ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោកបណ្ឌិត គីម ហ៊ាង៖ ពន្ធលើចំណេញមូលធនគួរតែពន្យារពេលដោយសារវិបត្តិកូវីដ-១៩

លោកបណ្ឌិត គីម ហ៊ាង៖ ពន្ធលើចំណេញមូលធនគួរតែពន្យារពេលដោយសារវិបត្តិកូវីដ-១៩

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អ្នកវិនិយោគខាងវិស័យដីធ្លី និងអចលនទ្រព្យ បានឲ្យដឹងថា ពន្ធលើចំណេញមូលធនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រោងនឹងអនុវត្តន៍នៅដើមឆ្នាំ ២០២១ គួរតែពន្យារទៅឆ្នា ២០២៣ ទើបល្អ ព្រោះកាលៈទេសៈនេះ ស្ថានភាពសេដ្ឋកិច្ចកំពុងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ក្នុងឆ្នាំ២០២០ ។ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានបញ្ជាក់ថា ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់ដោយសារកូវីដ-១៩ ដូចជារោងចក្រ នាំចេញនាំចូល ក៏ដូចជាវិស័យដីធ្លីជាដើម ។ ការបង្កើតពន្ធលើចំណេញមូលធនលើវិស័យដីធ្លី ដើម្បីយកទៅជួយដល់វិស័យផ្សេងៗ គឺមិនងាយស្រួលទេ ព្រោះអ្នកអត់ការងារធ្វើមិនមែនមានតែក្នុងវិស័យឧស្សហកម្ម សណ្ឋាគារនោះទេ ក្នុងវិស័យដីធ្លីក៏មានអ្នកអត់ការងារធ្វើច្រើនដែរ ។ លោកបណ្ឌិតបន្ថែមថា នៅពេលចប់កូវីដ-១៩ភ្លាម បើចង់ឱ្យវិស័យដីធ្លីមានការរីកចម្រើន ត្រូវមានច្បាប់ពិសេសមួយ ព្រោះច្បាប់នោះនឹងជួយស្រោចស្រង់វិស័យនេះ បានមួយកម្រិត។  ក្នុងនាមអ្នកវិនិយោគច...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»កិច្ចប្រជុំនេះ បានរៀបចំកិច្ចពិភាក្សាតាមរបៀបវីរៈនិងសេចក្តីព្រាងប្រកាសអន្តរក្រសួង

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»កិច្ចប្រជុំនេះ បានរៀបចំកិច្ចពិភាក្សាតាមរបៀបវីរៈនិងសេចក្តីព្រាងប្រកាសអន្តរក្រសួង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅ​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នេះ បានរៀបចំកិច្ចប្រជុំ ថ្នាក់ដឹកនាំ ក្រោមការសម្របសម្រួលផ្ទាល់ពី លោក​​​ ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ បានពិភាក្សាតាមរបៀបវីរៈដូចជា ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកូដិចជាតិ។ពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការពិន័យជាប្រាក់ និងការ​​បែង​ចែកប្រាក់ចំណូលពីការពិន័យជាប្រាក់ លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ លើសពីនេះ ពិភាក្សាលើសេចក្តីព្រាងលិខិតបង្គាប់ការរបស់ក្រុមការងារចំពោះកិច្ចស្ដីពី ការអនុវត្តការងារបង្ក្រាបបទល្មើសក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ចំពោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបទល្មើសនានាដែលបំពាននឹងកម្មសិទ្ធិបញ្ញា ពិ...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុនតិចឡូជី ប្រាក់ណាខន ប្រទេសថៃ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុនតិចឡូជី ប្រាក់ណាខន ប្រទេសថៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ត្រូវបានសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចឡូជី ប្រាក់ណាខន ប្រទេសថៃ បានសម្រេចផ្តល់នូវសញ្ញាបត្រ បណ្ឌិតកិត្តិយស ករុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ។ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បាននាំយកនូវឯកសណ្ឋានបណ្ឌិតកិត្តិយសនេះប្រគល់ជូនដល់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន។ សញ្ញាបត្របណ្ឌិត កិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកលវិទ្យាល័យ ចំពោះលោករដ្ឋមន្ត្រីដែលបានបម្រើការងារជាយូរមកហើយជូនរាជរដ្ឋាភិបាលដើម្បីជួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការនាំយកសន្តិភាព ការផ្សះផ្សាជាតិ និងស្ថេរភាពសម្រាប់ប្រទេសកម្ពុជាតាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយនៅក្នុងសមិទ្ធផលជាច្រើនរបស់ប្រទេស កម្ពុជា។ ក្រោមការដឹកនាំរបស់ របស់លោក ខៀវ កាញារីទ្ធ ប...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំសម័យប្រជុំរដ្ឋសភារដ្ឋសភាបើកសម័យប្រជុំលើកទី៥នីតិកាលទី៦

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំសម័យប្រជុំរដ្ឋសភារដ្ឋសភាបើកសម័យប្រជុំលើកទី៥នីតិកាលទី៦

