សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន មកកាន់មាតុប្រទេសវិញហើយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកជំនួញកម្ពុជា ចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន វិលត្រលប់មកកាន់មាតុប្រទេសវិញហើយនៅម៉ោងជាង ១១ ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ។ ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាល នៅជប៉ុន បានបិទបញ្ចប់ដោយជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុកផ្លូវការថា “នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបានមកបំពេញបេសកកម្មការងារនៅប្រទេសជប៉ុន ដោយជោគជ័យ ចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣១ ឧសភា កន្លងមកនេះ។ វត្តមានរបស់ខ្ញុំ នៅលើទឹកដីជប៉ុន គឺបានពង្រឹងនូវមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អជិតស្និទ្ធជាមួយមិត្តជប៉ុន”។
សម្តេចតេជោ បន្តថា “អរគុណរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន ដែលតែងតែចូលរួមជួយដល់ការកសាងប្...







