ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ចាប់ខ្លួនស្ត្រីម្នាក់ដែលមានជម្លោះដីធ្លី នៅស្រុកស្អាងជាមួយ ឧកញ៉ាឈាង ប៉ាក់សួរ

ចាប់ខ្លួនស្ត្រីម្នាក់ដែលមានជម្លោះដីធ្លី នៅស្រុកស្អាងជាមួយ ឧកញ៉ាឈាង ប៉ាក់សួរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កណ្តាល៖ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនស្ត្រីម្នាក់តាមបណ្តឹងរបស់លោក ឧកញ៉ា ឈាង ប៉ាក់សួរ ពាក់ព័ន្ធសំណុំរឿងដីធ្លី នៅក្នុងស្រុកស្អាង ខេត្តកណ្តាល។ ស្ត្រីត្រូវចោទឈ្មោះ ច្រេង សៀក អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល ឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅពេលដែលស្រី្តរូបនេះ ចុះទៅឃាត់គ្រឿងចក្ររបស់លោក ឧកញ៉ា ឈាង ប៉ាក់សួរ កុំឲ្យកាយប្រឡាយនៅលើដីដែលកំពុងមានទំនាស់។ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះស្ត្រីត្រូវចោទ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីឲ្យលោកចៅក្រម អ៊ី សុវណ្ណ សាកសួរ មុននឹងសម្រេចថាត្រូវឃុំខ្លួន ឬត្រូវដោះលែងជនត្រូវចោទជាបណ្តោះអាសន្ន។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកចៅក្រម អ៊ី សុវណ្ណ បានចោទប្រកាន់ស្ត្រីឈ្មោះ ច្រេង សៀក ព...
សត្វជ្រូកជាច្រេីនក្បាលបានងាប់ជាបន្តបន្ទាប់​ នៅស្រុកអង្គរបូរី​ ជាប់ព្រំដែនវៀតណាម​

សត្វជ្រូកជាច្រេីនក្បាលបានងាប់ជាបន្តបន្ទាប់​ នៅស្រុកអង្គរបូរី​ ជាប់ព្រំដែនវៀតណាម​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖  មន្រ្តីជំនាញ​ បសុពេទ្យបានបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងកសិដ្ឋានចញ្ចឹមជ្រូក និងបានយកឈាមទៅវិភាគរករោគសញ្ញានៅមន្ទីរពិសោធន៍ នៅរាជធានីភ្នំពេញ បន្ទាប់ពិសត្វជ្រូកងាប់ជាច្រេីនក្បាល​ នៅឃុំមួយចំនួន​ ក្នុងស្រុកអង្គរបូរី​ និងក្រុងដូនកែវ​ ខេត្តតាកែវ ។ លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ​ បានប្រាប់​ឲ្យដឹង នៅថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ​២០១៩នេះថា សត្វជ្រូកងាប់ភាគច្រើន គឺជាជ្រូកកើតកូន ឬជ្រូកផើម ដែលកសិករខ្មែរចញ្ចឹមនៅក្នុងស្រុក ដោយមិនបាននាំយកមកពីប្រទេសវៀតណាមនោះទេ។ ចំណែកការងាប់នេះ គឺមិនទាន់អាចសន្និដ្ឋានថា ជ្រូកកើតជំងឺប៉េសអាហ្រ្វិកនោះទេ ដោយមន្រ្តីជំនាញបសុពេទ្យកំពុងតែយកឈាមទៅធ្វើវិភាគនៅមន្ទីរពិសោធន៍។ លោកប្រធានមន្ទីបានបន្តទៀតថា កន្លងមកលោកអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងបានហាមប្រាមដាច់ខាតដល់មន្រ្តីជំនាញ ក៏ដូចជាអភិបាលស្រុកនៅជាប់ព្រំដែនឲ្យពិនិត្យមើលឲ្យជាប់ជាប្រចាំចំពោ...
ក្រុមហ៊ុន N&Y Real Estate កំពុងវិនិយោគលើគម្រោងដីឡូតិ៍ ដែលជាតំបន់មានសក្តានុពលមួយនៅជិតផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល

