លោក កៅ ថាច និងលោកឧកញ៉ា ភូ ពុយ៖ ចុះពិនិត្យមន្ទីរពិសោធន៍ពូជ រោងចក្រសំងួតពូជនិងវេចខ្ចប់ពូជស្រូវ នៅខេត្តលប់ប៊ូរីប្រទេសថៃ
ខេត្តលប់បូ៊រី ថៃ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ និងសហការី បានចុះទស្សនកិច្ចសិក្សាអំពីចង្វាក់ផលិតកម្មផលិតពូជស្រូវសុទ្ធ និងទីផ្សារពូជស្រូវ នៅមជ្ឈមណ្ឌលផលិតពូជស្រូវក្នុងខេត្តលប់ប៊ូរី ព្រះរាជាណាចក្រថៃ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ ។
លោកស្រីប្រធានមជ្ឈមណ្ឌលបណ្តុះពូជស្រូវប្រចាំខេត្តលប់ប៊ូរីបានឲ្យដឹងថា នៅទូទាំងព្រះរាជាណាចក្រថៃមានទីតាំងបណ្តុះពូជស្រូវសរុបទាំងអស់ចំនួន២៨ខេត្ត ហើយទីតាំងនីមួយៗទទួលបានការគាំទ្រគម្រោង បច្ចេកទេស និងថវិកាដោយក្រសួងកសិកម្ម និងសហគមន៍ របស់រាជរដ្ឋាភិបាលថៃ។
សម្រាប់មជ្ឈមណ្ឌលបណ្តុះពូជស្រូវលប់ប៊ូរីនេះ ក៏មិនខុសពីមជ្ឈមណ្ឌលពូជផ្សេងៗទៀតដែរ បានទទួលភារកិច្ចពីក្រសួងកសិកម្មនិងសហគមន៍ ត្រូវចំរាញ់ និងផលិតពូជស្រូវសុទ្ធល្អ ដើម្បីធ្វើការបែងចែក និងលក់ពូជស្រូវដែលផលិតបានជូនដល់ប្រជាកសិករ ក្រុមហ៊ុននិងលក់ឲ្យរដ្ឋវិញផងដែរ។
ដើម្បីផលិតពូជស្រូវសុ...








