ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អ្នកទេសចរអន្តរជាតិ៥០%លុបចោលដំណើរកម្សាន្តទៅកាន់ប្រទេសស្រីលង្កា

អ្នកទេសចរអន្តរជាតិ៥០%លុបចោលដំណើរកម្សាន្តទៅកាន់ប្រទេសស្រីលង្កា

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា ក្រោយពីក្រុមភេរវករបានវាយប្រហារភេរវកម្ម៨លើកនៅស្រីលង្កា ដែលបានសម្លាប់មនុស្សចំនួន២៥៣នាក់ និងជាង៥០០នាក់បានរងរបួស ក្រុមអ្នកទេសចរអន្តរជាតិប្រមាណ៥០% បានលុបចោលដំណើរកម្សាន្តរបស់ខ្លួនទៅកាន់ប្រទេសនេះ ។ ពាក់ព័ន្ធអំពើភេរវកម្មនេះដែរ មន្ត្រីសន្តិសុខរបស់ប្រទេសស្រីលង្កា បានព្រមានកាលពីថ្ងៃចន្ទ ទី២៩ ខែមេសានេះ អំពីការវាយប្រហារភេរវកម្មសារថ្មីទៅលើព្រះវិហារសាសនាគ្រិស្តនៅក្នុងប្រទេសនេះ ពីសំណាក់ក្រុមរដ្ឋអ៊ីស្លាម ISIS ដែលនេះបើតាមការចុះផ្សាយរបស់ Reuters News ។ ការព្រមានពីមន្ត្រីសន្តិសុខស្រីលង្កា បានបញ្ជាក់ថា ក្រុមភេរវករអាចនឹងស្លៀកពាក់ឯកសណ្ឋានប៉ូលីស និងបន្លំខ្លួនធ្វើជាប៉ូលីសក្នុងគម្រោងវាយប្រហារភេរវកម្មដោយបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងវិហារសាសនាគ្រិស្តនៅក្នុងប្រទេសនេះនៅពេលខាងមុខ ៕...
កីឡាករជម្រើសជាតិកម្ពុជា៤រូបចេញទៅប្រកួតប៉េតង់ជើងឯកពិភពលោកលើកទី២  នៅប្រទេសអេស្បា៉ញ

កីឡាករជម្រើសជាតិកម្ពុជា៤រូបចេញទៅប្រកួតប៉េតង់ជើងឯកពិភពលោកលើកទី២  នៅប្រទេសអេស្បា៉ញ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមកីឡាជម្រើសជាតិកម្ពុជា ៤រូប បានចេញទៅប្រកួតជើងឯកីឡាប៊ូល និងប៉េងតង់ពិភពលោក លើកទី២ នៅប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។ កីឡាករ កីឡាការិនីដែលត្រូវចេញទៅប្រកួតរួមមានកីឡាករ សុខ ចាន់មាន, វីរកីឡាការិនី កែ ឡេង និងវីរកីឡាការិនី អ៊ុក ស្រីមុំ រួមទាំងកីឡាករ សៅ សុភារ៉ាន់ ដែលត្រូវធ្វើការប្រកួត ៥ប្រភេទវិញ្ញាសា ក្នុងនោះមាន វិញ្ញាសា ឯកត្តជន បុរស, ឯកត្តជន នារី, វាយគូបុរស, វាយគូនារី និងវាយចម្រុះ បុរស នារី៕...
ប៉ូលិសសម្រេច​បញ្ជូន​លុយ​ដុល្លារ​ជាង ៣,៥​លាន​ដុល្លារ ដែល​ចាប់បានពីជនជាតិចិន​ យកទៅរក្សាទុក​នៅ​ធនាគារជាតិ 

ប៉ូលិសសម្រេច​បញ្ជូន​លុយ​ដុល្លារ​ជាង ៣,៥​លាន​ដុល្លារ ដែល​ចាប់បានពីជនជាតិចិន​ យកទៅរក្សាទុក​នៅ​ធនាគារជាតិ 

