦សខែកន្លងមកហើយ ៕  ...
ក្រសួងការងារ៖សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីសហជីពចំនួន ១០មាត្រានឹងដាក់ជូនរដ្ឋសភាអនុម័តនៅពេលខាងមុខ

ក្រសួងការងារ៖សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីសហជីពចំនួន ១០មាត្រានឹងដាក់ជូនរដ្ឋសភាអនុម័តនៅពេលខាងមុខ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូចូលរួមប្រជុំជាមួយអន្តរគណៈកម្មការជំនាញនានា នៃរដ្ឋសភា ដើម្បីពិភាក្សាលើ សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីសហជីពចំនួន ១០មាត្រា។ តាមរយៈកិច្ចប្រជុំនេះ គណៈកម្មកាជំនាញនៃរដ្ឋសភាបានឯកភាពទទួលយកទាំងស្រុង នូវសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីសហជីពទាំង១០មាត្រា ដើម្បីដាក់ជូនគណៈអចិន្ត្រៃយ៍រដ្ឋសភាប្រជុំសម្រេចក្នុងរបៀបវារៈនៃកិច្ចប្រជុំរបស់រដ្ឋសភានាពេលដ៏ខ្លីខាងមុខនេះ។ សូមបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះគឺក្នុងគោលបំណងជួយសម្រួលដល់នីតិវិធីនៃការចុះបញ្ជីអង្គការវិជ្ជាជីវៈ, ការរក្សាបញ្ជិកា, និងការស្នើសុំភាពជាតំណាង, និងជួយលើកកម្ពស់តួនាទីសហជីពដែលមានសម្លេងភាគតិច ដែលតាមរយៈការធ្វើវិសោធនកម្មនេះនឹងជួយលើកកម្ពស់លក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ៕   ...
ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារ និងពង្រីកសកលភាវូពាណិជ្ជកម្ម

ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារ និងពង្រីកសកលភាវូពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សៀងហៃ- ចិន៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  បានបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ ជាការបង្ហាញនូវការគាំទ្ររបស់កម្ពុជា ចំពោះគោលនយោបាយបើកចំហរទីផ្សារលើទំនិញនាំចូលពីបរទេស មកទីផ្សារចិន ជាការជំរុញចលនាទៅមុខនៃសកលភាវូពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច នៅក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូពាណិជ្ជកម្មកម្ពុជា ទៅចូលរួមពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្ម នាំចូលអន្តរជាតិចិនលើកទី២ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតនៅទីក្រុងសៀងហៃ ប្រទេសចិន។ លោករដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម កម្ពុជា បានបញ្ជាក់ប្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងពិធីនេះថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិន គឺជាវេទិកាដ៏សំខាន់បំផុតមួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាអន្ត...
ជប៉ុនវិនិយោគនៅកម្ពុជាមាន១៤១ គម្រោង ក្នុងទំហំទឹកប្រាក់ ២.៥ ប៊ីលានដុល្លារអាមេរិក

ជប៉ុនវិនិយោគនៅកម្ពុជាមាន១៤១ គម្រោង ក្នុងទំហំទឹកប្រាក់ ២.៥ ប៊ីលានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគជប៉ុនចំនួន ១៤១ គម្រោង មានទុន វិនិយោគសរុប ប្រមាណ ២.៥ ប៊ីលានដុល្លារអាមេរិក ក្នុងគម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានទំហំទឹកប្រាក់ក្នុងការវិនិយោគជាង ៣៤០ លានដុល្លារអាមេរិកផងដែរ។ លោកសុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៃអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំ លើយន្តការថែទាំវិនិយោគ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្មការជំរុញ និងការការពារវិនិយោគ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកបញ្ជាក់ថា ចំពោះសកម្មភាពវិនិយោគរបស់ជប៉ុនទាំងអស់ ក្នុងវិស័យកម្មន្តសាល មិនមែនវាយនភណ្ឌដូចជា ការផលិតបរិក្ខារអេឡិចត្រូនិក និងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្តជាដើម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេ...
កម្ពុជានឹងពង្រីកសក្ដានុពល ទីផ្សារវិស័យអចលនទ្រព្យ ទៅកាន់សហគមន៍អឺរ៉ុប

