ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សហគមន៍អេកូទេសចរណ៍សម្រស់ «កោះតាឃួន» នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

សហគមន៍អេកូទេសចរណ៍សម្រស់ «កោះតាឃួន» នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ កោះតាឃួន ជាកោះមួយក្នុងចំណោមកោះជាច្រើនទៀតនៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ដែលស្ថិត​នៅក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។​ កោះនេះមានចំងាយប្រហែល២២ គីឡូម៉ែតពីក្រុងស្ទឹងត្រែងតាមផ្លូវជាតិលេខ ៧ ឆ្លងកាត់តាមស្ពានសេកុង កាត់តាមផ្លូវជាតិលេខ ៩ ដោយឆ្លងកាត់តាមស្ពានមេគង្គ ប្រហែល ២៥ គីឡូម៉ែត ដោយប្រើមធ្យោបាយ ឡាន ម៉ូតូ និងកាណូត។ កោះនេះ មានទំហំទទឹងប្រហែល ៧០ម៉ែត្រ និងបណ្តោយប្រហែល ១០០ ម៉ែត្រ ហើយមានឆ្នេរខ្សាច់ស្រស់ស្អាតលាតសន្ធឹងល្វឹងល្វើយគួរជាទីគយគន់សម្រាប់ភ្ញៀវទេសចរ ។ ឆ្នេរខ្សាច់នេះមានរាងជាថ្នាក់ៗ និងមានដើមជ្រៃតូចៗដុះជាគុម្ពដែលផ្តល់ជាម្លប់ និងជាជម្រក ហើយអាចបោះតង់ និងរៀបចំកម្មវិធីនានាបាន។ ចំណែកទឹកទន្លេវិញ មានពណ៌ខៀវស្រងាត់ មានទឹកហូររិចៗ និងមានជម្រៅរាក់ៗ ដែលអាចងូតទឹកលេងបានយ៉ាងសប្បាយ។ នៅលើកោះនេះ យើងក៏អាចមើលថ្ងៃលិចនៅពេលល្ងាច និងថ្ងៃរះនៅពេលព្រលឹមយ៉ាងស្រស់ស្អាត...
កម្ពុជា​ និង​ ថៃ នឹងច្បាប់ស្តីពី «ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់»

កម្ពុជា​ និង​ ថៃ នឹងច្បាប់ស្តីពី «ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអភិវឌ្ឍន៏សង្គម និងសន្តិសុខមនុស្សនៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃបានបើកកិច្ចប្រជុំតាមវីដេអូ (Conference Video) ស្តីអំពី"ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់" នៅថ្ងៃទី​១៨​ ខែមករា ឆ្នាំ​២០២១ ។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៏ គ ជ.ប.ជ បានដឹកនាំសម្របសម្រួលដើម្បីធ្វើការកែរសម្រួល លើសេចក្តីព្រាងអនុស្សរណៈដែលមិនទាន់មានការឯកភាពគ្នា។ កិច្ចប្រជុំនេះនិងពិភាក្សាលម្អិតតាមខ្លឹមសារដែលមានចែងនៅក្នុងកថាខ័ណ្ឌ​ និមួយៗនៃ​ ព្រះរាជាណាចក្រកម្ពុជា​ និងរាជរដ្ឋាភិបាលថៃឡង់ដ៍​ ។ អញ្ជេីញចូលរួមកិច្ចប្រជុំតាមវីដេអូនេះ​ មាន​តំណាងក្រសួងការងារ ក្រសួងយុត្តិធម៌ ក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិ និងអគ្គស្នងការរងនគរបាលជាតិ ​ និង អង្គការ​ IOM ៕  ...
ក្រុមហ៊ុនគ្រួសារកក់ក្តៅចុះកិច្ចព្រមព្រៀង និងតំណាងចែកចាយ លក់ផលិតផលគ្រឿងសម្អាងផ្តាច់មុខ​​

