បណ្ឌិត តាន់ មុន្នីវណ្ណ ថ្លែងក្នុងវេទិកាស្តីពី“ការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាពនិងបរិយាន័ន្ន”
លោកបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធាន តំណាងលោក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចូលរួមវេទិកានគរូបនីយកម្មស្តីពី “ការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាពនិងបរិយាន័ន្ន”សហការរៀបចំដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងអង្កការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ។
លោកបណ្ឌិតមានប្រសាសន៍បញ្ជាក់ថា« វេទិការនេះត្រូវបានរៀបចំឡើង ដើម្បីចែករំលែកបទពិសោធន៍ពាក់ព័ន្ធការៀបចំ និងការអភិវឌ្ឍទីក្រុងស្វែងយល់ពីគោលនយោបាយ ផែនការអាទិភាពតម្រូវការចាំបាច់របស់ទីក្រុង យុទ្ធសាស្ត្រ កម្មវិធីដែលផ្តោតការយកចិត្តទុកដាក់លើការផ្តល់ហិរញ្ញប្បទានដល់ទីក្រុងការអភិវឌ្ឍសម្ថភាព នវានុវត្តន៍ទីក្រុង ការសម្របសម្រួល និងភាពជាដៃគូជាយុទ្ធសាស្ត្រ ស្ថានភាព បញ្ហាប្រឈម និងកាលានិវត្តភាពនៃនគរូបនីយកម្មនៅកម្ពុជា»។
លោកបណ្ឌិតបន្ថែមទៀតថា ធ្វើដូច្នោះ ដើម្បីសម្រេចឲ្យបាននូវរ...








