ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អាមេរិកទម្លាក់គ្រាប់បែកបំផ្លាញមូលដ្ឋានយោធារបស់ខ្លួនចោល ក្រោយដកទ័ពចេញ

អាមេរិកទម្លាក់គ្រាប់បែកបំផ្លាញមូលដ្ឋានយោធារបស់ខ្លួនចោល ក្រោយដកទ័ពចេញ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា កងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកបំផ្លាញមូលដ្ឋានយោធាដ៏សំខាន់របស់ខ្លួន នៅភាគឦសាននៃប្រទេសស៊ីរី កាលពីថ្ងៃពុធ ទី១៦ ខែតុលានេះ ក្រោយពីប្រកាសដកកងទ័ពចេញពីតំបន់នេះ ។ សូមបញ្ជាក់ថា មូលដ្ឋានយោធាអាមេរិកដែលត្រូវបានបំផ្លាញចោលនេះ គឺស្ថិតនៅក្នុងតំបន់កាន់កាប់ដោយក្រុមកុលសម្ព័ន្ធ (Kurd) នៅលើទឹកដីស៊ីរីភាគឦសាន និងជាមូលដ្ឋានទ័ពដ៏សំខាន់របស់សហរដ្ឋអាមេរិក និងបារាំង ។ មូលដ្ឋានយោធាអាមេរិកដែលត្រូវបានបំផ្លាញចោលនេះ ក៏ជាទីបញ្ជាការដ៏សំខាន់ផងដែរ ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មនិយមរបស់កងកម្លាំងចម្រុះអន្តរជាតិដែលដឹកនាំឲ្យអាមេរិក កាលពីឆ្នាំ២០១៤កន្លងទៅ ៕...
ការធ្វើសមាហរណកម្មកសាងខ្សែក្រវ៉ាត់ និងផ្លូវ ជាការចែករំលែកអត្ថប្រយោជន៍នៃពិភពសេដ្ឋកិច្ចបើកចំហ

ការធ្វើសមាហរណកម្មកសាងខ្សែក្រវ៉ាត់ និងផ្លូវ ជាការចែករំលែកអត្ថប្រយោជន៍នៃពិភពសេដ្ឋកិច្ចបើកចំហ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ចិន៖ លោកបណ្ឌិត ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងវេទិកាថួឡឹឆ្នាំ២០១៩ ក្រោមមូលបទ ”ការធ្វើសមាហរណកម្មកសាងខ្សែក្រវ៉ាត់ និងផ្លូវ ការចែករំលែកអត្ថប្រយោជន៍នៃពិភពសេដ្ឋកិច្ចបើកចំហ” កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងផាន់ចូវ ខេត្តគួយចូវ ប្រទេសចិន។ នៅក្នុងវេទិកានោះ ក៏មានពិធីសម្ពោធពន្លាជាតិកម្ពុជា ដើម្បីដាក់តាំងបង្ហាញផលិតផលខ្មែរ ជូនដល់អ្នកវិនិយោគ ចិន និងភ្ញៀវអន្តរជាតិ ដែលជាតំណាងបណ្តាប្រទេសដទៃទៀតផងដែរ។ ក្នុងឱកាសនោះ លោកបណ្ឌិត ឈួន ដារ៉ា បានមានប្រសាសន៍ថា យុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់សាធារណរដ្ឋប្រជាមានិតចិន គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ ដ៏មានសារៈសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសចិន ហើយជាការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាជនចិន និងប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ដែលនឹងបង្កើតបានជាកម្លាំងចលករថ្មី ដើម្បីរក្សាតុល្យភា...
បុរសពីរនាក់និងស្ត្រីម្នាក់ទទួលពានរង្វាន់ណូបែលសេដ្ឋកិច្ចឆ្នាំ២០១៩

