ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

កងយោធពលខេមរភូមិន្ទទិញរថយន្ត២៩០គ្រឿងពីប្រទេសចិន

កងយោធពលខេមរភូមិន្ទទិញរថយន្ត២៩០គ្រឿងពីប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កម្ពុជាបានបញ្ជាទិញរថយន្តយោធាចំនួន២៩០ គ្រឿងពីប្រទេសចិន និងចែកជូនដល់បណ្តាស្ថាប័នអង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកទៅបំរើការងារ តាមអង្គភាពនីមួយៗ ។ លោកសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ និងទទួលរថយន្តយោធា ចំនួន ២៩០ គ្រឿងដែលបញ្ជាទិញពីចិន ដើម្បីចែកជូន ដល់បណ្តាស្ថាប័ន អង្គភាពនៃ កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាន នគរ បាលជាតិ ។ មន្ត្រីជាន់ខ្ពស់ នៃបញ្ជាការដ្ឋានកងទ័ពគោក បានឲ្យដឹងនៅថ្ងៃទី១៧ មិថុនា ឆ្នាំ ២០២០នេះថា ការទិញរថយន្តយោធាទាំងនេះមិនប្រើប្រាស់ថវិកា របស់រដ្ឋឡើយ ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវ នាវដល់សប្បុរសជន ក្នុងស្រុកនានា ដើម្បី ប្រមូលថវិកាទិញរថយន្តធុនធំ២៩០ គ្រឿងពី ប្រទេសចិន សម្រាប់យកមកប្រើប្រាស់ ក្នុងវិស័...
លោក ស៊ុន ចាន់ថុល បានយកថវិកាវិភាគទានសប្បុរសធម៌ចំនួន ៨០០ ៤៨០ ០០០រៀលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា 5″ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

លោក ស៊ុន ចាន់ថុល បានយកថវិកាវិភាគទានសប្បុរសធម៌ចំនួន ៨០០ ៤៨០ ០០០រៀលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា 5″ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននាំយកថវិកា វិភាគទានសប្បុរសធម៌ដែលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន "កម្ពុជា ៥" ទៅប្រគល់ ជូនមន្ទីរ ពេទ្យគន្ធបុប្ផា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។ សូមជម្រាបជូនថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹក ជញ្ជូនបានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមាន លក្ខណៈពិសេសអាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការនិងផ្តល់ជម្រើសសម្បូណ៌បែបជូន ប្រជាពលរដ្ឋ ហើយស្លាកលេខប្រភេទនេះបង្ហាញពីអត្តសញ្ញាណកម្ពុជា លើ...
ព្រឹទ្ធសភាអនុម័តគាំទ្រ ៥៨លើ៥៨សម្លេង លើសេចក្តីព្រាងច្បាប់ស្តីពី«ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ»

ព្រឹទ្ធសភាអនុម័តគាំទ្រ ៥៨លើ៥៨សម្លេង លើសេចក្តីព្រាងច្បាប់ស្តីពី«ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការីបានចូលទៅការពារសេចក្តីព្រាងច្បាប់ នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា (១៦មិថុនាឆ្នាំ២០២០)ដោយបានធ្វើការបកស្រាយពន្យល់នីតិវិធីជូនដល់សមាជិក សមាជិកា ព្រឹទ្ធសភា ដោយអនុវត្តស្របតាមគោលការណ៏លទ្ធិប្រជាធបិបតេយ្យ។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមានវិសាលភាពអនុវត្តចំពោះ ៖ -ការជួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌដែលត្រូវផ្តល់ដល់រដ្ឋធ្វើសំណើទាំងអស់ ទោះបីរដ្ឋធ្វើ សំ ណើនោះមិនមានកិច្ចព្រមព្រៀងជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។ -ការស្វែងរកការជួយផ្នែកច្បាប់ក្នុងវិស័យព្រហ្ម ទណ្ឌពីរដ្ឋទទួលសំណើទាំងអស់ទោះបី រដ្ឋទទួលសំណើនោះមិនមានកិច្ចព្រមព្រៀងជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។ ច្បាប់នេះ ក៏មិនរារាំងដល់ការធ្វើសំណើ ឬទទួលសំណើ ទាក់ទងនឹងការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ឬកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជាជាមួយរដ្ឋបរទេសណាមួយ តាមរ...
ចំណតរថយន្តក្រោមដីនៅសួនច្បារមុខស្ថានទូតអាមេរិក អាចផ្ទុករថយន្តបានជាង៣០០គ្រឿង 