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ ប៉ូលិសអន្តោប្រវេសន៍ បានសម្រេច​ឃ្លុំបេ លុយ​ដុល្លារ ៣ ៥២០ ០០០ ដុល្លារ ដែល​ចិន​នាំចូល​ពី​ហុងកុង មក​កម្ពុជា សម្រេចបញ្ជូន​ទៅ​រក្សាទុកនៅ​ធនាគារជាតិ ដើម្បីជា​ភស្តុតាងរួចហើយ ​កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ​ឆ្នាំ​២០១៩។ ចំនួនទឹកប្រាក់ដែលដកហូតបាន​សរុប​ ៣ ៥២០ ០០០ ដុល្លារ​អាមេរិក ត្រូវ​បុរស​ជនជាតិ​ចិន បីនាក់ នាំ​ពី​ទីក្រុង​ហុងកុង មកកាន់​ប្រទេស​កម្ពុជា ដោយ​គ្មាន​ប្រភព​មូល​រដ្ឋា​ន​ច្បាស់លាស់ ហើយ​ត្រូវបាន​ប៉ូលិសអន្តោប្រវេសន៍ សហការ​ជាមួយ​គយ ឃាត់​បាន នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​។​ ​ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង និង​ការសាកសួរ​ចម្លើយ​លើ​ឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និង​ឈ្មោះ ZHANG JIAN រួចមក លោក​លី​សុ​ផា​ណា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់​បុរស​ជនជ...
មេដឹកនាំកំពូលរបស់ក្រុមភេរវករ បង្ហាញមុខជាលើកដំបូង

មេដឹកនាំកំពូលរបស់ក្រុមភេរវករ បង្ហាញមុខជាលើកដំបូង

សង្គម និងកម្សាន្ត
មេដឹកនាំកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម IS លោក Abu Bakr Al-Baghdadi បានបង្ហាញមុខតាមវីដេអូឃ្លីបមួយ កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩នេះ ដែលជាការបង្ហាញមុខជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៤កន្លងទៅ ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមភេរវជន បានផ្សព្វផ្សាយថា លោក Abu Bakr Al-Baghdadi នៅតែជាមេដឹកនាំកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម IS ដដែល ដោយមិនមានការផ្លាស់ប្តូរទេ  មេដឹកនាំកំពូលរូបនេះ ក៏នៅមានសុខភាពល្អដែរ ។ ពាក្យចចាមអារ៉ាមជាច្រើនដែលបានលើកឡើងថា លោក Abu Bakr Al-Baghdadi បានបាត់បង់ជីវិតហើយ ក្នុងប្រតិបត្តិការវាយប្រហារពីកងកម្លាំងអន្តរជាតិ ចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែមេភេរវកររូបនេះមិនទាន់ស្លាប់ទេ ៕...
កម្ពុជាជម្រុញការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទីផ្សារបណ្តាប្រទេសមជ្ឈឹមបូព៍ា និងបណ្តាប្រទេសមូស្លីម

កម្ពុជាជម្រុញការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទីផ្សារបណ្តាប្រទេសមជ្ឈឹមបូព៍ា និងបណ្តាប្រទេសមូស្លីម

សង្គម និងកម្សាន្ត
ទីក្រុងឌូបៃ ៖  ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយ លោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីជំនាញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ Arabian Travel Market (ATM 2019) នៅទីក្រុងឌូបៃ សហភាពអារ៉ាប់រួម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ ព្រឹត្តិការពិព័រណ៍ទេសចរណ៍អន្តរជាតិ ATM 2019 បានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៤ ដែលកាលនោះទីតាំងមានទំហំតែ ២.០០០ម៉ែត្រការ៉េ និងមានអ្នកទស្សនាចំនួនប្រហែល ៧.០០០នាក់ ប៉ុណ្ណោះ។ ដោយឡែកព្រឹត្តិការណ៍ឆ្នាំ២០១៩ នេះ មានទីតាំងទំហំរហូតដល់ ២៦.០០០ម៉ែត្រការ៉េ មានការចូលរួមជាង ១៥០ ប្រទេស និងជាង ៩០០ នៃភ្នាក់ងារទេសចរណ៍អន្តរជាតិ ពាណិជ្ជកម្ម សារព័ត៌មាន និងអ្នកទស្សនាជាង ២៨០០០ នាក់ ព្រមទាំងអ្នកលក់ជាង ២៥០០ ក្រុមហ៊ុន, អ្នកទិញដ៏មានសក្តានុពល និងអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនា...
លោកស្រី​ អ៊ុង សាន​ស៊ូ​ជី​ និងគណៈប្រតិភូបាន​មក​ដល់​កម្ពុជា​ហើយ​នៅសៀល​ថ្ងៃ​ទី​២៩​ ខែមេសានេះ

លោកស្រី​ អ៊ុង សាន​ស៊ូ​ជី​ និងគណៈប្រតិភូបាន​មក​ដល់​កម្ពុជា​ហើយ​នៅសៀល​ថ្ងៃ​ទី​២៩​ ខែមេសានេះ

