សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូមកដល់កម្ពុជា ដោយនាំមកនូវជោគជ័យធំធេងជូនជាតិ
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកដល់កាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩” ដែលមានរយៈពេល៣ថ្ងៃ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។
នៅក្នុងបេសកកម្មនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាមួយការប្រកាសចេញជាផ្លូវការនូវ “យុទ្ឋសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ឋិមនុស្ស UN ផងដែរ។
សូមរំឭកថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិហើយនោះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកជំទាវ ម...