ក្រុមហ៊ុនគ្រួសារកក់ក្តៅចុះកិច្ចព្រមព្រៀង និងតំណាងចែកចាយ លក់ផលិតផលគ្រឿងសម្អាងផ្តាច់មុខ​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុនគ្រួសារកក់ក្តៅ បានរៀបចំកម្មវិធីចុះកិច្ចព្រមព្រៀងភាពច្បាស់លាស់ រវាងនិង តំណាងចែកចាយ ដែលមានការចូលរួមពីមេធាវី ទ្រង់ទ្រាយធំលើកដំបូងប្រចាំឆ្នាំ2021  ដែល​ គោលបំណង់ធំដែលយើងបង្កើតកម្មវិធីចុះកិច្ចព្រមព្រៀងនេះឡើងគឺ ដើម្បីរកអោយឃើញអ្នកធ្វើរឿងតែ១ជាមួយក្រុមហ៊ុន គឺមិនលក់ផលិតផលគ្រឿងសម្អាងផ្សេងៗនោះឡើយ ក្រៅពីផលិតផលក្រុមហ៊ុនគ្រួសារកក់ក្តៅ។ យោងតាម លោក ឧកញ៉ា សម្បត្តិ បាន ថ្លែងថា «ក្រុមហ៊ុនគ្រួសារកក់ក្តៅជាក់ស្តែង យើងទទួលបានថ្នាក់ដឹកនាំកំពូលទាំង១៣រូប និង តំណាងធំៗរាប់រយនាក់បានចូលរួមចុះកិច្ចព្រមព្រៀងភាពច្បាស់លាស់នេះ»។ ក្រុមហ៊ុនគ្រួសារកក់ក្តៅមានទស្សនៈវិស័យវែងឆ្ងាយ ដើម្បីដឹកនាំក្រុមហ៊ុនឈានជើងចូលទីផ្សារអាស៊ាន និងពិភពលោក ដូច្នេះត្រូវតែរកអោយឃើញសមាជិកដែលមានចិត្តស្មោះត្រង់ ដើម្បីបង្កើតជាកំលាំងស្នូលដ៏មហិមា ដើម្បីរួមដៃគ្នា ប្រយុទ្ធ​ដណ្តើមទីផ្សារគ្រឿងសម្អាងពិភពលោកនៅឆ្នាំ2030អោយខានតែបាន ។...
ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួល​ជួប លោក NARUGAWA Kazuya ជាទីប្រឹក្សាថ្មី JICA

ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួល​ជួប លោក NARUGAWA Kazuya ជាទីប្រឹក្សាថ្មី JICA

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានទទួល​ជួបបដិសណ្ឋារកិច្ច និងសំណេះ សំណាល ជាមួយ លោក NARUGAWA Kazuya ជាទីប្រឹក្សាថ្មី JICA អម កសស ។ លោក NARUGAWA Kazuya បានប្រគល់ជូននូវពានរង្វាន់ “FY 2019 International Lifetime Contribution Award" ពីសមាគមវិស្វករសំណង់ស៊ីវិលជប៉ុន (JSCE)ដល់ លោក​​ ​​លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែក ក្នុងវឌ្ឍនភាពផ្នែកវិស្វកម្មសំណង់ស៊ីវិលជប៉ុន និងជួយជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងជប៉ុន និងកម្ពុជា ក្នុងបុព្វហេតុ នៃការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។...
លោក សយ សុភាព ប្រាប់លោក សម រង្ស៊ី ឲ្យ​​សម្រាកធ្វើនយោបាយ ដោយទុកលទ្ធភាពឲ្យសហការីរៀបចំយុទ្ធសាស្ត្រនិងយុទ្ធវិធីថ្មី

លោក សយ សុភាព ប្រាប់លោក សម រង្ស៊ី ឲ្យ​​សម្រាកធ្វើនយោបាយ ដោយទុកលទ្ធភាពឲ្យសហការីរៀបចំយុទ្ធសាស្ត្រនិងយុទ្ធវិធីថ្មី

