ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេច​តេ​ជោ ហ៊ុន សែន ថា៖បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជាUN កុំ​មើល​ឈើ​១​ដើម ត្រូវ​មើល​ឈើ​ទាំងមូល

សម្តេច​តេ​ជោ ហ៊ុន សែន ថា៖បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជាUN កុំ​មើល​ឈើ​១​ដើម ត្រូវ​មើល​ឈើ​ទាំងមូល

សង្គម និងកម្សាន្ត
 ​ភ្នំពេញ​៖ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង​សាលា​កុមារ ពិការភ្នែក និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី ស្ថិតនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មក​គ្រប់គ្រង​ក្រោម​ក្របខណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា យើង​កុំ​ឲ្យ​មើល​ឈើ ១​ដើម តែ​ត្រូវ​មើល​ឈើ​ទាំងមូល»​។ ​សម្តេច​តេ​ជោ បានបញ្ជាក់ថា នៅ៣​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​សម្តេច នឹង​​ថ្លែងការណ៍ អំពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហ​ប្រជា​ជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩៕    ...
លោក សិម សុរិន្ទថា កម្ពុជាកំពុង តែជំរុញការវិនិយោគលើជំនាញបច្ចេកទេសឧស្សាហកម្ម​​យានយន្ត​​​

លោក សិម សុរិន្ទថា កម្ពុជាកំពុង តែជំរុញការវិនិយោគលើជំនាញបច្ចេកទេសឧស្សាហកម្ម​​យានយន្ត​​​

សង្គម និងកម្សាន្ត
លោក សិម សុរិន្ទ នាយកសាលាមធ្យមសិក្សាហ្ស៊ី វ៉េ ស៉េ (JVC) បានមានប្រសាសន៍​​ថា អ្នកជំនាញបច្ចេកទេសឩស្សាហកម្មយានយន្តបានជំរុញឲ្យវិស័យឯកជនវិនិយោគលើជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអាច ឆ្លើយតបតាម តម្រូវការទីផ្សារ ការងារហើយ បច្ចុប្បន្ននេះ ការ វិនិយោគផ្នែកយានដ្ឋាននៅរាជធានីភ្នំពេញនិងការហូចូលក្រុមហ៊ុនទំនើបៗមកពីប្រទេសជប៉ុនមានចំនួនកាន់តែច្រើនឡើងៗហើយកម្ពុជាគួរតែជំរុញឲ្យវិស័យឯកជនវិនិយោគលើជំនាញ​​​បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឲ្យបានច្រើន ដើម្បីអាចឆ្លើយតបតាម តម្រូវការទីផ្សារការ ងារនិង សភាគារវិនិយោគពីក្រៅប្រទេស។ លោកបាន​​​​លើកឡើងទៀត​​​ថាការផលិតកម្លាំងពលកម្មជំនាញបច្ចេកទេសនៅមានកម្រិតនៅឡើយដែលនាំឲ្យកម្ពុជាជួប​​បញ្ហាប្រឈមជាច្រើន ហើយកិច្ចការនេះតម្រូវឲ្យមានការវិនិយោគពីឯកជនបង្កើតសាលាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការទីផ្សារកំពុងតែមានស្រាប់ ​​សម្រាប់ សាលាបច្ចេកទេស ហ្ស៊ី វ៉េ ស៉េ (JVC) បាន...
ជប៉ុនគាំទ្រឲ្យមានកិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងឡើងវិញ

ជប៉ុនគាំទ្រឲ្យមានកិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងឡើងវិញ

សង្គម និងកម្សាន្ត
លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីប្រទេសជប៉ុន បានប្រកាសនៅថ្ងៃចន្ទ ទី០១ ខែកក្កដានេះថា លោកគាំទ្រយ៉ាងពេញទំហឹងក្នុងកិច្ចចរចាសាជាថ្មីរវាងក្រុមតំណាងរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ លោក អាបេ បានបន្ថែមថា ជំនួបលើកទី៣រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនានេះ គឺជាជំនួបដ៏មានតម្លៃបំផុតផ្នែកការទូតរបស់ប្រទេសទាំងពីរ ។ លោក ត្រាំ និងលោក គីម បានជួបគ្នារយៈពេលជាង៤០នាទី ដោយមេដឹកនាំទាំងពីរ មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយទេ ប៉ុន្តែជំនួបនេះ ត្រូវបានចាត់ទុកថាជាជំនួបដ៏មានតម្លៃ ដែលអាចគាស់រំលើងឲ្យមានកិច្ចចរចារវាងភាគីទាំងពីរឡើងវិញ ៕...
សម្តេចតេជោហ៊ុន សែន សម្តែងការនឹករលឹកដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស?