បុរសពីរនាក់និងស្ត្រីម្នាក់ទទួលពានរង្វាន់ណូបែលសេដ្ឋកិច្ចឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ The Guardian បានចុះផ្សាយថា បុរសជនជាតិអាមេរិកពីរនាក់ និងស្ត្រីជនជាតិបារាំង-អាមេរិកម្នាក់ បានទទួលពានរង្វាន់ណូបែលសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩នេះ ចំពោះស្នាដៃស្រាវជ្រាវពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោក ។ គណៈកម្មការណូបែល បានសម្រេចផ្តល់ពានរង្វាន់សេដ្ឋកិច្ចឲ្យទៅបុរសជនជាតិអាមេរិកពីរនាក់ គឺលោក Michael Kremer អាយុ៥៤ឆ្នាំ ជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Harvard ដែលបង្ហាញពីវិធីសាស្ត្រថ្មីក្នុងការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោក នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ៩០ ។ បុរសម្នាក់ទៀត គឺលោក Abhijit Banerjee អាយុ៥៨ឆ្នាំ ជាសាស្ត្រាចារ្យវិទ្យាស្ថានបច្ចេកវិទ្យាសេដ្ឋកិច្ច និងម្នាក់ទៀតជាស្ត្រី គឺលោកស្រី Esther Duflo ជនជាតិបារាំង-អាមេរិក ដែលមានស្វាមីជនជាតិអាមេរិក-ឥណ្ឌា បានស្រាវជ្រាវពីគំរូសេដ្ឋកិច្ចអភិវឌ្ឍន៍នៅសហគមន៍ក្រីក្រក្នុងប្រទេសឥណ្ឌា និងអាហ្វ្រិក ៕...
មូលនិធិរូបិយវត្ថុអន្តរជាតិទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន

មូលនិធិរូបិយវត្ថុអន្តរជាតិទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន សម្រាប់ឆ្នាំ២០១៩ និង២០២០ ឲ្យនៅក្នុងកម្រិតទាប់ជាងមុន ។ IMF បានបង្ហាញថា កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០១៩នេះ នឹងកើនឡើងក្នុងកម្រិត៦.១% និងឆ្នាំ២០២០ខាងមុខ នឹងកើនឡើងក្នុងកម្រិត៥.៨% ដែលកាលពីដើមឆ្នាំ២០១៩នេះ IMF បានព្យាករថា កំណើនសេដ្ឋកិច្ចចិននឹងកើនឡើង៦.២% និងឆ្នាំ២០២០ នឹងកើនឡើង ៦% ។ IMF បានបន្តថា មូលហេតុដែលនាំអោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនថយចុះ គឺដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយកំណើនសេដ្ឋកិច្ចចិន នឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់៥.៥%នៅឆ្នាំ២០២៤ខាងមុខ ៕...
ចំនួនមនុស្សស្លាប់កើនឡើងដល់៣៦នាក់ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនៅជប៉ុន

ចំនួនមនុស្សស្លាប់កើនឡើងដល់៣៦នាក់ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនៅជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បានចុះផ្សាយថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៦នាក់ហើយនៅថ្ងៃចន្ទ ទី១៤ ខែតុលានេះ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះទីហ្វុង ហាហ្គីប៊ីស (Hagibis)ដែលបានបោកបក់ទៅលើប្រទេស ជប៉ុន ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ (Fire and Disaster Management Agency)បានអោយដឹងថា មនុស្សចំនួន១៦នាក់នៅបន្តបាត់ខ្លួននៅឡើយ ខណៈដែលខ្យល់ព្យុះទីហ្វុង ហាហ្គីប៊ីសបានបោកបក់ក្នុងល្បឿន ក្នុង រង្វងល់២២០គីឡូម៉ែត្រក្នុងមួយម៉ោងទៅលើប្រទេសនេះ ។ ស្របពេលដែលមានគ្រោះមហន្តរាយធម្មជាតិនេះប្រមុខដឹកនាំរដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមជួយសង្គ្រោះ​ប្រមាណជាង១០ម៉ឺននាក់រួមទាំងកងទ័ពប្រមាណជាង៣មឺន១ពាន់នាក់ថែមទៀតអោយទៅជួយប្រជាពលរដ្ឋរងគ្រោះ ៕...
កិច្ចចរចាពាណិជ្ជកម្មចិននិងអាមេរិកឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍

កិច្ចចរចាពាណិជ្ជកម្មចិននិងអាមេរិកឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ក្រុមតំណាងផ្នែកពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍មួយក្នុងកិច្ចចរចាពាណិជ្ជកម្មនៅជុំថ្មីកាលពីចុងសប្តាហ៍កន្លងមកនេះ។ កិច្ចព្រមព្រៀងជាគោលការណ៍ចិន និងអាមេរិកគឺខាងភាគីចិនយល់ព្រមទទួលទិញបន្ថែមទៀតនូវផលិត ផលកសិកម្មរបស់សហរដ្ឋអាមេរិក ហើយអាមេរិកបានយល់ព្រមលុបចោល នូវគម្រោងដំឡើងពន្ធ នាំចូលពីចិនក្នុងតម្លៃ ទឹកប្រាក់២៥០ ពាន់លានដុល្លារ ក្នុងអត្រាពី២៥ទៅ៣០% ទៅតាមការគម្រាម ។ សូមរំលឹកជូនថា មុនកិច្ចចរចាពាណិជ្ជកម្មអាមេរិក និងចិនចាប់ផ្តើម លោក ត្រាំ បានគម្រាមដំឡើងពន្ធនាំចូលពីចិនក្នុងតំម្លៃទឹកប្រាក់២៥០ពាន់លានដុល្លារ ក្នុងអត្រា៣០%ដែលនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែតុលានេះ ប្រសិ នបើកិច្ចចរចាពាណិជ្ជកម្មនៅជុំថ្មីរវាងក្រុមតំណាងចិន និងអាមេរិក មិនឈានដល់កិច្ចព្រមព្រៀងអ្វីនោះ ៕  ...
ក្រសួងទេសចរណ៍ ៖ កម្ពុជាលើកទឹកចិត្តចំពោះអ្នកវិនិយោគ ក្នុងវិស័យទេសចរណ៍ នៅកម្ពុជា

ក្រសួងទេសចរណ៍ ៖ កម្ពុជាលើកទឹកចិត្តចំពោះអ្នកវិនិយោគ ក្នុងវិស័យទេសចរណ៍ នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញដល់ធុរជនក្នុងវិស័យទេសចរណ៍ដែលមកពីជុំវិញពិភពលោក នូវឱកាសវិនិយោគជាច្រើននៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តចំពោះអ្នកវិនិយោគ ដែលចង់មកបណ្ដាក់ទុកវិនិយោគនៅកម្ពុជា ពិសេសគឺការវិនិយោគក្នុងវិស័យទេសចរណ៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងបែបនេះ ក្នុងពិធីសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី៣ (CTM-2019) នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួទេសចរណ៍ បានអំពាវនាវដល់វិនិយោគិន ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនសណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធទាំងអស់ឲ្យមកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាឱ្យបានច្រើនថែមទៀត ព្រោះកម្ពុជាមានបរិយាកាសវិនិយោគដ៏ទាក់ទាញបំផុតក្នុងតំបន់ និងមានសក្តានុពលដ៏សម្បូរបែប។ លោកបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានតំបន់ទេសចរណ៍ពិសិដ្ឋ រួមមានទេសចរណ៍ផ្ទះ...
ប្រទេសជប៉ុននៅតែបន្តផ្តល់ថវិកា នឹងគាំទ្រដំណើរការសាលាក្តីខ្មែរក្រហម