ចំណតរថយន្តក្រោមដីនៅសួនច្បារមុខស្ថានទូតអាមេរិក អាចផ្ទុករថយន្តបានជាង៣០០គ្រឿង 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចំណតរថយន្តក្រោមដី សួនច្បារពីលើ នៅត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិក និងក្រសួងសេដ្ឋកិច្ច (សួនច្បារ មិត្តភាពកម្ពុជាថៃ) ទំហំពីរជាន់អាចផ្ទុករថយន្តបាន ៣៤០គ្រឿង ហើយសាងសង់សម្រេចបាន១០០ភាគរយ និងដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ។ សូមបញ្ជាក់ថា លក្ខណៈពិសេសនៅចំណតរថយន្តនេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាព ស្តង់ដារខ្ពស់១០ ចំណុចសំខាន់ៗរួមមាន ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រ សម្រាប់ចំណតរថយន្ត ប្រព័ន្ធអគ្គិភ័យជណ្តើរយន្តជនពិការ ប្រព័ន្ធប្រកាសអាសន្ន ស្លាកសញ្ញា LED សម្រាប់សម្គាល់ទីតាំងចត និងគំនូសសញ្ញា ប៉ុស្តិ៍សន្តិសុខ ត្រួតពិនិត្យ បន្ទប់ទឹកទូទៅ និងបន្ទប់ទឹកជនពិការ ប្រព័ន្ធបឺតផ្សែងរថយន្ត និងប្រព័ន្ធបូមទឹកទំនើបកម្មជាដើម។ ចំណតរថយន្តក្រោមដី ធ្វើឡើងក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធា រណៈ ដើម្បីចតរថយន្ត និងសម្រួលដល់ការកកស្ទះចរាចរណ៍ និងធ្វើឲ្យសណ្តាប...
ក្រសួងសាធារណៈការណ៍៖ ចាប់រថយន្តដឹកលើសទម្ងន់ ២៧៦គ្រឿង និងពិន័យជាប្រាក់ជាង ៤រយលានរៀល ក្នុងខែឧសភា ឆ្នាំ២០២០

ក្រសួងសាធារណៈការណ៍៖ ចាប់រថយន្តដឹកលើសទម្ងន់ ២៧៦គ្រឿង និងពិន័យជាប្រាក់ជាង ៤រយលានរៀល ក្នុងខែឧសភា ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្នុងខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦ ៧៥០ ០០០រៀល។ តាមរបាយការណ៍ចេញផ្សាយដោយក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា  ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងទូរលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង។ ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចខាងក្រោម៖ • លើសពី ៥ភាគរយ-១០ភាគរយ មានចំនួន ៣គ្រឿង • លើសពី ១០ភាគរយ-២០ភាគរយ មានចំនួន ១៩៨គ្រឿង • លើសពី ២០ភាគរយ មានចំនួន ៧៥គ្រឿង ក្រសួងបានបញ្ជាក់ថា សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថាការដឹកលើសទម្ងន់គឺជាការបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ​៕...
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩កើនឡើងជិត៤៥ម៉ឺននាក់នៅលើពិភពលោក