សម្តេចតេជោហ៊ុន សែន សម្តែងការនឹករលឹកដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស?

សង្គម និងកម្សាន្ត
សុខសប្បាយជាទេ បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស? នៅក្នុងសប្តាហ៍ក្រោយនេះ ខ្ញុំនឹងត្រូវទៅចូលរួមកិច្ចប្រជុំពិសេសមួយពាក់ព័ន្ឋនឹងយុទ្ឋសាស្រ្តលើវិស័យពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កម្ពុជាត្រូវតែបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អកាន់តែច្រើនឡើងថែមទៀត ជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក និងជាមួយបណ្តាដៃគូអង្គការពាណិជ្ជកម្មតូចធំ ដើម្បីបើកទីផ្សារផលិតផលខ្មែរបាននាំចេញទៅក្រៅកាន់តែទូលំទូលាយថែមទៀត។ ខ្ញុំពេញចិត្តបម្រេីប្រទេសជាតិ​ ដោយមិនគិតពីការនឿយហត់សូម្បី​បន្តិចឡេីយ​ ដើម្បីសេដ្ឋកិច្ចជាតិយើងរឹងមាំ ហើយជីវភាពរស់នៅរបស់បងប្អូនក៏កាន់តែធូរធារល្អប្រសើរឡើង។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន​ បានរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕...
លោក ប៉ាន សូរស័ក្តិថា កិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ានសម្រេចបានអត្ថប្រយោជន៍រួមសំរាប់គ្រប់ភាគី និង សហគមន៍

លោក ប៉ាន សូរស័ក្តិថា កិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ានសម្រេចបានអត្ថប្រយោជន៍រួមសំរាប់គ្រប់ភាគី និង សហគមន៍

សេដ្ឋកិច្ច និងវិនិយោគ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអា ស៊ានដែលរៀបចំឡើងនៅសណ្ឋាគារសុខា និងរ៉េស៊ីដេន រាជធានីភ្នំពេញរយៈពេល ២ថ្ងៃដោយបញ្ជាក់ថា សម្រេចបានលទ្ធផលគាប់ប្រសើរជាមួយអត្ថប្រយោជន៍រួមសម្រាប់គរប់ភាគីពាក់ព័ន្ធនៅក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជ កម្ម។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តបញ្ជរអាស៊ានតែមួយដើម្បីជំរុញការធ្វើសមាហរណកម្មទំនិញនិងសេវាកម្មចូលទៅក្នុងបណ្តាញផលិតកម្មកម្រិតតំបន់និងពិភព លោក។ លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា វឌ្ឍនភាពនៃកំណើនសេដ្ឋ កិច្ចដ៏រឹងមាំរបស់កម្ពុជាក្នុងរយៈពេលជាង២ទស្សវត្សចុងក្រោយនៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី...
អ្នកយោគិនចិនជួបសម្ដែងការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្មី

