ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ចិនផ្តល់ប្រាក់កម្ចី២៦៥០០០លានអឺរ៉ូក្នុងគម្រោងសាងសង់ផ្លូវសូត្រ

ចិនផ្តល់ប្រាក់កម្ចី២៦៥០០០លានអឺរ៉ូក្នុងគម្រោងសាងសង់ផ្លូវសូត្រ

សង្គម និងកម្សាន្ត
ចាប់តាំងពីគម្រោងសាងសង់ផ្លូវសូត្រ ឫគម្រោងខ្សែរក្រវាត់ និងផ្លូវ របស់ប្រទេសចិនបានចាប់ផ្តើម ធនាគារកណ្តាលរបស់ប្រទេសចិន បានផ្តល់ប្រាក់កម្ចីឲ្យប្រទេសពាក់ព័ន្ធនឹងគម្រោងខ្សែរក្រវាត់ និងផ្លូវ នេះ អស់ទឹកប្រាក់ប្រមាណពី១៧៥០០០ ទៅ២៦៥០០០លានអឺរ៉ូ ផងដែរ ។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសនេះបានចំណាយទឹកប្រាក់អស់ប្រមាណជាង៨០០០០លានអឺរ៉ូហើយ គិតត្រឹមវេទិកាខ្សែក្រវាត់ និងផ្លូវ បានបញ្ចប់កាលពីថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ។ សូមរំលឹកថា កាលពីឆ្នាំ២០១៣កន្លងទៅ គម្រោងខ្សែក្រវាត់ និងផ្លូវ ឫគម្រោងផ្លូវមួយខ្សែក្រវាត់មួយ ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង និងចាប់ផ្តើមវេទិកាខ្សែរក្រវាត់ និងផ្លូវលើកទីមួយនៅឆ្នាំ២០១៧ ៕...
សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ កំពុង​​ចាក​ចេញពី​ប្រទេស​ចិន​ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុងថ្ងៃនេះ​

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ កំពុង​​ចាក​ចេញពី​ប្រទេស​ចិន​ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុងថ្ងៃនេះ​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ «​សុខ​សប្បាយ​ជា​ទេ​ បងប្អូន​ជនរួមជាតិ​?​។​ នៅ​ពេល​នេះ​ ខ្ញុំ​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចាក​ចេញពី​ប្រទេស​ចិន​ជា​មិត្ត​ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ​ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​វេទិកា​ផ្លូវ​១​ និង​ខ្សែ​ក្រ​វា​ត់​១​ លើក​ទី​២​ កាលពី​ថ្ងៃ​ទី​ ២៥-២៩​ មេ​សា​ ២០១៩»​។​ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ចិន​នេះ​ ក៏​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជិន​ពីង​ និង​ លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី​ គឺ​ឈៀង​ ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ ៦​ ថែម​ទៀត​ ដើម្បី​ជំរុញ​ទំនាក់ទំនង​ កម្ពុជា​-​ចិន​ ឲ្យ​ឡើង​ដល់​កម្រិត​កំពូល​។​ ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ «​ក្នុង​នាម​ជា​ប្រទេស​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្...
ចិនផ្តល់ជំនួយចំនួន៦០០លានយ័ន ស្មើនឹង១.៣៥លាន ដុល្លារអាមេរិកដល់កម្ពុជា

ចិនផ្តល់ជំនួយចំនួន៦០០លានយ័ន ស្មើនឹង១.៣៥លាន ដុល្លារអាមេរិកដល់កម្ពុជា

សង្គម និងកម្សាន្ត
 លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសនៅចំពោះមុខសម្តេចតេជោ ហ៊ុន​​​ សែន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះថា ចិននឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៦០០លានយ័ន ស្មើនឹង១.៣៥លាន ដុល្លារអាមេរិក ដើម្បីពង្រឹងវិស័យការពារជាតិសម្រាប់កម្ពុជា។ ការប្រកាសផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ធ្វើឡើងនៅឯជំនួបពិភាក្សាការងារជា​ទ្វេ​ភាគី រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន។ យោងតាមហ្វេសប៊ុកសម្តេចតេជោ បានសរសេរថា «ចិននឹងបន្តគាំទ្រជួយដល់វិស័យការពារជាតិដល់ប្រទេសកម្ពុជាផងដែរ ហើយក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីចិន បានប្រកាសថាចិននឹងជួយ ៦០០លានយ័ន ដល់វិស័យការពារជាតិកម្ពុជា»។ លោកប្រធានាធិបតីចិន បានមានប្រសា​សន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានឆ្លើយតបតាមការ​អញ្ជើញ​របស់ថ្នាក់ដឹកនាំចិន អញ្ជើញមកចូលរួមក្នុងវេទិកាស្តីពី «ខ្សែក្រវ៉ាត់ ...
កម្ពុជាទទួលបានកូតានាំចេញអង្ករ ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិន