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាល៦ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ ដោយមានរបៀបវារៈចំនួន១១។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារក្នុងឱកាសកាសបើកសម័យប្រជុំព្រះអង្គបានមានព្រះរាជបន្ទូលថា ការបើកប្រជុំជាទៀតទាត់របស់រដ្ឋសភា ជាកិច្ចការដ៏សំខាន់ រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះមហាក្សត្រ បានកោតសរសើរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលបានខិតខំយកអស់កម្លំាងកាយចិត្តក្នុងការបំពេញតួនាទីស្នូលរបស់ខ្លួន ក្នុងនោះ ការពិនិត្យសិក្សា និងអនុម័ត ច្បាប់នានា គ្របដណ្តប់ លើវិស័យសំខាន់ៗ សម្រាប់កសាងនិងអភិវឌ្ឍជាតិ ក៏ដូចជាការជម្រុញនិងលើកកម្ពស់ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងអន្តរជាតិ។ ព្រះមហាក្សត្រទ...
នារីម្នាក់ដែលរៀបផែនការធ្វើស៊ីឧកញ៉ា ត្រូវបានគណនីហ្វេសប៊ុកមួយ A chen love បង្ហោះសាររឿងករណីមិនសងលុយម្ចាស់បំណុល

នារីម្នាក់ដែលរៀបផែនការធ្វើស៊ីឧកញ៉ា ត្រូវបានគណនីហ្វេសប៊ុកមួយ A chen love បង្ហោះសាររឿងករណីមិនសងលុយម្ចាស់បំណុល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន! នារីម្នាក់ដែលមានបញ្ហាជាមួយលោកឧកញ៉ាកាលពីថ្ងៃមុននៅសណ្ឋាគារ lavoge ខេត្តព្រះសីហនុត្រូវ បានគណនីហ្វេសប៊ុកមួយ A chen love បង្ហោះជាសាធារណៈក្នុងករណីគេចវេសមិនសងបំណុលនិងរំលោភសេចក្តីទុកចិត្ត។ កាលពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២០នេះគណនីហ្វេសប៊ុកមួយឈ្មោះ chen love បង្ហោះជាសាធារណៈក្នុងករណីគេចវេសមិនសងបំណុល ហើយបានបង្ហោះមានខ្លឹមសារ ទាំងស្រុងលើបណ្តាញហ្វេសប៊ុករបស់ខ្លួនទៀតផង។ ម្ចាស់គណនីឈ្មោះ A chen love បាននិយាយថា" ខ្ញុំមិននឹកស្មានថាមនុស្សម្នាក់នឹងដល់ថ្នាក់នឹងសោះ កិច្ចសន្យាថាទុកពេលសង២ទៅ៣ខែ ផុតកំណត់នឹង មានន័យថាគាត់សងហើយ ធ្វើចឹងបានទៀត? ធ្លាប់តែលឺក្នុងកំប្លែង ដល់ថ្ងៃផុតកំណត់អត់សងដាច់ ពេលនេះជួបផ្ទាល់ មានមនុស្សចឹងដែរ ! " កាលពីពេលថ្មីៗកន្លងទៅនេះម្នាក់នេះក៏បានផ្សាភ្ជាប់ការជំពាក់លុយរវាងប្អូនលោកឧកញ៉ា ជាប់នឹងលោកឧកញ៉ាដើម្បីគំរាមទារប្រាក់ពីលោកឧកញ៉ាដោយដឹងថាលោកឧកញ៉ាជាមនុស្សមានកេរ្តិ៍ឈ្មោះនិងកិត្តិយ...
លោក ត្រាំ និងស្ត្រីទី១ ឆ្លងវីរុសCovid-19

លោក ត្រាំ និងស្ត្រីទី១ ឆ្លងវីរុសCovid-19

ជំងឺកូវីដ១៩, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរតាមប្រព័ន្ធ ធ្វីតទ័រ របស់លោក នៅថ្ងៃសុក្រនេះថា លោក និងស្ត្រីទី១ (ភរិយា) របស់លោក បានឆ្លងវីរុសCovid-19ហើយ ហើយលោកសង្ឃឹមថា លោក និងស្ត្រីទី១ នឹងបានជាសះស្បើយក្នុងពេលដ៏ឆាប់ខាងមុខនេះ ។ មូលហេតុដែលនាំអោយមានការសង្ស័យថា លោក ត្រាំ ឆ្លងវីរុសនេះ គឺដោយសារទីប្រឹក្សាទំនាក់ទំនងសាធារណៈរបស់សេតវិមាន គឺលោកស្រី Hope Charlotte Hicks ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា លោកស្រី Hope Charlotte Hicks បានធ្វើដំណើរអែបលោក ត្រាំ ជាញឹកញាប់ ខណៈដែលប្រធានាធិបតីអាមេរិករូបនេះ បានធ្វើដំណើរទៅកាន់ទីណាមួយ ជាឧទាហរណ៍ កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅថ្មីៗនេះ លោកស្រីទីប្រឹក្សាទំនាក់ទំនងសាធារណៈរបស់សេតវិមានរូបនេះ បានអមដំណើរលោក ត្រាំ ទៅកាន់ពិធីជជែកដេញដោលទល់មុខគ្នាជាមួយ លោក ចូ បាយដិន រហូតដល់ចម្លងវីរុសCovid-19អោយលោក ត្រាំ ៕...
Covid-19សម្លាប់មនុស្សអស់ជាង៦ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