អ្នកយោគិនចិនជួបសម្ដែងការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្មី

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សយ សុភាព និង លោក LIUXIAO GUANG សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន នៅព្រឹក ថ្ងៃទី៣០ មិថុនាបានដឹកនាំគណៈប្រតិភូវិនិយោគិនចិន ក្នុងខេត្តព្រះសីហនុចូលជួបសម្ដែង ការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលនេះជាជំនួបដំបូងគេបំផុត ក្រោយពេលលោក គួច ចំរើន ឡើងកាន់តំណែងជាអភិបាលខេត្ត ព្រះសីហនុ។ នៅក្នុងជំនួបនោះគណៈប្រតិភូ វិនិយោគិនចិន ក្នុងខេត្តព្រះសីហនុ បាននាំយកថវិកាមួយចំនួនជូន អភិបាលខេត្តដើម្បីបន្ត ដោះស្រាយបញ្ហាករណីបាក់រលំអគារកណ្ដាលក្រុងព្រះសីហនុ ដែលបានបណ្ដាលឲ្យមានអ្នកស្លាប់២៨នាក់ និងរបួស ២៦នាក់កាលពីថ្ងៃទី ២២មិថុនាកន្លងទៅ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសំណូមពរឲ្យគណៈ ប្រតិភូវិនិយោគិនចិន ក្នុងខេត្តព្រះសីហនុធ្វើយ៉ាងណាជួយសហការបន្តអភិវឌ្ឍន៍ ខេត្តព្រះសីហនុ និងរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងខេត្តឡើងវិញ។ ជាការឆ្លើយតប គណៈប្រតិភូបានទទួលយកសំណូមពរ លោកអភិបាលខេត្ត និងសន្យាជួយពង្រឹងស...
អភិបាលខេត្តព្រះសីហនុថ្មី ប្តេជ្ញាពង្រឹងគុណភាពសំណង់​ និងលើកកម្ពស់ការអភិវឌ្ឍ​ ឲ្យកាន់តែប្រសើរ​

អភិបាលខេត្តព្រះសីហនុថ្មី ប្តេជ្ញាពង្រឹងគុណភាពសំណង់​ និងលើកកម្ពស់ការអភិវឌ្ឍ​ ឲ្យកាន់តែប្រសើរ​

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោកគួច ចំរើន បានចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ អភិបាលខេត្តថ្មីរូបនេះ បានថ្លែងប្តេជ្ញាក្នុងការអភិវឌ្ឍន៍ខេត្តជាប់មាត់សមុទ្រមួយនេះ ពិសេសពង្រឹងគុណភាពសំណង់ និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ លោកគួច ចំរើន បានបញ្ជាក់ពីការប្តេជ្ញាដូចខាងក្រោម៖ ១. ប្តេជ្ញាខិតខំអនុវត្តអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់។ ២. ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណា​​ក់​កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ៣. ខិតខំគោរព និងអនុវត្តតាមគោលការណ៍...
វិនិយោគចិនបានជួយកម្ពុជាយ៉ាងច្រើនក្នុងការអភិវឌ្ឍខាងវិស័យសេដ្ឋកិច្ចនិងសង្គម

វិនិយោគចិនបានជួយកម្ពុជាយ៉ាងច្រើនក្នុងការអភិវឌ្ឍខាងវិស័យសេដ្ឋកិច្ចនិងសង្គម

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ននេះវិនិយោគិនចិនមកកាន់ប្រទេសកម្ពុជាច្រើន គឺដោយសារតែប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធនិងគ្នាតាំងពីសម័យសង្គមរាស្រ្តនិយមមក ហើយជាពិសេសកម្ពុជាបានស្ថិតក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ដែលជាគោលដៅក្នុងការអភិវឌ្ឍរួម ដូច្នោះលំហូរវិនិយោគចិនពេលនេះជាសញ្ញាដ៏ល្អដើម្បីអភិវឌ្ឍប្រទេសកម្ពុជា។ លោកឧកញ៉ាថ្លែងទៀតថា ចំណុចគួរឲ្យចាប់អារម្មណ៍នោះវិនិយោគិនចិនបានចូលមកអភិវឌ្ឍនៅខេត្តព្រះសីហនុមុនគេធ្វើឲ្យខេត្តមួយនេះមានការរីកចម្រើនខ្លាំងនិងមានអគារខ្ពស់ៗរីកដូចផ្សឹត ទាំងហើយនេះជាសមិទ្ធផលរបស់វិនិយោគចិនមកប្រទេសកម្ពុជា ហើយទៅមុខទៀតនឹងមានវិនិយោគពីបណ្តាប្រទេសដទៃទៀតចូលមកជាបន្តបន្ទាប់ផងដែរ។ អ្នកវិនិយោគខាងលើបន្ថែមថា ប្រទេសចិនមិនត្រឹមតែរកស៊ីនៅកម្ពុជានោះទេ គឺអ្នកវិនិយោគចិនបានទៅវិនិយោគនៅបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក ហើយប្រទេ...
មេដឹកនាំក្នុងកិច្ចប្រជុំ G20 បង្ហាញក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្ម

