លោកឧកញ៉ា គិត ម៉េងថ្លែងថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា
លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅថ្ងៃទី០១ ខែកក្កដានេះ ក្នុងជួបស្វាគមន៍ និងពិភាក្សាជាមួយ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយលោកអះអាងថា«ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា»។
លោកឧកញ៉ា បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា តាមរយៈការគាំទ្រឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលេចចេញជារូបរាងឡើង។
លោកឧកញ៉ាថ្លែងថា បច្ចុប្បន្ន ប្រជាជនកម្ពុជាជាច្រើននាក់បានទទួលសញ្ជាតិនិងកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី ហើយមាននិសិ្សតកម្ពុជាជាច្រើនកំពុងបន្តការសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈការផ្ដល់ជំនួយក្នុងវិស័យអប់រំពីសំណាក់រដ្ឋាភិបាលអូស្ត្រាលីផ្ទាល់ផងដែរ។
អ្នកឧកញ៉ាបន្ថែមទៀតថា កន្លងមក អ្នកឧកញ៉ាបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអមដំណើសម្តេចអគ្គម...