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាពដែលជាអ្នកសារព័ត៌មាន និងជាអ្នកអធិប្បាយព័ត៌មាន ខាងបញ្ចេញវោហារស័ព្ទមិនចេះរីងស្ងួត បានស្នើសុំទៅកាន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យសម្រាកធ្វើនយោបាយ ដោយទុកលទ្ធភាពឲ្យសហការី រៀបចំយុទ្ធសាស្ត្រថ្មីវិញ។ ការស្នើរបស់អ្នកសារព័ត៌មាន ចាស់វស្សារូបនេះ ធ្វើឡើងតាមរយៈលិខិតចំហរមួយច្បាប់ជូន លោក សម រង្សី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ ក្នុងលិខិតរបស់លោក សយ សុភាព រៀបរាប់អត្ថន័យថា ដោយស្ថានការណ៍យោបាយ របស់ពិភពលោក ឈានចូលដំណាក់កាលថ្មី ពិសេសការដណ្តើម ឧត្តមភាពត្រួតត្រាពិភពលោករវាង ចិន និង សហរដ្ឋ អាមេរិក ទាំងខាងមនោគមន៍វិជ្ជា នយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងទាំងខាង វប្បធម៌។ ក្នុងនោះលោក សយ សុភាព បានកត់សំគាល់ថា ប្រទេសនានាក្នុងតំបន់កើតកលយុគយ៉ាងខ្លាំង ដោយប្រទេសមហាអំណាចទាំងពីរ ប្រជែងគ្នាឲ្យគាំទ្រ មនោគមន៍វិជ្ជារៀងៗខ្លួន ដែលធ្វើឲ្យប្រទេសទាំងនោះ ត្រូវប្រឈមមុខឧបសគ្គរាប់មិនអស់ ។ លោក សយ សុភាព...
 សម្តេចតេជោ ស្នើសុំជំនួយវ៉ាក់សាំងចាក់ការពារកូវីដ១៩ ពីប្រទេសឥណ្ឌា

 សម្តេចតេជោ ស្នើសុំជំនួយវ៉ាក់សាំងចាក់ការពារកូវីដ១៩ ពីប្រទេសឥណ្ឌា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សារវាងជាមួយនឹង លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ។ នៅក្នុងជំនួបនេះ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ ១៩ ពីប្រទេសឥណ្ឌា តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះ៕...
លោកដូណាល់ ត្រាំ អាចប្រឈមនឹងការបាត់បង់ប្រាក់សោធននិវត្តន៍ ប្រសិនបើលោកត្រូវបានដកចេញពីតំណែងមុនចប់អាណត្តិ

លោកដូណាល់ ត្រាំ អាចប្រឈមនឹងការបាត់បង់ប្រាក់សោធននិវត្តន៍ ប្រសិនបើលោកត្រូវបានដកចេញពីតំណែងមុនចប់អាណត្តិ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិ របស់ហរដ្ឋអាមេរិក ប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍ អតីតប្រធានាធិបតីមានសិទ្ធិ រាប់បញ្ចូល ទាំងប្រាក់សោធននិវត្តន៍ពេញមួយជីវិត និងរហូតដល់ ១ លានដុល្លារក្នុងមួយឆ្នាំ សម្រាប់អង្គរក្សការពារសន្តិសុខ និងការធ្វើដំណើរ ប្រសិនបើគាត់ ត្រូវបានដកចេញពីតំណែង មុនចប់អាណត្តិដោយការចោទប្រកាន់។ យោងតាមសារព័ត៌មាន Nikkei Asia ចេញផ្សាយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ អាចនឹងត្រូវដក ហូតតំណែង ពីការឈរឈ្មោះជាថ្មីម្តងទៀត។ ការចោទប្រកាន់ នឹងត្រូវដាក់គ្រប់សមាជិកសភាទាំងអស់ នៅនឹងកន្លែងដែលពួកគេ បន្តនៅកុបកម្មនៅថ្ងៃទី ៦ ខែមករា ដោយអ្នកគាំទ្រ លោក ត្រាំ នៅឯវិមាន កាពីតូល។ ទាំងនេះគឺជាមូលហេតុ ដែលមេដឹកនាំគណបក្សប្រជាធិបតេយ្យ កំពុងដើរតាមគន្លងនៃការចោទប្រកាន់នេះ បើទោះបីជាដំណើរការនីតិវិធី ស្ទើរតែមិនប្រាកដក្នុងការបញ្ចប់ ក្នុងរយៈពេល ០៩ថ្ងៃ ដែលលោក ត្រាំ នៅកាន់តំណែងក៏ដោយ។ ទោះជ...
ក្រុមហ៊ុនសំណង់ ហ៊ួត ជា បានបើកសាខាទី៧៨ថ្មីបន្ថែមទៀត នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ក្រុមហ៊ុនសំណង់ ហ៊ួត ជា បានបើកសាខាទី៧៨ថ្មីបន្ថែមទៀត នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ដោយមើលឃើញពីសក្តានុពលលើវិស័យសំណង់ឈានមុខគេនៅកម្ពុជា​ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន ហ៊ួត ជា បានបើកសាខាថ្មីបន្ថែមទៀត នៅស្រុកអង្គស្នួល ខេត្តកណ្តាល ។ នេះជាសាខាទី៧៨ នៅទូទាំង២៥ រាជធានី ខេត្ត ក្រុង របស់ក្រុមហ៊ុន ហ៊ួត ជា ។ ទោះបីជំងឺកូវីដ១៩ មិនទាន់ស្រាកស្រាន្តក៏ដោយ ក្រុមហ៊ុន ហ៊ួត ជា នៅតែពង្រីកវិសាលភាពរបស់ខ្លួន បើកសម្ភោធសាខាថ្មី ដែលជាសាខាទី៧៨ មានលោក ជឹម ដា ជាម្ចាស់សាខា នៃក្រុមហ៊ុន ហ៊ួត ជា នៅស្រុកអង្គស្នួល​ ខេត្តកណ្តាល ៕...
នាយឧត្តមសេនីយ៍ យន្ត មីន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យភ្នំពេញ