កម្ពុជាទទួលបានកូតានាំចេញអង្ករ ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិន

សេដ្ឋកិច្ច និងវិនិយោគ
(ប៉េកាំង, ចិន)៖ ដើម្បីជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយស្រូវអង្ករជាតិ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនសាជីវកម្មកូហ្វកូ (COFCO) នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនាំអង្ករកម្ពុជាចំនួន ៤០ម៉ឺនតោន ចូលទៅកាន់ទីផ្សារប្រទេសចិន។ ពិធីចុះអនុស្សរណៈដ៏សំខាន់នេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ រវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ កាលពីថ្ងៃទី១២ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន ហ្គ្រីន ត្រេដ ដែលជាសេនាធិការ បានពិភា...
នាយករដ្ឋមន្ត្រីកម្ពុជាជួបពិភាក្សាការងារជាមួយក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន

នាយករដ្ឋមន្ត្រីកម្ពុជាជួបពិភាក្សាការងារជាមួយក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន

សង្គម និងកម្សាន្ត
សម្តេចតេ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ​ លោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិនចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉េកាំងប្រទេសចិន។​ នៅក្នុងជំនួបនេះ គឺបានពិភាក្សាដោយយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍផ្លូវដែកដែលប្រទេសកម្ពុជានឹងខាងភាគីចិនបានសហការគ្នាដោយមានបំណងចង់ឲ្យផ្លូវដែកនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់។​ នៅក្នុងជំនួបនេះក៏បានពិភាក្សាយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យកម្ពុជាមានក្រុមហ៊ុនផ្លូវដែករបស់ចិនមួយច្បាស់លាស់ដើម្បីទៅចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ប្រទេសកម្ពុជា គឺក្រុមហ៊ុន Royal Rialway របស់អ្នកឧកញ៉ាគិតម៉េង ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យ លោកទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការដឹកនាំក្នុងការចរចាជាមួយភាគីចិ...
ក្រសួងការងារនិងGMAC រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកម្ពុជា

ក្រសួងការងារនិងGMAC រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកម្ពុជា

សង្គម និងកម្សាន្ត
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពីថ្ងៃទី២៧មេសានេះថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកម្ពុជានៅលើឆាកអន្តរជាតិ។ លោករដ្ឋមន្រ្តីថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ រដ្ឋមន្ត្រី មានប្រសាសន៍ថា ការសម្រេចបាននូវលទ្ធផលជាទីមោទនៈនានា រហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយាយជារួម និងការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ-ឯកជន និយាយដោយឡែក ពិសេសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នៅក...
បង្គារ​ជិត ១​តោន ត្រូវបានកាំកុងត្រូល ខេត្ត​ព្រះសីហនុ ចាប់យកទៅ​ដុតកម្ទេចចោល

បង្គារ​ជិត ១​តោន ត្រូវបានកាំកុងត្រូល ខេត្ត​ព្រះសីហនុ ចាប់យកទៅ​ដុតកម្ទេចចោល

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ មន្ត្រី​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​ប៉ូលិស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ​ចាប់​បង្គារចំនួន​ជិត ១​តោន ដែលមាន​ដាក់​លាយ​សារធាតុ ដូច​ចាហួយ ​​ នៅថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ ។ មន្ត្រី​កាំកុងត្រូល អះអាងថា បង្គារ​ទាំងអស់នេះ ឈ្មួញ​ដឹក​តាម​រថយន្ត​ពី​ប្រទេស​វៀតណាម ចូលមក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​ក្រុងព្រះសីហនុ​។ ​បង្គារ​ទាំងអស់នេះ ត្រូវបាន​នាំយកទៅ​កាន់​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ ដើម្បី​ដុត​កំទេចចោល​៕​...
អ្នកឧកញ៉ា គិត ម៉េង អបអរសាទរ ចំពោះ​លោកឧកញ៉ា វណ្ណ សុខហេង បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អណត្តិទី២ លើកទី២

អ្នកឧកញ៉ា គិត ម៉េង អបអរសាទរ ចំពោះ​លោកឧកញ៉ា វណ្ណ សុខហេង បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អណត្តិទី២ លើកទី២