មេដឹកនាំក្នុងកិច្ចប្រជុំ G20 បង្ហាញក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្ម

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មេដឹកនាំភាគច្រើន រួមទាំងប្រមុខដឹកនាំស្ថាប័នហិរញ្ញវត្ថុនានាផងដែរ ក្នុងកិច្ចប្រជុំ G20 នៅទីក្រុង អូសាកា ប្រទេសជប៉ុន បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមពាណិជ្ជកម្ម ។ សង្គ្រាមពាណិជ្ជកម្មដែលប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ឆេះឡើង នឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចសកល និងធ្វើឲ្យប៉ះពាល់ដល់ប្រទេសភាគច្រើននៅជុំវិញពិភពលោក ។ លោក Yasutoshi Nishimura អនុរដ្ឋមន្ត្រីនៃទីស្តីការគណរដ្ឋមន្ត្រី បានលើកឡើងក្នុងកិច្ចប្រជុំ G20 ថា មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានឲ្យតម្លៃខ្លាំងទៅលើពាណិជ្ជកម្មសេរី និងប្រឆាំងចំពោះសង្គ្រាមពាណិជ្ជកម្ម ៕...
បន្ទាប់ពីអាជ្ញាធរឲ្យផ្អាកម្ចាស់គ្រឿងចក្រ ប្ដឹងទារប្រាក់២សែនដុល្លារមកវិញ ក្នុងគម្រោងជីកយកដីចំណីបឹងទន្លេសាបត្រូវបរាជ័យ

បន្ទាប់ពីអាជ្ញាធរឲ្យផ្អាកម្ចាស់គ្រឿងចក្រ ប្ដឹងទារប្រាក់២សែនដុល្លារមកវិញ ក្នុងគម្រោងជីកយកដីចំណីបឹងទន្លេសាបត្រូវបរាជ័យ

សង្គម និងកម្សាន្ត
សៀមរាប៖ ក្រុមម្ចាស់គ្រឿងចក្រ ដាក់ពាក្យបណ្តឹងចូលតុលាការ ទាមទារប្រាកកក់មកវិញ បន្ទាប់ពីគម្រោងជីកកាយបារាយណ៍នៅលើចំណីដីបឹងទន្លេសាប ត្រង់ចំណុចទំនប់លេខ៧៨ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានអាជ្ញាធរហាមឃាត់។ តាមលិខិតកិច្ចសន្យាចំនួនបីសន្លឹក ដែលអ្នកសារព័ត៌មានទទួលបាន ឃើញមានស្នាមមេដៃពីម្ចាស់គម្រោងកាយបារាយណ៍ ដោយមានការឯកភាពគ្នារវាងលោក គង់ ប៉ឹប ជាក្រុមប្រឹក្សាសង្កាត់ និងលោក ក្អោក រ៉ន ចៅសង្កាត់ជ្រាវ រួមជាមួយលោក គង់ មង្គល ហៅ គន់ ជាប្រធានសហគមន៍ទំនប់លេខ៧៨ ដែលមានទាំងមេភូមិចំនួន៧ នៅក្នុងសង្កាត់នេះ បានផ្តិតមេដៃចូលរួមធ្វេីជាសាក្សីនៅលេីគម្រោងមួយនេះ ជាមួយម្ចាស់គ្រឿងចក្រ ដោយសន្យាបែងចែកជាបួនក្រុម មានលោក ឡុង ឌី ជាមេក្រុមក្នុងចំណោមក្រុមទាំងបួននេះ។ លោក ឡុង ឌី បានឲ្យដឹងថា លោកបានពឹងមេធាវីរបស់លោក ដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីប្តឹងឈ្មោះបីនាក់ខាងលេី ដែលជាអ្នករៀបចំគម្រោង ដោយទាមទារយកប្រាក់ចំនួនជ...