អ្នកជំនាញធនាគារថា ៖ ឆ្នាំ២០១៩ជាឆ្នាំល្អសម្រាប់វិស័យធនាគារ ការវិនិយោគស្របនិងការរីកចម្រើនសេដ្ឋកិច្ចជាតិ
លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា វិស័យធនាគារពិតជាមានសារសំខាន់ ស្របតាមការវិវត្តនៃបដិវត្តន៍ឧហ្សាកម្មទី៤ ដែលទាមទារឲ្យវិស័យធនាគារត្រូវតែមានការអភិវឌ្ឍន៍ខ្លួន នៅឆ្នាំ២០១៩នេះជាឆ្នាំដែលមានការលូតលាស់ខ្លាំង សម្រាប់វិស័យហិរញ្ញវត្ថុ ដោយសារតែលំហូរវិនិយោគ ការធ្វើពាណិជ្ជកម្ម កំពុងតែមានសកម្មភាពច្រើនស្ទើរគ្រប់វិស័យ។
លោកបណ្ឌិតបន្តទៀតថា ការប្រកួតប្រជែងគ្នាចំពោះប្រទេសមហាអំណាចសេដ្ឋកិច្ចអាមេរិកនិងចិនបានធ្វើឲ្យកម្ពុជាបានទទួលបានផលច្រើន គ្រប់អាជីវកម្មទាំងអស់មានឱកាសច្រើន ក្នុងការប្រកួតប្រជែងជាពិសេសវិស័យធនាគារគឺជាប្រភពទុនដ៏ល្អសម្រាប់ការវិនិយោគរបស់ប្រជាពលរដ្ឋនៅឆ្នាំ២០១៩និងឆ្នាំបន្តបន្ទាប់ទៀត។
អ្នកជំនាញបានអះអាងថា វិស័យសេដ្ឋកិច្ចជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យឯកជនគឺប្រភពទុនមកពីវិស័យធនាគារ ដែលតាមការប៉ាន់ប្រមាណរបស់ស្ថាប័នអន្តរជាតិនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រាក់បញ្ជើសន្...