កម្ពុជានឹងពង្រីកសក្ដានុពល ទីផ្សារវិស័យអចលនទ្រព្យ ទៅកាន់សហគមន៍អឺរ៉ុប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ បច្ចុប្បន្ននេះ ទីផ្សារអចលនទ្រព្យកម្ពុជា ទទួលបានកិច្ចសហការណ៍ជាមួយ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលជា ក្រុមហ៊ុនអាមេរិក បានចូលរួមចំណែកជួយដល់កម្ពុជា ជំរុញប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យបែបឌីជីថល ដើម្បីធ្វើឲ្យកម្ពុជា កាន់តែប្រសើរឡើងក្នុងអាជីវកម្មប្រភេទនេះនាពេលអនាគត។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានឲ្យដឹងថា សន្និសិទ និងពិព័រណ៌ប្រចាំឆ្នាំ របស់សមាគមជាតិអ្នកវាយតម្លៃ អចលនទ្រព្យសហអាមេរិក (NAR) កម្ពុជានិងទទួលបាននូវចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ក្នុងវិស័យអចលនទ្រព្យ។ គណៈប្រតិភូសមាគមអ្នកវាយតម្លៃ CVEA ចំនួន ២៣នាក់ និងទៅចូលរួមកម្មវិធីសន្និសីទ និងពិព័រណ៌ប្រចាំឆ្នាំរបស់សមាគមជាតិអ្នកវាយតម្លៃ អចលនទ្រព្យសហអាមេរិក NAR ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ដែលមានប្រទេសជាសមាជិក ៦៨ លើពិភពលោកចូលរួម ស្មើនឹងប្រមាណ ២ម៉ឺននាក់។ លោក ប្រធានសមាគម រូបនេះបាន...
ជប៉ុនសន្យាផ្តល់ហិរញ្ញប្បទានសរុបជាង ៨ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា

ជប៉ុនសន្យាផ្តល់ហិរញ្ញប្បទានសរុបជាង ៨ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) សន្យាផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ផ្លូវការជាង ៥ ០០០ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណង ប្រមាណជាង ៣ ៥០០ លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោក SUZUKI Hideo បានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវ ការអភិវឌ្ឍជាច្រើនឥតគណនា ក្នុងផ្នែកសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនលើគ្រប់វិស័យ ពិសេស កំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលបានធ្វើឲ្យប្រទេសកម្ពុជាប្រែក្លាយ ពីប្រទេសដែលធ្លាប់មានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ។ លោក SUZUKI Hideo បានគូសបញ្ជាក់ថា រដ្ឋាភិបា...
បើអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរផ្លូវអាកាស រុស្ស៊ីនឹងសងសឹក

បើអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរផ្លូវអាកាស រុស្ស៊ីនឹងសងសឹក

ព័ត៌មានទាន់ហេតុការណ៍
ប្រសិនបើសហរដ្ឋអាមេរិកហ៊ានដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរផ្លូវអាកាស (Open Skies treaty) ប្រទេសរុស្ស៊ីនឹងដាក់សម្ពាធសងសឹកលើសហរដ្ឋអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RIA កាលពីយប់ថ្ងៃពុធ ទី០៦ ខែវិច្ឆិកានេះថា ។ សន្ធិសញ្ញាបើកចំហរផ្លូវអាកាស (Open Skies treaty) មានគោលដៅអោយរុស្ស៊ី និងអាមេរិក ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរលើពិភពលោក អាចពិនិត្យមើលគ្នាទៅវិញទៅមក ពីសកម្មភាពយោធារបស់គូរប្រជែង ។ សន្ធិសញ្ញាបើកចំហរផ្លូវអាកាស (Open Skies treaty) បានចូលជាធរមានកាលពីឆ្នាំ២០០២កន្លងទៅ ដោយមាន៣៤ប្រទេសបានចុះហត្ថលេខា មានអាមេរិក និងរុស្ស៊ីជាដើម ដែលសន្ធិសញ្ញានេះ បានអនុញ្ញាតអោយប្រទេសមហាអំណាចទាំងពីរ ហោះហើរយន្តហោះឈ្លបយកការណ៍នៅតាមព្រំដែនរវាងគ្នាទៅវិញទៅមក ៕...
ប្រធានប្រឹក្សាខេត្តកណ្តាល៖ ប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានប្រសើរ

