ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោកឧកញ៉ា សុង សារ៉ន ​ចូលរួមជាវាគ្មិននៅក្នុងសន្និសីទលើក៤នាទីក្រុងកូឡូញប្រទេសអាឡឺម៉ង់

លោកឧកញ៉ា សុង សារ៉ន ​ចូលរួមជាវាគ្មិននៅក្នុងសន្និសីទលើក៤នាទីក្រុងកូឡូញប្រទេសអាឡឺម៉ង់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមជាវាគ្មិននៅក្នុងសន្និសីទលើក៤ " The 4th Eurofine, Anuga Rice Conference " នាទីក្រុងកូឡូញប្រទេសអាឡឺម៉ង់ហើយ​​​នៅក្នុងសន្និសីទនោះលោក​​បានធ្វើ បទបង្ហាញអំពីវឌ្ឍនភាពដែលប្រទេសកម្ពុជាសម្រេចបានលើការដាំដុះស្រូវការនាំ​ចេញអង្ករ និងការជំរុញទីផ្សារអង្ករអន្តរជាតិ។​ ​​​​ លើសពីនេះ​​​លោកថា« ​​​សហព័ន្ធស្រូវអង្ករ​​​បានបង្កើតម៉ាកអង្ករ ប្រចាំប្រទេសកម្ពុជាមានឈ្មោះថា ម្លិះអង្គរ "MALYS ANGKOR" សម្រាប់អង្ករក្រអូបប្រណិត»។ បន្ទាប់ធ្វើបទបង្ហាញរួចមក លោក ​​ឧកញ៉ា សុង សារ៉ន បានជួបអ្នកជំនាញការនៃមន្ទីរពិសោធន៍ Eurofineដើម្បីពិនិត្យលទ្ធភាពចុះការកំណត់ក្រុមប្រភេទអង្ករកម្ពុជា DNA finger print ដែលកំណត់នៅក្នុងចង្កោមរបស់ម៉ាក ម្លិះ អង្គរ ។ ជាលទ្ធផល អ្នកជំនាញរបស់ Eurofineបានសន្យានឹងធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និ...
ក្រសួងសេដ្ឋកិច្ចថា៖ការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បង

ក្រសួងសេដ្ឋកិច្ចថា៖ការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ ៖  វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បងមួយ ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលមានគោលដៅផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលពឹងផ្អែកលើអតិពលកម្មទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ ក៏ដូចជានយោបាយជាតិ ស្តីពីការការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ  និងការងាររបស់រាជរដ្ឋាភិបាល។ រដ្ឋលេខាធិការ បានលើកឡើងបែបនេះក្នុងពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នេះ​។ លោក បន្តទៀតថា កម្ពុជាមានភាពចាំបាច់ណាស់ក្នុងការពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីអាចទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង  ហើយកម្ពុជាមិនមានអ្វីសម្រាប់ធ្វើការបែងចែកនៅក្នុងសង្គមជាតិវិញនោះទេ ពិសេសការកាត់...
លោកស្រី គ្លីនតុន គម្រាមប្រជែងយកតំណែងប្រធានាធិបតីពីលោកដូណាល់  ត្រាំ នៅឆ្នាំ២០២០

លោកស្រី គ្លីនតុន គម្រាមប្រជែងយកតំណែងប្រធានាធិបតីពីលោកដូណាល់  ត្រាំ នៅឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT បានចុះផ្សាយថា លោកស្រី ហ៊ីឡារី គ្លីនតុន អតីតគូប្រជែងយកតំណែងប្រធានាធិបតី សហរដ្ឋអាមេរិក ជាមួយលោកដូណាល់ ត្រាំ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ បាន    ​​    គម្រាម លោកស្រីអាចនឹងចូលរួមប្រជែងជាមួយលោក ត្រាំ ម្តងទៀតក្នុងការបោះឆ្នោតនៅឆ្នាំ២០២០ខាងមុខ ។ លោកស្រី ហ៊ីឡារី គ្លីនតុន បានគម្រាមបែបនេះ ក្រោយពីលោក ដូណាល់ ត្រាំ បានសរសេរតាមប្រព័ន្ធ Twitter របស់លោកដោយប្រើសម្តីចំអកថា លោកស្រី គ្លីនតុន គួរសាកល្បងម្តងទៀតក្នុងការប្រជែងយកតំណែងប្រធានាធិបតីពីលោក ក្រែងមានឱកាសតិចតួច ។ សូមបញ្ជាក់ជូនថា លោកស្រី ហ៊ីឡារី គ្លីនតុន គឺជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកជាមួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ ប៉ុន្តែលោកស្រីបានចាញ់ឆ្នោតលោក ត្រាំ ដោយទទួលបានកៅអីក្នុងសភា ៣០៤ទល់២២៧កៅអី៕...
​សមាគមអ្នក​​អភិវឌ្ឍន៍លំនៅឋាន​កម្ពុជានៅតែ​​​​ទទួល​គម្រោង​​វិនិយោគពីក្រៅប្រទេស​​