ក្រុមហ៊ុន N&Y Real Estate កំពុងវិនិយោគលើគម្រោងដីឡូតិ៍ ដែលជាតំបន់មានសក្តានុពលមួយនៅជិតផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  ក្រុមហ៊ុន N&Y Real Estate កំពុងវិនិយោគលើផ្ទៃដីទំហំជិត៣០ ហិកតា ដែលជាជំហានទី១ លើការអភិវឌ្ឍពុះដីឡូតិ៍លក់ប្រហែលជា ១៨ហិកតា ក្នុងនោះមានកន្លែងកម្សាន្ត សម្រាប់ប្រជាពលរដ្ឋ ហើយគម្រោងទី២គឺ ជាគម្រោងផ្សារលើផ្ទៃដីប្រហែល៤ ហិកតា លោកឧកញ៉ា ដើម្បីធ្វើរោងចក្រ នឹងមានជំហានអភិវឌ្ឍជាបន្តបន្ទាប់ទៀត ។ លោកឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកក្រុមហ៊ុន N&Y Real Estate បានថ្លែងថា មុនដំបូងទីតាំងដីនៅជាយក្រុងមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងនោះទេ ប៉ុន្តែចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងផ្លូវល្បឿនលឿននិងផ្លូវក្រវ៉ាត់ក្រុងរួចមក ទើបតំបន់ទាំងអស់នោះកាន់តែមានសក្តានុពលខ្លាំង ហើយក្រុមហ៊ុនលោកវិនិយោគនៅតំបន់នេះ ដោយសារតែនៅជិតទីប្រជុំជនមានផ្សារ រោងចក្រ និងនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៤នោះទេ។ លោកឧកញ៉ា បានបញ្ជាក់ថា គោលដៅធំរបស់ក្រុមហ៊ុនគឺអភិវឌ្ឍសេដ្ឋកិច្ចតំបន់នេះឲ្យមានការរីកលូតលាស់ ហើយក្នុងនោះចង់បង្កើត ផ...
សក្តានុពលសេដ្ឋកិច្ចកម្ពុជា​​​ល្អជំរុញ​​ឲ្យ​​​​​វិស័យ​មីក្រូហិរញ្ញវត្ថុនិងធនាគាររីកចម្រើន​​​

សក្តានុពលសេដ្ឋកិច្ចកម្ពុជា​​​ល្អជំរុញ​​ឲ្យ​​​​​វិស័យ​មីក្រូហិរញ្ញវត្ថុនិងធនាគាររីកចម្រើន​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា លី ហួរ អគ្គនាយក​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​លីហួរ​​​​​បា​នមានប្រសាសន៍​​ឲ្យដឹងនាពេលថ្មីៗនេះ​​​​​​ ដោយ​លោកចាត់ទុកថា ​​​សក្តានុពលសេដ្ឋកិច្ចកម្ពុជា​​​ល្អ ទើប​​​ជំរុញ​​ឲ្យ​​​​​វិស័យ​មីក្រូហិរញ្ញវត្ថុនិងធនាគារនៅ​​​​​កម្ពុជា​​មាន​ការ​រីកចម្រើនយ៉ាងឆាប់រហ័ស​​​​​​​​​​​ធ្វើ​ឲ្យ​អ្នក​វិនិយោគហ៊ាន​បោះទុន​​វិនិយោគ​​​​លើគ្រប់វិស័យ​​​។​​ លោក​បាន​មានប្រសាសន៍ថា«ក្រោមការ​​​​ដឹកនាំរបស់សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​​​ ​​​​​​​​ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំវិស័យ​សេដ្ឋកិច្ចរបស់​ប្រទេសកម្ពុជាមានការ​រីកចម្រើន​ធ្វើ​​​​​​ឲ្យ​អ្នក​វិនិយោគ​ក្នុងស្រុកមានភាពកក់ក្តៅ​​​​ហ៊ាន​បោះទុនវិនិយោគ​លើវិស័យ​មីក្រួហិរញ្ញវត្ថុនិងធនាគារជាពិសេស​​ស្រប​ពេលដែល​​​​​​​​​ស្ថានភាពសេដ្ឋកិច្ច​កម្ពុជាឈរឹងមាំ​​​​​​ក្នុងរង្វង់​៧%​​​​​​​ ​​ប្រចាំ»​។​ លោក​​ឧកញ៉ា​​​បលើក​​ទៀតថា ​​​បច្ចុប្បន្ន​វិស័យ​កសិកម្ម​មានការ​រីកចម្រើនខ្លាំង​​​​ធ្វើ​ឲ្យ​វិស័យ​ធ...
លោក អង្គ​វង្ស វ​ឌ្ឍា​នា ចូល​បំភ្លឺ​នៅរដ្ឋសភា ជុំវិញ​បញ្ហា​មួយចំនួន ពាក់ព័ន្ធ​នឹងប្រព័ន្ធយុត្តិធម៌

លោក អង្គ​វង្ស វ​ឌ្ឍា​នា ចូល​បំភ្លឺ​នៅរដ្ឋសភា ជុំវិញ​បញ្ហា​មួយចំនួន ពាក់ព័ន្ធ​នឹងប្រព័ន្ធយុត្តិធម៌