សង្គម និងកម្សាន្ត
​ភ្នំពេញ៖​  លោកស្រី​ អ៊ុង សាន​ស៊ូ​ជី​ (Aung​ San​ Suu​ Kyi)​ទីប្រឹក្សា​រដ្ឋ​ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ បាន​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជាបានហើយនៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​។​ ​ថ្នាក់ដឹកនាំ​មី​យ៉ា​ម៉ា​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​ ​តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។​ ​អំឡុង​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​របស់​លោកស្រី​ អ៊ុង​ សាន​ស៊ូ​ជី​ នឹង​ចូល​ថ្វាយបង្គំ​គាល់​ព្រះករុណា​ ព្រះបាទ​ សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល​ នៅ​ក្នុង​ព្រះ​បរមរាជវាំង​។​ ​លោកស្រី​ក៏​នឹង​ចូល​ជួប​សម្តែង​ការ​គួរ​សមជា​បន្តបន្ទាប់​ ជាមួយ​សម...
អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាថា៖ ប្រាក់យ័ន អាចប្រើប្រាស់បាននៅក្នុងប្រព័ន្ធធនាគារតែប៉ុណ្ណោះ

អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាថា៖ ប្រាក់យ័ន អាចប្រើប្រាស់បាននៅក្នុងប្រព័ន្ធធនាគារតែប៉ុណ្ណោះ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកស្រីជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានឆ្លើយតបទៅនឹងការប្រើប្រាស់់រូបិយប័ណ្ណយ័ន ប្រទេសចិន បន្ទាប់ពីមានបណ្តាព័ត៌មានក្នុងស្រុកមួយចំនួន បានចុះនៅលើគេហទំព័ររបស់ខ្លួនថា កម្ពុជាជម្រុញឲ្យមានការប្រើប្រាស់យ័ន ក្នុងវិស័យទេសចរណ៍ និងសកម្មភាពផ្សេងៗ ដើម្បីគាំទ្រ និងជម្រុញដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ។ ពាក់ព័ន្ធនឹងរូបិយប័ណ្ណប្រាក់យ័ន កន្លងមកធនាគារជាតិនៃកម្ពុជា បានអនុញ្ញាត្តឲ្យធនាគាចិន ប្រើបានតាមប្រពន្ធអនឡាញ ឬប្រព័ន្ធឌីជីថលបានដូចជា Union Pay, WeChat pay, និង Ali Pay ជាដើម ដោយមិនមានការគាំទ្រឲ្យប្រើប្រាស់ជាសាធារណៈជន ពោលគឺប្រាក់យ័នអាចប្រើប្រាស់ក្នុងក្របខណ្ឌការទូទាត់ប្រព័ន្ធធនាគារ និងអាចធ្វើចរាចរណ៍បានតែនៅក្នុងស្ថាប័នហិរញ្ញវត្ថុ នៃប្រព័ន្ធធនាគារតែប៉ុណ្ណោះ ដោយមិនអនុញ្ញាត្តឲ្យប្រើប្រាស់នៅតាមទៅផ្សារ ឬការចរាចរណ៍បានដូចប្រាក់រៀលនោះឡើយ ។ លោកស្រីបន្តថា ចំពោះការចរាចរណ៍ប្រាក់យ័ននេះ ភ្ញៀ...
ជប៉ុន និងកាណាដា ប្តេជ្ញារក្សា TPP ដោយមិនបាច់មានអាមេរិក

ជប៉ុន និងកាណាដា ប្តេជ្ញារក្សា TPP ដោយមិនបាច់មានអាមេរិក

សង្គម និងកម្សាន្ត
នាយករដ្ឋមន្ត្រីប្រទេសជប៉ុន លោក Shinzo Abe និងនាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដា លោក Justin Trudeau បានប្តេជ្ញាការពារ និងរក្សាដៃគូពាណិជ្ជកម្មឆ្លងមហាសាគរប៉ាស៊ីហ្វិក (Trans-Pacific Partnership) ហៅកាត់ថា TPP ដែលសមាជិក១១ប្រទេស ។ កាលពីមុន TPP មាន១២ប្រទេសជាសមាជិករួមទាំងសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែក្រោយពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ត្រាំ បានដកអាមេរិកចេញពី TPP ។ ក្នុងកិច្ចប្រជុំនៅទីក្រុង Ottawa កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសានេះ មេដឹកនាំរបស់ប្រទេសជាសមាជិក TPP ជាពិសេសគឺជប៉ុន និងកាណាដា បានប្តេជ្ញាបន្តដំណើរទៅមុខ ដោយមិនចាំបាច់មានវត្តមានរបស់អាមេរិកទេ ៕...
ដួលខ្លោងទ្វារសង្ក្រាន្តនៅសៀមរាបសង្កត់រថយន្ត៤គ្រឿង អភិបាលខេត្តចេញសំណងថ្លៃជួសជុល