ប្រធានប្រឹក្សាខេត្តកណ្តាល៖ ប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានប្រសើរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖  ក្រុមប្រឹក្សាខេត្តកណ្តាល ប្តេជ្ញាខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា នឹងបញ្ហាសំណើរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ក្នុងគោលបំណងបង្កើនជំនឿជាក់លើការដឹកនាំ ជាពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ លោកនួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ថ្លែងបែបនេះក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១ អណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនួន ផា បានបន្តទៀតថា មកដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានខិតខំអស់ពីកំលាំងកាយចិត្ត ដើម្បីជម្រុញការអភិវឌ្ឍ​ប្រទេសឲ្យមានការរកចម្រើន ជាពិសេសនៅក្នុងអណត្តិទី៣នេះ រាជរដ្ឋាភិបាល អនុវត្តន៍គោលនយោបាយ និងបានកំណែទម្រង់ជាច្រើនវិស័យ ក្នុងគោលដៅឲ្យកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍឥតឈប់ឈរ ។  ចំពោះកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រុមប្រឹក្សាខេត្តនិងខិតខំប្រឹងប...
យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​រយៈពេល ៥ឆ្នាំកម្ពុជាត្រូវការ​ថវិកាជិត​​ ៦០ពាន់​លាន​ដុល្លារ​

យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​រយៈពេល ៥ឆ្នាំកម្ពុជាត្រូវការ​ថវិកាជិត​​ ៦០ពាន់​លាន​ដុល្លារ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ​ដើម្បី​សម្រេច ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥ឆ្នាំ​ កម្ពុជាត្រូវការ​ប្រភព​ហិរញ្ញប្បទាន​ដោយ​ធនធាន​ក្នុង​ស្រុក​ និង​ធនធាន​ក្រៅ​ស្រុក​ ព្រមទាំង​វិនិយោគមូលធន​របស់​វិស័យ​សាធារណៈ​ និង​ឯកជន​ប្រមាណ​ជា​ ៥៩.៩​ពាន់​​លាន​ដុល្លារ​អាមេរិក​។ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥ឆ្នាំ​ចាប់ពី​ឆ្នាំ២០១៩​ ដល់​ឆ្នាំ២០២៣​ ត្រូវ​បាន​ប្រកាស​ផ្សព្វផ្សាយ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​នៅថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ។​ ក្រោមអធិតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជានៅមានការងារអាទិភាពសេសសល់នៅក្នុងដំណើរការនៃការអនុវត្តផែនការយុទ្ធសាសស្ត្រអភិវឌ្ឍជាតិ ២០១៤-២០១៨ ចំនួន៧៖ ១)ការលើកកម្ពស់ ការកាត់បន្ថយភាពក្រីក្រនិង កំណើន...
លោកស្រីឧកញ៉ាសៀង ចាន់ហេង៖ ក្រុមកីឡាករប្រណាំងទូកទាំងអស់ ត្រូវសាមគ្គីគ្នាឲ្យល្អដើម្បីជ័យជំនះ

លោកស្រីឧកញ៉ាសៀង ចាន់ហេង៖ ក្រុមកីឡាករប្រណាំងទូកទាំងអស់ ត្រូវសាមគ្គីគ្នាឲ្យល្អដើម្បីជ័យជំនះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៌ បានផ្តល់ការលើកទឹកចិត្តដល់ក្រុមកីឡាករទូកង ទាំងអស់ត្រូវចេះសាមគ្គីផ្ទៃក្នុង អាធ្យាស្រ័យគ្នាទៅវិញទៅមកឲ្យបានល្អ និងខិតខំប្រកួតឲ្យអស់ពីសមត្ថភាព នៅ ក្នុង ព្រះរាជពិធីបុណ្យអុំទូក។ លោកស្រីឧកញ៉ា សៀង ចាន់ហេង បានមានប្រសាសន៍ បែបនេះ ក្នុងពិធីក្រុងពាលី និងប្រោះព្រំដើម្បីត្រៀមរៀបចំចូលរួមប្រកួតថ្នាក់ជាតិសម្រាប់ទូក-ង តេជះនាគសរ មហាកោសាបារមីអង្គរ កាលពីព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៩នេះ ។ លោកស្រីអគ្គនាយិកា ក្រុមហ៊ុន ហេង អភិវឌ្ឍន៌ បានមានប្រសាសន៍ថា ដើម្បីធានាឲ្យដំណើរការនៃការចូលមករួមប្រណាំងទូកប្រព្រឹត្តទៅដោយរលូន ស្នើឲ្យកីឡាករទូក-ង បង្កើនការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជំនះ។ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាករ លោកស្រីអគ្គនាយិកា បានជួយជ្រោមជ្រែងជាកន្លែងស្នាក់នៅ ហូបចុក ព្រមទាំងពិនិត្យសុខភាពជាប្រចាំផងដែរ សំដៅធ្វើយ៉ាងណាឲ្យកីឡាករ មានសុខភាពល្អ កំលាំងមាំម...