​សមាគមអ្នក​​អភិវឌ្ឍន៍លំនៅឋាន​កម្ពុជានៅតែ​​​​ទទួល​គម្រោង​​វិនិយោគពីក្រៅប្រទេស​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​បណ្ឌិត តាន់ មុនីវណ្ណ ទីប្រឹក្សាសមាគមអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាបាន​ថ្លែងឲ្យដឹង​​ថា ​​គិត​​ត្រឹម​​​ឆ្នាំឆ្នាំ២០១៩​នេះ និងនៅឆ្នាំបន្ទាប់ទៀតសកម្មភាព​​ការសាងសង់​​​នៅតែ​​មានសន្ទុះច្រើន​ហើយ​​​​ប្រទេសដែល​​​ចូលម​កវិនិ​​យោគ​គឺ ក្រុមហ៊ុន​បរទេស​​​ភាគច្រើន​​ ក្នុងនោះក្រុមហ៊ុនចិន​បាន​វិនិយោគច្រើន​ជាងគេនៅក្នុងវិស័យ​សំណង់​​នៅកម្ពុជា ហើយ​​ក្រៅពីនេះមានបណ្តាប្រទេសផ្សេងៗទៀត​​។​ ​លោកបណ្ឌិត​បានបន្ថែម​​ទៀតថា ​​​​​​​ក្នុងនាមសមាគម​អ្នកវអភិវឌ្ឍន៍លំនៅឋានកម្ពុជា​​​​​​​​​ចូលរួមច្រើន​ក្នុងការ​​អភិវឌ្ឍន៍​​វិស័យ​សំណង់​ហើយ​បាន​​សហការជាមួយ​និង​ដៃគូរ​ក្រៅប្រទេស​មកអភិវឌ្ឍកម្ពុជា​​ហើយសព្វ​​ថ្ងៃនេះ ​​​តម្រូវការក្នុង វិស័យ​សំ​​ណង់​​​នៅតែមានតម្រូវការច្រើននៅឡើយ​​​​ដោយសារតែកម្ពុជាមានយុវជន​​ភាគច្រើន​​​​​​ពេញកម្លាំង​​ ដែលសុទ្ធ​​​តែមាន​​តម្រូវការផ្ទះរស់​នៅតែម្តង។​​ សម្រាប់ លោក ភារម្យ វិចិត្រដារ៉ា អគ្គនាយក​ក្រុមហ៊ុនអលចនទ្រព្យ​...
​ឆ្នាំ​២០២០៖ឃុំ​សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​ពី៧​ម៉ឺនទៅ១០​ម៉ឺន​ដុល្លារអាមេរិកក្នុង១​ឆ្នាំ

​ឆ្នាំ​២០២០៖ឃុំ​សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​ពី៧​ម៉ឺនទៅ១០​ម៉ឺន​ដុល្លារអាមេរិកក្នុង១​ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ​៖ សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត បានសម្រេច​ថា ឃុំ​សង្កាត់​នីមួយៗ នៅ​ទូទាំង​ប្រទេស នឹង​ទទួលបាន​ថវិកាចាប់​ពី ៧​ម៉ឺន​ដុល្លារ ទៅ ១០​ម៉ឺន​ដុល្លារអាមេរិកក្នុង ១​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០ តទៅ​។ ពោលគឺ​ថវិកា​ឃុំ​សង្កាត់ ត្រូវបាន​បង្កើន​ចំនួន ១% បើ​ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៩ ។ ការបញ្ជាក់បែបនេះក្នុង​ពិធី​បិទ​មហាសន្និបាត អាណត្តិ​ទី​២ សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៩ ខែតុលា ឆ្នាំ​២០១៩​។ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕  ...
ទួរគីសហការណ៍ជាមួយក្រុមឧទ្ទាមស៊ីរី វាយប្រហារលើក្រុមខឺតជាសម្ព័ន្ធមិត្តអាមេរិកនៅស៊ីរី

