តំបន់សៀមរាបអង្គរនិងតំបន់ជុំវិញនឹងមានផលិតផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញថែមទៀត នាពេលខាងមុខ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍សមាហរណ (Integrated Master Development Plan) នៅតំបន់សៀមរាប-អង្គរ និងនៅតំបន់ជុំវិញ ដែលនឹងមានផលិតផលទេសចរណ៍ថ្មីៗបន្ថែម ក្នុងនោះក៏មានលំនៅដ្ឋានទី២របស់ភ្ញៀវទេសចរវ័យចំណាស់ និងចូលនិវត្តន៍ផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា «ផែនការមេអភិវឌ្ឍន៍សមាហរណ» នេះមានរួមបញ្ចូលស្ទើរតែគ្រប់វិស័យ រួមមាន៖ វិស័យទេសចរណ៍ វប្បធម៌ សិល្បៈ សាធារណការ ទឹកស្អាត កីឡា សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការគ្រប់គ្រង សំណល់រឹងរាវធនធានទឹក ថាមពល អគ្គិសនី ហេដ្ឋារចនាសម្ពន្ធរឹង-ទន់ជាដើម សំដៅធ្វើយ៉ាងណាឱ្យខេត្តសៀមរាប ទាំងទីក្រុង និងតំបន់ជុំវិញ មានផែនការមេអភិវឌ្ឍន៍ច្បាស់លាស់។
ព្រមជាមួយគ្នានោះ នៅតំបន់អង្គរក៏នឹងមានកិច្ចសហការដោយហ្មត់ចត់ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ...








