ក្រសួងសេដ្ឋកិច្ច ព្រាងច្បាប់ ដើម្បីកំណត់គោលការណ៍ និងបែបបទ សម្រាប់របបសន្តិសុខសង្គម
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រជុំ សេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម នៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៩ ។
គោលដៅបង្កើនច្បាប់នេះ ឲ្យមានរបបសន្តិសុខសង្គមនៃព្រះរាជណាចក្រកម្ពុជា ដើម្បីធានាឲ្យមានសមធម៌ សាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខមាភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ក្រៅពីនេះ ច្បាប់របបសន្តិសុខសង្គមមានគោលដៅកំណត់អំពីគោលការណ៍ បែបបទ យន្តការ និងប្រព័ន្ធគ្រប់គ្រងរបបសន្តិសុខសង្គមរួមមាន ផ្នែកសោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ ។
មន្រ្តីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈ ដែលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតនៅក្រោមបទប្បញ្ញាត្តិនៃច្បាប់ ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មន្រ្តីរាជការដែលស្ថិតនៅក្រោមច្...