ទួរគីសហការណ៍ជាមួយក្រុមឧទ្ទាមស៊ីរី វាយប្រហារលើក្រុមខឺតជាសម្ព័ន្ធមិត្តអាមេរិកនៅស៊ីរី

ព័ត៌មានទាន់ហេតុការណ៍
លោក Fahrettin Altun នាយកទំនាក់ទំនងរបស់ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានផ្ញើសារតាមប្រព័ន្ធ Twitter ថា កងកម្លាំងយោធាទួរគី សហការណ៍ជាមួយក្រុមអ្នកប្រយុទ្ធរបស់ពួកឧទ្ទាមនៅប្រទេសស៊ីរី នឹងបើកការវាយប្រហារនៅថ្ងៃពុធ ទី០៩ ខែតុលានេះ ទៅលើកងកម្លាំងរបស់ក្រុមកុលសម្ព័ន្ធខឺត (Kurd) ដែលជាសម្ព័ន្ធមិត្តអាមេរិកនៅលើទឹកដីប្រទេសស៊ីរី ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters ។ លោក Fahrettin Altun បានសរសេរបន្ថែមថា ទួរគី និងក្រុមឧទ្ទាមស៊ីរី នឹងវាយប្រហារដណ្តើមយកទីតាំងកាន់កាប់របស់ក្រុមកុលសម្ព័ន្ធខឺតនៅជាប់ព្រំដែនរវាងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ជាទីតាំងរឹងមាំរបស់ក្រុមកុលសម្ព័ន្ធមួយនេះ ។ សូមបញ្ជាក់ជូនថា កងទ័ពជំនាញរបស់សហរដ្ឋអាមេរិក បានបំពាក់គ្រឿងសព្វាវុធដល់ក្រុមកុលសម្ព័ន្ធខឺតនៅតាមព្រំដែនអ៊ីរ៉ាក់ និងស៊ីរី ក្នុងគោលដៅប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវនិយម ប៉ុន្តែអាមេរិកបានប្រកាសដកងទ័ពចេញតំបន់នេះ ដែលធ្វើឲ្យក្រុមកុលសម្ព័ន្ធខឺត គ្មានខ...
កិច្ចចរចាពាណិជ្ជកម្មចិន និងអាមេរិកនៅជុំថ្មីទំនងមិនទទួលបានជោគជ័យទេ

កិច្ចចរចាពាណិជ្ជកម្មចិន និងអាមេរិកនៅជុំថ្មីទំនងមិនទទួលបានជោគជ័យទេ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia បានចុះផ្សាយថា កិច្ចចរចាពាណិជ្ជកម្មនៅជុំថ្មីរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ទំនងជាមិនទទួលជោគជ័យទេ ដោយសារភាគីចិនបានបង្ហាញភាពស្ទាក់ស្ទើររួចជាស្រេចទៅហើយមុនកិច្ចចរចាបានចាប់ផ្តើម ។ តាមគម្រោង មន្ត្រីតំណាងផ្នែកពាណិជ្ជកម្មចិន និងអាមេរិក នឹងជួបចរចាសាជាថ្មី នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលានេះ នៅទីក្រុងវ៉ាស៊ីនតោន ។ ប៉ុន្តែលោក Liu He ឧបនាយករដ្ឋមន្ត្រីចិន បានលើកឡើងថា ការដាក់សម្ពាធបន្ថែមពីអាមេរិកលើចិន ជាមូលហេតុដែលនាំឲ្យចិនស្ទាក់ស្ទើរក្នុងការយល់ព្រមតាមការចង់បានរបស់អាមេរិក ។ សម្ពាធដែលអាមេរិកបានដាក់លើចិន គឺការគម្រាមដំឡើងតម្លៃពន្ធពី២៨.៧%ដល់២៥១.៦% លើតម្លៃទំនិញរបស់ចិនក្នុងតម្លៃទឹកប្រាក់៤.៤ពាន់លានដុល្លារ សម្រាប់សម្ភារៈផ្ទះបាយ និងសម្ភារៈពាក់ព័ន្ធនឹងគ្រឿងសង្ហារឹម ៕...
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនដល់ឆ្នាំ២០២២ អាចកើនឡើងដល់១០ពាន់លានដុល្លារអាមេរិក