នាយឧត្តមសេនីយ៍ យន្ត មីន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ យន្ត មីន និងជារដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង ទើបទទួលបានបណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យភ្នំពេញកាលពីថ្ងៃទី១៥ ខែមករាឆ្នាំ២០២១។ គោលដៅនៃការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះគឺសម្រាប់ឥស្សរជនឆ្នើមដែលមានស្នាដៃចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយមើលឃើញពីសកម្មភាពនិងភាពឆ្នើមរបស់នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង សាស្ត្រាចារ្យ៣រូបនៃសាកលវិទ្យាល័យភ្នំពេញបានចុះស្រាវជ្រាវ និងសម្ភាសផ្ទាល់ជាមួយទាហាន មន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រមាណជា៥០នាក់នៅខេត្តចំនួនពីរ ខេត្តព្រះសីហនុនិងខេត្តកោះកុងដើម្បីធ្វើការវាយតម្លៃពីភាពស័ក្តិសមក្នុងការទទួលបានសញ្ញាបត្របណ្ឌិត...
លោក សយ សុភាព អ្នកអធិប្បាយព័ត៌មានចេញមុខឌឺដងឲ្យលោកស្រី មួរ សុខហួរថា សម្ដែងមិនល្អមើលដូច លោក សម រង្ស៊ី

លោក សយ សុភាព អ្នកអធិប្បាយព័ត៌មានចេញមុខឌឺដងឲ្យលោកស្រី មួរ សុខហួរថា សម្ដែងមិនល្អមើលដូច លោក សម រង្ស៊ី

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាអ្នកអធិប្បាយព័ត៌មានបានថ្លែងឌឺដងទៅកាន់លោកស្រី មួរ សុខហួរ និងគូកនថា សម្ដែងមិនសម និងមិនសូវល្អមើលដូចលោក សម រង្ស៊ី ។ ការថ្លែងរបស់លោក សយ សុភាព បែបនេះធ្វើឡើងបន្ទាប់ពីលោកស្រី មួរ សុខហួរ និងគូកនបានសម្តែង នៅព្រលានយន្តហោះ Los Angeles សហអាមេរិកជាង ១ម៉ោងដើម្បីបង្ហាញពីការព្យាយាម ក្នុងការត្រឡប់មកស្រុកខ្មែរវិញ ប៉ុន្តែត្រូវក្រុមហ៊ុនអាកាសចរណ៍អាមេរិក បដិសេធមិនអនុញ្ញាតឲ្យ លោកស្រីឡើងយន្តហោះនោះទេ ។ លោក សយ សុភាព បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ មករានេះថា «ចេញពីអាមេរិកទៅអាមេរិក។ ចុងក្រោយនៅអាមេរិក។ លើកមុនបង្ហាញ កាលវិភាគ និង សំបុត្រយន្តហោះ។ ឈុតសម្តែង មីង មិនល្អមើលដូច មេរបស់មីងទេ ដែលកាលនោះចង់មិនចង់ រាជរដ្ឋាភិបាល តាមមើលមិនហ៊ានដេកទេ ហើយ ផឺតពោះម្តងៗដែរ» ៕...