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋសភា បាន​បើក​សម័យប្រជុំ​ពេញអង្គ ក្រោម​អធិបតីភាព​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ដើម្បី​សួរនាំ និង​ស្តាប់​ការបំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ​វង្ស វ​ឌ្ឍា​នា ពាក់ព័ន្ធ​នឹង​ការងារ និង​បញ្ហា​ចោទ​មួយចំនួន រួមមាន ការកែទម្រង់​រចនាសម្ព័ន្ធ​តុលាការ ការរៀបចំ​ក្រុមការងារ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលា​រការ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ពិសេស​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​។​ ​លោក អង្គ​វង្សវឌ្ឍានា ជា​រដ្ឋមន្ត្រី​ដំបូង​បំផុត ដែល​ត្រូវ​ចូល​បំភ្លឺ ជូន​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦​នេះ​។ ការចូល​បំភ្លឺ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នៅ​ថ្ងៃទី​៤​កក្កដា​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​នៅក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​។​ ​លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​លើក...
សម្តេចតេជោ៖ សូមពិចារណា ចំពោះការដកការអនុគ្រោះ ព្រោះការដកនោះ មិនបានជួយពិភពលោក និងជួយប្រទេសអភិវឌ្ឍន៍តិចតួច

សម្តេចតេជោ៖ សូមពិចារណា ចំពោះការដកការអនុគ្រោះ ព្រោះការដកនោះ មិនបានជួយពិភពលោក និងជួយប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ហ្សឺណែវ - ស្វីស ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរឲ្យប្រទេសអភិវឌ្ឍន៍ ឲ្យពិចារណាជួយបន្តឧបត្ថម្ភគាំទ្របន្ថែមទៀត ដល់ប្រទេសអភិវឌ្ឍន៍តិចតួច និងស្នើឲ្យមានការពិចារណាឲ្យល្អិតល្អន់ ចំពោះការដកការអនុគ្រោះ ព្រោះការដកនោះ វាមិនបានជួយពិភពលោក និងជួយប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩ ម៉ោងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងឱកាសសម្តេចអញ្ជើញថ្លៃងសុន្ទរកថាគន្លឹះ បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដោយរំពឹងថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០៕...
ប្រធានសាលាដំបូងខេត្តសៀមរាប ចេញដីកាឲ្យឆែកឆេរ សំណង់សណ្ឋាគារមួយកន្លែង ដែលសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើ

ប្រធានសាលាដំបូងខេត្តសៀមរាប ចេញដីកាឲ្យឆែកឆេរ សំណង់សណ្ឋាគារមួយកន្លែង ដែលសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើ

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
សៀមរាប៖ ដោយអនុវត្តតាមដីកាអនុញ្ញាតឲ្យឆែកឆេរ របស់លោក ជឺ សុខ ប្រធានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នេះ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចម្រុះ និងមន្ត្រីជំនាញ ចុះទៅពិនិត្យទីតាំងការដ្ឋានសំណង់សណ្ឋាគារមួយកន្លែង នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ក្រោយពីចុះពិនិត្យ និងឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ ឈើអារចម្រុះជាច្រើនម៉ែត្រគូប ដែលគេសង្ស័យថា ឈើល្មើសច្បាប់។ ចំណែកការដ្ឋានសំណង់សណ្ឋាគារខាងលើ ដែលគេរាយការណ៍ថា ជាថៅកែសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងខេត្តសៀមរាបនោះ ក៏ត្រូវអាជ្ញាធររកឃើញថា គ្មានច្បាប់អនុញ្ញាតឲ្យសាងសង់ផងដែរ។ ក្រោយពីបានចុះពិនិត្យរួចមក កម្លាំងសមត្ថកិច្ចចម្រុះ បានរក្សាទុកឈើនៅទីតាំងការដ្ឋានសណ្ឋាគារគ្មានច្បាប់សាងសង់ខាងលើ រងចាំឲ្យមន្ត្រីជំនាញចុះវាស់វែងជាក់ស្តែងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះបន្តទៀត៕...
លោក គួច ចំរើន បញ្ជាឲ្យផ្អាកការដ្ឋានសំណង់គ្រោងដែក៣កន្លែង ដើម្បីត្រួតពិនិត្យបច្ចេកទេស និងគុណភាព

លោក គួច ចំរើន បញ្ជាឲ្យផ្អាកការដ្ឋានសំណង់គ្រោងដែក៣កន្លែង ដើម្បីត្រួតពិនិត្យបច្ចេកទេស និងគុណភាព