Covid-19សម្លាប់មនុស្សអស់ជាង៦ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

ជំងឺកូវីដ១៩, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ប្រមាណជាង៦ពាន់នាក់ក្នុង១ថ្ងៃ គឺចំនួន ៦២០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១ ខែតុលានេះ និងបានឆ្លងទៅមនុស្សថ្មីប្រមាណជាង៣១ម៉ឺននាក់ គឺចំនួន៣១៣ ០៩០នាក់ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះ ប្រទេសឥណ្ឌាជាប់លេខ១ សហរដ្ឋអាមេរិកជាប់លេខ២ និងប្រទេសប្រេស៊ីលជាប់លេខ៣ ដែលប្រទេសទាំង៣នេះមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១១៧៩នាក់ និងមនុស្សឆ្លងថ្មីចំនួន៨៦៧៤៨នាក់ អាមេរិកមានមនុស្សស្លាប់ថ្មីចំនួន៩៥៣នាក់ និងមនុស្សឆ្លងថ្មីចំនួន៤០៩២០នាក់ និងប្រទេសប្រេស៊ីលមានមនុស្សស្លាប់ថ្មីចំនួន៩៥២នាក់ និងមនុស្សឆ្លងថ្មីចំនួន៣៣២៦៩នាក់ ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ៣៤ ១៤៧ ២១៥នាក់ និងកំណើនមនុស្សស្...
វីរុសCovid-19ទាញទម្លាក់តម្លៃដី០.៦ភាគរយនៅប្រទេសជប៉ុន

វីរុសCovid-19ទាញទម្លាក់តម្លៃដី០.៦ភាគរយនៅប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមទិន្នន័យពីក្រសួងដែនដីរបស់ប្រទេសជប៉ុន បានបង្ហាញថា តម្លៃដីនៅក្នុងប្រទេសនេះ បានធ្លាក់ចុះ០.៦ភាគរយនៅទូទាំងប្រទេស ចាប់តាំងពីខែកក្កដារហូតដល់ពេលបច្ចុប្បន្ននេះ បើប្រៀបធៀបនឹងតម្លៃអចលនទ្រព្យកាលពីឆ្នាំដើមឆ្នាំ២០២០នេះ នេះបើយោងតាមការចុះផ្សាយរបស់ NHK ។ ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ការធ្លាក់ចុះតម្លៃអចលនទ្រព្យនៅប្រទេសជប៉ុននេះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ទាំងនៅក្នុងប្រទេសជប៉ុន និងនៅទូទាំងពិភពលោក ដែលការធ្លាក់ចុះតម្លៃអចលនទ្រព្យនេះ គឺជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ។ ការស្ទង់មតិដដែលបានបង្ហាញថា តម្លៃដីសម្រាប់ធ្វើពាណិជ្ជកម្មបានធ្លាក់ចុះ០.៣ភាគរយ តម្លៃដីសម្រាប់ប្រជាពលរដ្ឋរស់នៅបានធ្លាក់ចុះ០.៧ភាគរយ ប៉ុន្តែតម្លៃដីផ្នែកឧស្សាហកម្មបែរជាកើនឡើង០.២ភាគរយទៅវិញ ៕...
សម្តេចពញាចក្រី ហេង សំរិន៖ ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយប្រឈមនានា

សម្តេចពញាចក្រី ហេង សំរិន៖ ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយប្រឈមនានា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញថ្លែងសារគន្លឹះ ចូលរួមមហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល ដែលរៀបចំធ្វើនៅសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ថា ក្នុងកាលៈទេសៈ ដែលសកលោក មានវិបត្តិដោយសារជំងឺកូវីដ១៩នេះ សភារឹតតែមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា តាមរយៈការសម្របសម្រួល ការត្រួតពិនិត្យតាមដាន និងការអនុម័តច្បាប់សំខាន់ៗ និងការអនុម័តនូវកញ្ចប់ថវិកាសង្រ្គោះឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ មហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល នៅឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ៖«ឈានឆ្ពោះទៅកសាង និងធ្វើឱ្យសង្គមជាតិទាំងមូលប្រសើរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩៖ ឯករាជ្យភាព វិបុលភាព និងគុណតម្លៃជាសកល»។ ក្នុងឱកាសចូលរួមថ្លែងសន្ទរកថាគន្លឹះដល់មហាសន្និបាតតាមប្រព័ន្ធវីដេអូ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួន ក្នុងស្តារនិងកសាងសង្គមជាតិនៅព...
រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែតុលាខាងមុខនេះ

រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែតុលាខាងមុខនេះ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។ ជាលទ្ធផលកិច្ចប្រជុំបានសម្រេចកំណត់កាលបរិច្ឆេទ ថ្ងៃទីចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ បើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន១១ រួមមាន៖ ១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ ២-របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និង លើកទី៥ នីតិកាលទី៦។ ៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យ សម្បត្តិរដ្ឋ។ ៥-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ -កិច្ចព្រម...