សង្គម និងកម្សាន្ត
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារលិខិត ចូលរួមសម្តែងនូវមនោសញ្ចេតនា និងអប់អរសាទរ ជូនចំពោះ លោកឧកញ៉ា វណ្ណ សុខហេង ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អណត្តិទី២ លើកទី២ ដោយទទួលបានការទុកចិត្តពីសមាជិកបោះឆ្នោតគាំទ្រ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ។ យោងតាមសាលិតចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ជាលទ្ធផលជោគជ័យដ៏ត្រចះត្រចង់នេះ សរបញ្ជាក់ឲ្យឃើញពីការជឿទុកចិត្តពីសម្ថភាពដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសព្វ និងការទទួលខុសត្រូវ​របស់លោកឧកញ៉ា ដើម្បីផ្តល់ភាពកក់ក្តៅជូនដល់គ្រប់ពាណិជ្ជករ នៅក្នុងខេត្ត ដែលញ៉ាំងឲ្យស្ថាប័ន សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដើរតួនាទីរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលមិនអាចខ្វះបាន ក្នុងការចូលរួម​យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា  ធ្វើឲ្យសេដ្ឋកិច្ចជាតិមានការអភិវឌ្ឍន៍​រីកចំរើនជាលំដាប់គួរជាទីមោ...
អង្គការសមាគមអភិរក្សសត្វព្រៃលែងអណ្តើកហ្លួងចំនួន ២០ក្បាល ក្នុងទីជម្រកធម្មជាតិ

អង្គការសមាគមអភិរក្សសត្វព្រៃលែងអណ្តើកហ្លួងចំនួន ២០ក្បាល ក្នុងទីជម្រកធម្មជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល នៅថ្ងៃទី២៦ ខែមេសានេះ បានសម្ពោធគម្រោងទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ ដែលគាំទ្រដោយសហភាពអឺរ៉ុប។ កម្មវិធីនេះមានពិធីលែងសត្វអណ្ដើកហ្លួងចំនួន ២០​ក្បាល​​ទៀត ចូលក្នុងទីជម្រកធម្មជាតិវិញ ដែលធ្វើឡើងនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ បើតាមអង្គការ WCS អណ្ដើកហ្លួង និងអណ្តើកសសៃ បានផុតពូជអស់ហើយពីប្រទេសកម្ពុជា។ តែមកដល់ឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសារជាថ្មីនូវប្រភេទអណ្តើកនេះមួយចំនួនតូច នៅសេសសល់តាមដងព្រៃកស្រែអំបិល។ ចាប់ពីពេលនោះមក អង្គការ និងរដ្ឋបាលជលផលបានសហការគ្នា ដើម្បីការពារប្រភេទសត្វអណ្តើកនេះ កុំឲ្យផុតពូជ។ សកម្មភាពអភិរក្សសត្វអណ្តើតហ្លួងនេះ រួមមាន កម្មវិធីការពារសំបុក ការចិញ្ចឹកថែទាំក្រោយពេលញាស់ ការទប់ស្កាត់ការជួញដូរខុសច្បាប់ ការពង្រីកការអនុវត្តច្បាប់ ការពិនិត្យតាមដាន ការផ្សព្វផ្សាយ និងការគាំទ្រលើ...
ចិនសម្រេចទិញអង្ករកម្ពុជាចំនួន៤០ម៉ឺនតោនចាប់ពីខែសីហាឆ្នាំ២០១៩ដល់ឆ្នាំ២០២០

ចិនសម្រេចទិញអង្ករកម្ពុជាចំនួន៤០ម៉ឺនតោនចាប់ពីខែសីហាឆ្នាំ២០១៩ដល់ឆ្នាំ២០២០

សេដ្ឋកិច្ច និងវិនិយោគ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ភាគីចិនបានយល់ព្រមទិញអង្ករពីប្រទេសកម្ពុជាក្នុងបរិមាណ ៤០ម៉ឺន តោនចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូឆ្នាំ២០២០ខាងមុខ ។ ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនកាលពីថ្ងៃទី១២ មេសាបានរៀបចំអនុស្សារណៈនៃការយោគយល់គ្នាសម្រាប់ពាណិជ្ជកម្មអង្ករចូលទៅកាន់ទីផ្សារចិន។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា ជាលទ្ធផលភាគីទាំងពីរកម្ពុជា-ចិនបានឯកភាពគ្នាលើសេចក្តីព្រៀងអនុស្សារណៈ ដើម្បីចុះហត្ថលេខានៅក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី២ ដែលដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅទីក្រុងប៉េកាំងនៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៩នេះ ។ លោកបន្ថែមទៀតថា ខាងភាគីចិនបានយល់ព្រមទិញអង្ករកម្ពុជាហើយចំនួន ៤០ម៉ឺនតោន មានអង្ករផ្កាម្លិះ អង្ករក្រអូប អង្ករ...