សហគ្រិនក្នុងស្រុកចង់ឲ្យធនាគារSMEចេញទៅអាចឲ្យក្រុមហ៊ុនខ្នាតតូចនិងមធ្យមងាយទទួលបានហិរញ្ញប្បទាន
លោក ប៉ាត់ ចំណាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វីខ្មែរអ៊ិចប្រេស បានមានប្រសាសន៍ថា ក្នុងនាមវិស័យឯកជននិងជាក្រុមហ៊ុនក្នុងស្រុកលោកចង់ឲ្យស្នើឲ្យរាជរដ្ឋាភិបាលបន្ធូរបន្ថយលក្ខ័ណ្ឌមួយចំនួនដល់សហក្រាសក្នុងស្រុក ដើម្បីឲ្យពួកគាត់មានលទ្ធភាពទទួលបានឥណទានពីធនាគារ SME ដែលគ្រោងនឹងបង្កើតថ្មីនាពេលខាងមុខនេះ។
លោកអះអាងទៀតថា«បច្ចុប្បន្ននេះសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាកំពុងតែជួបប្រទះធំគឺបញ្ហាទុនសម្រាប់រឿងយកទៅពង្រីកអាជីវកម្ម ហើយក្នុងនាំវិស័យឯកជនស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយសម្រួលលក្ខ័ណ្ឌស្មុកស្មាញមួយចំនួន ដើម្បីអាចឲ្យម្ចាស់អាជីវកម្មទទួលបានទុកពីធនាគារដែលគ្រោងនឹងបង្កើតថ្មីនៅពេលខាងមុខនេះ»។
លោកបានមានប្រសាសន៍ថា តាមពិតទៅក្រុមហ៊ុនក្នុងស្រុកមិនមែនគ្មានសមត្ថភាពនោះទេ សម្រាប់ការផលិតនិងការប្រគួតប្រជែងលើទីផ្សារនោះ ហើយបញ្ហាសំខាន់គឺពួកគាត់ពិបាកក្នុងការទទួលបានឥណទានយកទៅពង្រីកអាជី...