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យម្ចាស់ការដ្ឋានសំណង់គ្រោងដែក៣កន្លែងផ្សេងគ្នារបស់ជនជាតិចិន ផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន ដើម្បីបើកផ្លូវឲ្យក្រុមមន្ត្រីជំនាញត្រួតពិនិត្យផ្នែកបច្ចេកទេស និងគុណភាពសំណង់ទាំងនោះ ជាមុនសិន។ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ត្រីចូលរួមអមដំណើរលោកអភិបាលខេត្ត ទើបតែងតាំងថ្មីរូបនេះ បានឲ្យដឹងថា ការសម្រេចឲ្យផ្អាកនេះ ធ្វើឡើងនៅពេលលោកអភិបាលខេត្ត ដើរពិនិត្យមើលការដ្ឋានសំណង់គ្រោងដែកចំនួន៣ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាគម្រោងវិនិយោគរបស់ជនជាតិចិន។ មន្ត្រីដដែលនេះបានឲ្យ ដឹងទៀតថា លោក គួច ចំរើន នឹងបន្តពិនិត្យមើលជាក់ស្តែងដល់ទីតាំងសំណង់គ្រោងដែកធំៗ ជាច្រើនកន្លែងទៀត ដែលភាគច្រើនជារបស់វិនិយោគិនចិន ហើយប្រសិនបើមានចំណុចសង្ស័យណាមួយ លោកអាចបញ្ជាឲ្យផ្អាកការសាងសង់ដូចគ្នា ដោយលើកហេតុផលថា ឲ្យក្រុមបច្ចេកទេសចូលត្រួតពិនិត្យផ្នែកប...
ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅវៀតណាម

ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅវៀតណាម

សង្គម និងកម្សាន្ត
ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅប្រទេសវៀតណាមឡើងវិញក្នុងទឹកដីខេត្តក្រចេះ​ក្នុង​មួយ​យប់ៗ ​ចាប់ពី​២០ ទៅ​៣០គ្រឿង​​រថយន្ដសាំងយ៉ុ ​​ដែល​មាន​លោក​ឧកញ៉ា តុប វីរ៉ាដា​ជា​អ្នក​ប្រមូល​ផ្ដុំ​ឈើ​សម្រាប់​នាំចេញ​។ សេចក្ដីរាយការណ៍លើកឡើងថា​កាលពី​យប់ថ្ងៃទី​០២ ខែ​ កក្កដា ​ឆ្នាំ ២០១៩នេះ ​បទល្មើស​ដឹក​ជញ្ជូនឈើ ​ចេញ​ពី​ក្រុមហ៊ុន​​ឡាយ ប្រហស្សតិ៍ ​ត្រង់​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ១៣​ ក្នុងមួយ​យប់ៗ ​ចាប់ពី២០ទៅ​៣០ គ្រឿងសាំងយ៉ុង។ ក្រុមហ៊ុនឡាយប្រហស្សតិ៍ ​កំពុង​ចាប់​ផ្ដើម​ដំណើរ​ការ​វិញ​ ដែល​មាន​លោក​ឧកញ៉ា​តុប វីរ៉ាដា ជា​ថៅកែ ​​និង​មាន​លោក ហេង សុធា (ហៅ ឃ្លឹង) ​ជា​មន្ដ្រី​PMខេត្តក្រចេះ ​និង​ជា​ម្ចាស់​ភោជនីយដ្ឋាន​ផ្កាយ​មាស​​ជា​អ្នក​រត់​ការ​រថយន្ដ​ដឹក​ទាំង​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​ក្នុង​ទឹកដី​ស្រុក​ស្នួល​​ ​ខេត្តក្រចេះ​​ ឆ្ពោះទៅខេត្តត្បូងឃ្មុំ។ ក្នុងការដឹកនាំឈើចេញពីក្រុមហ៊ុនឡាយប្រហស្សតិ៍​​​ ​​មាន...
មនុស្ស២៧នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា

មនុស្ស២៧នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មនុស្សចំនួន២៧នាក់បានបាត់បង់ជីវិត និងមនុស្សមួយចំនួនទៀតបានរងរបួសនៅថ្ងៃអង្គារ ទី០២ ខែកក្កដានេះ ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ភ្លៀងជាច្រើនមេ បានបង្អុរធ្លាក់ឥតឈប់ឈរចាប់តាំងពីសប្តាហ៍មុនរហូតដល់ថ្ងៃអង្គារនេះ លើរដ្ឋមួយចំនួននៅឥណ្ឌា រួមទាំងទីក្រុម មុមបៃ ផងដែរ បណ្តាលឲ្យបាក់រលំអគារជាច្រើន ។ មន្ត្រីដដែលបានបន្តថា សាលារៀន ការិយាល័យធ្វើការ និងផ្សារជាច្រើន ត្រូវបានបិទទ្វារផងដែរ ខណៈដែលកំពស់ទឹកជំនន់នៅតែបន្តកើនឡើងឥតឈប់ឈរ ហើយភ្លៀងក៏នៅតែបង្អុរធ្លាក់ផងដែរ ៕...