ដួលខ្លោងទ្វារសង្ក្រាន្តនៅសៀមរាបសង្កត់រថយន្ត៤គ្រឿង អភិបាលខេត្តចេញសំណងថ្លៃជួសជុល

សង្គម និងកម្សាន្ត
សៀមរាប៖  នៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅក្រុងសៀមរាប បានទទួលរងនូវឥទ្ធិពលខ្សល់បក់បោកយ៉ាងខ្លាំង ធ្វើឱ្យខ្លោងទ្វារស្វាគមន៍សង្ក្រាន្តសៀមរាប ស្ថិតនៅជិតស្តុបកោះកេរ្តិ៍ ក្រុងសៀមរាប ដួលរលំ សង្កត់រថយន្ត៤គ្រឿង។ ការដួលរលំនេះពុំមានគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ ហើយរថយន្ដត្រូវគេបញ្ចូលចូលរោងជាងជួសជុលទាំងអស់ អស់ថ្លៃប៉ុន្មាន ខាងសាលាខេត្តជាអ្នកចេញសងថ្លៃជួសជុលនេះ។ លោក ណុប សារ៉ាត អធិការក្រុងសៀមរាប បានឲ្យដឹងថា ចំពោះករណីខូចខាតរថយន្ដ៤គ្រឿង នោះ ខាងសាលាខេត្តមានសំណងរដ្នប្បវេណី សងទៅលើថ្លៃការជួសជុលរថយន្ដទាំងនោះ៕...
 ​ភ្លើង​ដាច់​ព្រឹក ដាច់​ល្ងាច ខាង​អគ្គិសនី​កម្ពុជា បកស្រាយ ៥ ចំណុច

 ​ភ្លើង​ដាច់​ព្រឹក ដាច់​ល្ងាច ខាង​អគ្គិសនី​កម្ពុជា បកស្រាយ ៥ ចំណុច

សង្គម និងកម្សាន្ត
ភ្នំពេញ៖  អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ផ្តល់នូវ​ការបកស្រាយ ៥​ចំណុច ជុំវិញ​បញ្ហា​ភ្លើង ដាច់​ព្រឹក ដាច់​ល្ងាច តែ​បែរជា​គីឡូ កើនឡើង​ខុសធម្មតា​។ ប៉ុន្តែ​ការបកស្រាយ​ទាំងនោះ ត្រូវបាន​ប្រជាពលរដ្ឋ យល់ថា ជា​បញ្ហា​បច្ចេកទេស​ស្មុ​គ្រ​ស្មាញ ដែល​ប្រជាពលរដ្ឋ​សាមញ្ញ ពិបាក​នឹង​ផ្ទៀងផ្ទាត់ ដើម្បី​ងាយ​យល់​ណាស់​។​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានលើកឡើង​នូវ ៥ ចំណុច រួមមាន​៖ 1. អគ្គិសនី ដែល​ផ្តល់​ឲ្យ​អ្នក​ប្រើ​នីមួយៗ វា​រត់​កាត់​នាឡិកា​អគ្គិសនី ឬ​ជញ្ជីង​អគ្គិសនី​របស់​អ្នក​ប្រើ ដើម្បី​ឲ្យ​នាឡិកា​នោះ ធ្វើការ​វាស់វែង និង​កត់ត្រា​ចំនួន​គីឡូ (​គ​វ៉​ម៉​) ដែល​អ្នកផ្គត់ផ្គង់​ផ្តល់​ឲ្យ​អ្នក​ប្រើ រួច​ទើប​យក​ចំនួន​នេះ ទៅ​គុណ​អត្រា​ថ្លៃ ដើម្បី​គិតថ្លៃ​អគ្គិសនី​។ ដូច្នេះ​ចង់ដឹងថា តើ​ចំនួន​ទឹកប្រាក់ និង​គីឡូ​អគ្គិសនី ដែល​ផ្តល់​ឲ្យ​អ្នក​ប្រើ​ត្រឹមត្រូវ ឬទេ​នោះ​? ចំណុច​ទី​១ គេ​ត្រូវ​ពិនិត្យ​តើ​អគ្គិសនី ដែល​ផ្តល់​ឲ្យ​ពិតជា...