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនដល់ឆ្នាំ២០២២ អាចកើនឡើងដល់១០ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ចិន មានលក្ខណៈកើនឡើងជាបន្តបន្ទាប់ ដែលចំនួននេះជាគោលដៅនៅក្នុងការធ្វើពាណិជ្ជកម្ម ដល់ឆ្នាំ២០២២ អាចកើនឡើងរហូតដល់ទៅ១០ពាន់លានដុល្លារម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន នៅវិមានសន្តិភាពនាព្រឹកថ្ងៃអង្គារថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩នេះ ។ សម្តេចតេជោបញ្ជាក់ថា  «ដោយសារតែចិន និងកម្ពុជាយើងមានទំនាក់ទំនងល្អ មានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅហើយ»។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ទាក់ទងនឹងយន្តការដែលកម្ពុជាកំពុងតែសហការនឹងចិនទៅលើ ចំនុចសំខាន់ៗ ដូចជានៅក្នុងអនុតំបន់ គឺកិច្ចសហប្រតិបត្តិការលើមេគង្គឡានឆាង ក្នុងអនុតំបន់មេគង្គអាស៊ានចិន និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម។ សម្តេចតេជោបញ្ជាក...
អាមេរិកពង្រីកការចុះបញ្ជីខ្មៅលើបុគ្គល និងក្រុមហ៊ុនចិន មុនកិច្ចចរចាចាប់ផ្តើម

អាមេរិកពង្រីកការចុះបញ្ជីខ្មៅលើបុគ្គល និងក្រុមហ៊ុនចិន មុនកិច្ចចរចាចាប់ផ្តើម

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia បានចុះផ្សាយថា ប្រមុខដឹកនាំរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានពង្រីកការចុះបញ្ជីខ្មៅផ្នែកពាណិជ្ជកម្មលើបុគ្គល និងក្រុមហ៊ុនមួយចំនួនបន្ថែមទៀតរបស់ប្រទេសចិន មុនពេលកិច្ចចរចាចាប់ផ្តើម ។ លោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានថ្លែងថា អាមេរិកបានសម្រេច កាលពីថ្ងៃចន្ទ ទី០៧ ខែតុលានេះ ក្នុងការចុះក្នុងបញ្ជីខ្មៅនូវមន្ត្រីការិយាល័យសន្តិសុខសាធារណៈចំនួន២០នាក់ និងក្រុមហ៊ុនចំនួន៨ក្រុមហ៊ុនផ្សេងទៀតរបស់ប្រទេសចិន ។ សូមបញ្ជាក់ជូនថា សេចក្តីសម្រេចក្នុងការពង្រីកការចុះបញ្ជីខ្មៅផ្នែកពាណិជ្ជកម្មលើបុគ្គល និងក្រុមហ៊ុនរបស់ប្រទេសចិន បានរុញច្រានឲ្យមានភាពតានតឹងកាន់តែខ្លាំង ខណៈដែលមន្ត្រីកម្រិតខ្ពស់របស់ប្រទេសចិន បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមកិច្ចចរចាផ្នែកពាណិជ្ជកម្មនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ៕...
រដ្ឋសភាបន្តសម័យប្រជុំ និងអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗ សម្រាប់លើកកម្ពស់វិស័យពាណិជ្ជកម្ម និងសមធម៌សង្គម

រដ្ឋសភាបន្តសម័យប្រជុំ និងអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗ សម្រាប់លើកកម្ពស់វិស័យពាណិជ្ជកម្ម និងសមធម៌សង្គម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យ ប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួនបី គឺសេចក្តីព្រាង ច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ និងសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។ សេចក្តីព្រាងច្បាប់ខាងលើ សុទ្ធសឹងជាសេចក្តីព្រាងច្បាប់សំខាន់ៗ ដែលនឹង ក្លាយជាបទដ្ឋានគតិយុត្តក្នុងការលើកកម្ពស់ វិស័យពាណិជ្ជកម្ម និងរបបសន្តិសុខ សង្គម សម្រាប់គំាទ្រដល់កំណើនសេដ្ឋកិច្ច ការរីកចម្រើនវិស័យបច្ចេកវិទ្យា និង ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើនឡើង ស្រប តាមសម័យកាល។ សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។សេចក្តីព្រាងច្បាប់នេះ មាន១២ជំពូក និង៦៧មាត្រា នឹងផ្តល់វិធានជាមូលដ្ឋាន ដ៏សំខាន់ក្នុងការ...