ប៉ូលិសខេត្តសៀមរាបចុះបិទអាជីវកម្មជីកយកដីមួយកន្លែង គ្មានច្បាប់អនុញ្ញាត
សៀមរាប៖ កម្លាំងការិយាល័យសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងជំនាញ និងកម្លាំងចម្រុះមូលដ្ឋានស្រុកវ៉ារិន បង្ក្រាបទីតាំងការដ្ឋានកាយយកដីក្រហម០១កន្លែង គ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញ ស្ថិតនៅចំណុចអន្លង់ត្រាង ភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប កាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក សឿន សេន ប្រធានការិយាល័យសេដ្ឋកិច្ចបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើចំណាត់ការទៅលើម្ចាស់ទីតាំងដូចជា៖
១. ធ្វើកំណត់ហេតុបិទទីតាំងការដ្ឋានជាបណ្តោះអាសន្ន ដើម្បីអោយម្ចាស់ចូលខ្លួនដើម្បីធ្វើការផាកពិន័យអន្តរការណ៍ ដោយអនុលោមទៅតាម ច្បាប់ស្តីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្ម ធនធានរ៉ែ ព្រមទាំងដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវពី...