ប្រទេសជប៉ុននៅតែបន្តផ្តល់ថវិកា នឹងគាំទ្រដំណើរការសាលាក្តីខ្មែរក្រហម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជា បានផ្តល់វិភាគទានថវិកាជាង ៨៧លានដុល្លារអាមេរិក សម្រាប់ដំណើរការសាលាក្តីខ្មែរក្រហម។ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងឱកាសធ្វើទស្សនកិច្ច នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីស្វែងយល់ ដំណើរការនីតិវិធីក្នុងការជំនុំជម្រះក្តី លើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តឡើង ក្នុងរបបខ្មែរក្រហមចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។  លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានចូលរួមបំពេញការងារបានយ៉ាងល្អ ហើយតុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិនេះ មិនមែនត្រឹមតែចូលរួមនាំយកយុត្តិធម៌ ជូនជនរងគ្រោះនៃរបបខ្មែរក្រហមទេ ប៉ុន្តែបានចូលរួមផ្តល់យុត្តិធម៌ និងដំណើរកា...
ចាប់ពីថ្ងៃទី២១​ ខែតុលានេះ​​ស្នងការរាជធានីភ្នំពេញ ​នឹងចាត់វិធានការណ៍ចំពោះយានយន្ត​​ដែល​គ្មានស្លាកលេខ​ 

ចាប់ពីថ្ងៃទី២១​ ខែតុលានេះ​​ស្នងការរាជធានីភ្នំពេញ ​នឹងចាត់វិធានការណ៍ចំពោះយានយន្ត​​ដែល​គ្មានស្លាកលេខ​ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ​២០១៩ នេះតទៅ ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញនឹង​ចាត់វិធានការ​ត្រួតពិនិត្យ ចាប់​ឃាត់​ជាបណ្តោះអាសន្ន​រថយន្ត និង​ទោចក្រ-ត្រីចក្រយានយន្ត ដែល​គ្មាន​ស្លាកលេខ​យក​មក​រក្សាទុក និង​ធ្វើការ​ផាក​ពិន័យ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រហូត​ទាល់តែធ្វើស្លាក​លេខ​រួចរាល់​ហើយ​ទើប​អនុញ្ញាត ឲ្យ​យកត្រឡប់ទៅវិញ​បាន។ យោងតាមសេចក្តីជូនដំណឹង​ចុះនៅថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១៩ របស់ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​រថយន្ត និង​ទោចក្រ-ត្រីចក្រយានយន្ត មួយ​ចំនួន​ដែល​ធ្វើចរាចរណ៍​នៅតាម​ដងផ្លូវដោយ​គ្មាន​ស្លាក​លេខ​ ឬប្រើប្រាស់​ស្លាកលេខ​មិនប្រក្រតី បាន​ឆ្លៀត​ឱកាស​យក​រថយន្ត និងទោចក្រ-ត្រីចក្រ​យានយន្ត​ទាំងនោះ ទៅ​ប្រព្រឹត្ត​អំពើឆក់ ប្លន់ ឬ​ធ្វើសកម្មភាព​ល្មើសច្បាប់ផ្សេងៗ​ទៀត និង​បង្ក​គ្រោះថ្នាក់ ​រួចបើក​គេចវេស​ពីការ​ទទួលខុសត្រូវចំពោះមុខច្បាប់។  ស...
គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃ ច្បាប់​សហជីព​

គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃ ច្បាប់​សហជីព​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែតុលា​នេះ បានសម្រេច​អនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ លើ​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥ មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព​។​ ​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥ មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព មាន​ខ្លឹមសារ​សង្ខេប ដូចខាងក្រោម​៖ ​ក​. សារបាន​នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់​៖ ​ច្បាប់​ស្តីពី​សហជីព គឺជា​ច្បាប់​ដ៏​មាន​សារសំខាន់ ក្នុង​ការធានា​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​ការងារ ព្រមទាំង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​៨៧ ស្តីពី​សេ​ភាព​នៃ​សមាគម និង​ការពារ​សិ​ទិ្ធ​នៃ​ការបង្កើត​សមាគ...