ឃាត់ខ្លួនប្រធាននិងបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី ចំនួន៤នាក់
កំពង់ឆ្នាំង៖ សមត្ថកិច្ចកងរាជអាវុធហត្ថបានរឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យL.O.D៤នាក់ ក្រោយពីទៅរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលដោយមិនមានការអនុញ្ញាតពីម្ចាស់ឬអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងព្រះរាជអាជ្ញា ។
កាលពីថ្ងៃទី៣៩ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថស្រុកជលគិរី ចុះឃាត់ខ្លួនយុវជន៤នាក់ ជាបុគ្គលិក ក្រុមហ៊ុនអចលនទ្រព្យអិលអូឌី L.0.D.ដើម្បីនាំមកធ្វើការសាកសួរ ។
លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ករណីនេះបានកើតមាននៅក្នុងចំណុចភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានបុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យអិលអូឌី L.O.D ដែលមានសាខានៅខេត្តកំពង់ឆ្នាំង នៃ ស្រុកជលគិរី បានឲ្យបុគ្គលិក៣នាក់ ចូលផ្ទះកូនបំណុល ម្នាក់ដើម្បីយកម៉ូតូដែលបានបង់រំលោះត្រឡប់មកវិញ ដោយកាត់សោរច្រវ៉ាក...