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩កើនឡើងជិត៤៥ម៉ឺននាក់នៅលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សឆ្លង និងមនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោកនៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់នៅឡើយ ដែលគិតត្រឹមថ្ងៃទី១៧ ខែមិថុនានេះ កំណើនមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ជិត៤៥ម៉ឺននាក់ហើយ គឺចំនួន៤៤៥ ១៨៥ នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំពោះកំណើននៃការឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បន្តកើនឡើងក្នុងអត្រាខ្ពស់ផងដែរ ដែលគិតត្រឹមថ្ងៃទី១៧ដដែលនេះ មនុស្សឆ្លងវីរុសកូវីដ-១៩សរុបនៅជុំវិញពិភពលោក បានកើនឡើងដល ៨ ២៥១ ០៦៨នាក់ ខណៈដែលអ្នកជំងឺចំនួន ៤ ២៩៩ ២២១នាក់បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេនៅលើពិភពលោក ដែលមានករណីឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេ និងមានចំនួនមនុស្សស្លាប់ដោយសារវីរុសនេះច្រើនជាងគេដែបន្ទាប់មក មានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ អ៊ីតាលី ប៉េរូ អ៊ីរ៉ង់ និងប្រទេសអាល្លឺម៉ង់ ៕...
លោក ឃួង ស្រេង៖ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពនៅក្នុងរាជធានីភ្នំពេញ ចំនួនបទល្មេីសធ្លាក់ចុះជាង២០ភាគរយ

លោក ឃួង ស្រេង៖ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពនៅក្នុងរាជធានីភ្នំពេញ ចំនួនបទល្មេីសធ្លាក់ចុះជាង២០ភាគរយ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោយរក្សាបាន សន្ដិសុខ-សណ្ដាប់ធ្នាប់សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន ៨៣៨/១,០៤៦លើក ថយចុះ ២០៨លើក ស្មើនឹង ២០ភាគ។ លោកអភិបាលរាជធានីភ្នំពេញ បានអះអាងបែបនេះនៅក្នុងសន្និសីទសារព័ត៍មាននៅព្រឹកថ្ងៃទី១៦ មិថុនានេះ នាទីស្តីការគណះរដ្ឋមន្រ្តី។ លោក ឃួង ស្រេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបង្រ្កាបបទល្មើសទាំងនេះ សរុបចំនួន ៧៤៩ករណី ស្មើនឹង៨៩,៣៧ភាគរយ នៃចំនួនបទល្មើសរួម ដែលនេះបង្ហាញឲ្យឃើញពីសញ្ញាវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិ បត្តិការណ៍ បង្រ្កាបបទល្មើស កាន់តែមានប្រសិទ្ធភាព។ លោកបញ្ជាក់ថា បញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរជាបណ្ដើរៗ ហើយគម្រោងអភិវឌ្ឍន៍ជាច្រើន ទាំងផ្នែករដ្ឋ និងផ្នែកឯកជន បាននឹងកំពុងដំណើរការយ៉ាងសស...
អាជីវកម្ម២៥០អង្គភាពនៅជប៉ុន ដួលរលំដោយសារវីរុសកូវីដ-១៩

អាជីវកម្ម២៥០អង្គភាពនៅជប៉ុន ដួលរលំដោយសារវីរុសកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្នុងរយៈពេលជិតមួយឆមាសនៃឆ្នាំ២០២០ នេះ ក្រុមហ៊ុនសហគ្រាស និងអាជីវកម្មប្រមាណជាង២៥០អង្គភាពនៅប្រទេសជប៉ុន បានដួលរលំ ដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ នៅក្នុងប្រទេសជប៉ុន និងនៅជុំវិញពិភពលោក ។ វីរុសកូវីដ-១៩ បានធ្វើឲ្យក្រុមហ៊ុន សហគ្រាស និងអាជីវកម្មក្ស័យធន គឺដោយសារវិធានការបិទប្រទេសរបស់រដ្ឋាភិបាល ដែលជាវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសនេះ ទាំងនៅប្រទេសជប៉ុន និងប្រទេសមួយចំនួននៅលើពិភពលោក ដែលធ្វើឲ្យសកម្មភាពរបស់ក្រុមហ៊ុន មិនដំណើរការ ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា មិនត្រឹមតែក្រុមហ៊ុន សហគ្រាស និងអាជីវកម្មទេ ដែលក្ស័យធនដួលរលំ សូម្បីតែសណ្ឋាគារចំនួន៤១កន្លែង ភោជនីយដ្ឋាន និងហាងចំនួន៣៤កន្លែង និងហាងលក់សម្លៀកបំពាក់ចំនួន១៨ផ្សេងទៀត នៅប្រទេសជប៉ុន ក៏បានក្ស័យធនដួលរលំផងដែរ ៕...
លោក ឃួង ស្រេង៖ មានក្រុមហ៊ុនបីប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ខណៈក្រុមហ៊ុនស៊ិនទ្រីត្រូវបានដកសិទ្ធ

លោក ឃួង ស្រេង៖ មានក្រុមហ៊ុនបីប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ខណៈក្រុមហ៊ុនស៊ិនទ្រីត្រូវបានដកសិទ្ធ

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ពលរដ្ឋនៅរាជធានីភ្នំពេញ ឲ្យមានការយោគយល់ពីការ ប្រមូលសំរាមខណៈពេលនេះសាលាក្រុងបានដាក់ឲ្យក្រុមហ៊ុនចំនួន៣ដើម្បីវិនិយោគលើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ជំនួសក្រុមហ៊ុនស៊ិនទ្រីត្រូវបានបញ្ចប់។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ឲ្តដឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។ លោកបានបញ្ជាក់ថា ក្នុងរយៈពេលនេះសូមបងប្អូនដែលមានសំរាមសូមចូលរួមជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញក្នុងការបង់ថ្លៃប្រមូលសំរាមនិងយកសំរាមចោលកន្លែងកំណត់តាមពេលកំណតដើម្បីងាយស្រួលដល់ភ្នាក់ងារទៅប្រមូលបានទាន់ពេល។ សាលាក្រុងកំពុងជ្រើសរើសក្រុមហ៊ុន ចំនួន៣ក្រុមហ៊ុនមានបទពិសោធន៍កម្រិតអន្តរជាតិក្នុងការប្រមូលសំរាម ក្នុងប្រតិបត្តិការក្នុងរាជធានីភ្នំពេញ។សំរាមក្នុងរាជធានីភ្នំពេញមានត្រឹមប្រមាណដល់ទៅ៣០០០តោនក្នុង មួយថ្ងៃ ដូច្នេះទា...
ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុហ៍ សម្ងែងសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរ

ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុហ៍ សម្ងែងសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ធំ៖ ក្រោយត្រូវភ្លៀងប៉ុន្មានមេនាដើមរដូវវស្សានេះ តំបន់ប្រាសាទសំបូរព្រៃគុហ៍ប្រៀបដូចទទួលបានពរជ័យពីព្រះភិរុណ ដែលដល់កាលវេលាសម្ដែងឫទ្ធិបង្អុលភ្លៀងស្រោចស្រពប្រឹថពី ញ៉ាំងបណ្ដាព្រឹក្សព្រៃក្នុងតំបន់ការពារទេសភាពព័ទ្ធរាជធានីបុរាណខ្មែរនេះ ឱ្យលូតលាស់ស្លឹកត្រួយបៃតងស្រស់ខ្ចី ចេញបានបុប្ផាផ្កាភ្ញីចម្រុះពណ៌រាយមន្តអន្ទងភ្នែកកវី។ ទិដ្ឋភាពបែបនេះ បានលម្អសោភ័ណភាពរមណីយដ្ឋានទាំងមូលឱ្យកាន់តែស្រស់ត្រកាល មិនរំលងផុត សារស័ព្ទវាចារកោតស្ងប់ស្ងែង ពីសំណាក់អ្នកដែលបានទៅដល់ទីនោះឡើយ។ ដើរកាត់ក្រោមម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ប្រាសាទឈរញញឹមប្រិមប្រិយរាក់ទាក់ពីចម្ងាយ សំឡេងបក្សាបក្សីច្រៀងស្វាគមន៍ ទទួលវត្តមានអ្នកដំណើរ វល្លិ៍វែងកោងវាត់ព័ទ្ធរុំដើមឈើទាក់ទាញប្លែកភ្នែក អន្ទងសណ្ដំហឫទ័យអាត្មាឱ្យត្រេកត្រអាលនឹងសម្រស់វប្បធម៌ បើកបង្ហាញអត្ថន័យបេតិកភណ្ឌផ្សារភ្ជាប់ជាមួយសម្រស់ធម្មជាតិ។ តំបន់ប្រាសាទសំបូរព្រៃគុហ៍ ត្រូវបានសង់លើដីរាបស្មើមានទំហំ ...