ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ក្រុមហ៊ុនចិនមួយ បានចាប់ដៃគូរជាមួយក្រុមហ៊ុនអចលនទ្រព្យECC Real Estateនៅកម្ពុជា ដើម្បីសាងសង់រោងចក្រចំនួន៥កន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣

ក្រុមហ៊ុនចិនមួយ បានចាប់ដៃគូរជាមួយក្រុមហ៊ុនអចលនទ្រព្យECC Real Estateនៅកម្ពុជា ដើម្បីសាងសង់រោងចក្រចំនួន៥កន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣

សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ ៖ ក្រុមហ៊ុនចិនមួយមកពីប្រទេសចិនបានសហការជាមួយក្រុមហ៊ុនអចលនទ្រព្យECC Real Estateនៅកម្ពុជា បានបង្ហាញពីគម្រោងវិនិយោគរោងចក្រចំនួន៥កន្លែង មានផ្ទៃដីជិត២០ហិកតាស្ថិតនៅភូមិព្រែកឬស្សី ឃុំព្រះនិព្វានស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោក ឃួន សូខាន់ឌី អគ្គនាយករងក្រុមហ៊ុនអចលនទ្រព្យ ECC Real Estateបានថ្លែងថា ការបើកការដ្ឋានសង់រោងចក្រខ្នាតតូចនិងខ្នាតធំរួមនិងផ្ទះល្វែងជាច្រើនទៀតគឺលក់ និងជួលឲ្យអតិថិជនដែលរស់នៅក្នុងគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសផ្សារព្រែកទទឹង ហើយបង្កើតការងារជូនដល់ប្រជាពលរដ្ឋខ្មែររស់នៅតំបន់នេះផ្ផងដែរ។ លោកបានថ្លែងទៀតថា ការវិនិយោគរបស់អ្នកវិនិយោគិនចិននេះគឺបង្កើតរោចក្រនិងលំនៅឋាន ដោយមើលឃើញពីសក្តានុពលដីនៅតំបន់នោះទើបសម្រេចចិត្តបោះទុនវិនិយោគបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសតែម្តង ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។ លោក លី អានមិញ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យមិញស៊ិនអាន មក...
ខេត្តព្រះសីហនុ៖ ក្នុងមួយថ្ងៃទឹកកខ្វក់ជាង២ម៉ឺនម៉ែត្រគីប ហូរចូលទៅក្នុងសមុទ្រ

ខេត្តព្រះសីហនុ៖ ក្នុងមួយថ្ងៃទឹកកខ្វក់ជាង២ម៉ឺនម៉ែត្រគីប ហូរចូលទៅក្នុងសមុទ្រ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ទន្ទឹមនឹងសន្ទុះនៃការអភិវឌ្ឍន៍ដ៏គំហុកបានធ្វើឲ្យ ក្រុងព្រះសីហនុមានបញ្ហាប្រឈមចំពោះមុខទាមទារនូវដំណោះស្រាយជាបន្ទាន់ និងត្រូវរៀបចំផែនការមេគ្រប់គ្រងលើបញ្ហាទឹកកខ្វក់ហូរចូលឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ក្នុងមួយថ្ងៃជាង២ម៉ឺនម៉ែត្រគីប ។ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក្នុងការចុះពិនិត្យមើលស្ថានភាពអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជំនាញ អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍និងលោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង តាមរយៈការសាងសង់អគារ ខុនដូរ រមណីយដ្ឋាន អគារពាណិជ្ជកម្ម និងរោងចក្រជាច្រើន បានធ្វើឲ្យបរិមាណទឹកកខ្វក់ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ កើនឡើងលើសពីការរំពឹងទុក។ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់ក្រុងព្រះសីហនុ ដូចជាបណ្តាញលូ ស្ថានីយបូម...
គូកនមេបក្សប្រឆាំងវែណេស៊ុយអេឡារត់ទៅជ្រកកោនក្នុងស្ថានទូតប្រទេសឈីលី

គូកនមេបក្សប្រឆាំងវែណេស៊ុយអេឡារត់ទៅជ្រកកោនក្នុងស្ថានទូតប្រទេសឈីលី

សង្គម និងកម្សាន្ត
គូកនរបស់លោក Juan Guaido ប្រធានគណបក្សប្រឆាំងនៅវែណេស៊ុយអេឡា ឈ្មោះ Leopoldo Lopez បានរត់ទៅជ្រកកោនក្នុងស្ថានទូតរបស់ប្រទេសឈីលីប្រចាំនៅទីក្រុង ការ៉ាកាស ប្រទេសវែណេស៊ុយអេឡា ។ លោក Leopoldo Lopez បានចេញទៅធ្វើបាតុកម្មជាមួយលោក Juan Guaido កាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ដោយបំពានលើសេចក្តីសម្រេចរបស់តុលាការ ។ សូមរំលឹកថា កាលពីឆ្នាំ២០១៧កន្លងទៅ តុលាការកំពូលវែណេស៊ុយអេឡា បានសម្រេចឃុំខ្លួនលោក Leopoldo Lopez នៅក្នុងផ្ទះរបស់លោក ដោយមិនឲ្យជនជាប់ចោទរូបនេះចេញទៅក្រៅផ្ទះទេ ប៉ុន្តែក្នុងក្បួនបាតុកម្មកាលពីថ្ងៃអង្គារទី៣០ ខែមេសា ឆ្នាំ២០១៩នេះ គេឃើញលោក Leopoldo Lopez មានវត្តមានក្នុងក្បួនបាតុកម្ម ដែលបំពានលើសេចក្តីសម្រេចរបស់តុលាការ ៕...
សហជីព​កម្មករ និងអង្គការ​សមាគម ​ប្រារព្វខួបទី១៣៣នៃទិវាពលកម្ម​អន្តរជាតិ ​១​ឧសភា

សហជីព​កម្មករ និងអង្គការ​សមាគម ​ប្រារព្វខួបទី១៣៣នៃទិវាពលកម្ម​អន្តរជាតិ ​១​ឧសភា

សង្គម និងកម្សាន្ត
 ភ្នំពេញ៖ អង្គការ​សមាគម សហជីព​កម្មករ​ជាច្រើន បាន​សហការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា ខួប​ទី​១៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ស្ថិតនៅ​សួនច្បារ មុខ​ឃ្លាំង​សាំង ឫស្សីកែវ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០១ ខែឧសភា​ឆ្នាំ២០១៩។ពិធី​ជួបជុំ​នេះ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ធ្វើ​ដោយ​មិនមាន​ហែ​ក្បួន​តាមផ្លូវ​ទេ គឺ​ដាក់​ញត្តិ​នៅ​កន្លែង​ប្រារព្ធ​ពិធី ដោយមាន​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ទៅ​ទទួលយក​ញត្តិ​ទាំងនោះ​។ ​​ក្រុម​អ្នក​ប្រារព្ធ​ពិធី លើកឡើងថា កម្មករនិយោជិត ប្រមាណ ១២០០ នាក់ មកពី​គ្រប់​វិស័យ​ការងារ មកជួប​ប្រជុំគ្នា ដើម្បី​អបអរសាទរ​ដល់​ការរួមចំណែក​របស់​ក​ម្មករ​និយោជិត ក្នុងការ​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា ព្រមទាំង​ប្រកាស​ជា​ផ្លូវការ ដើម្បី​គៀងគរ​រក​ការគាំទ្រ​ពី​សាធារណជន មកលើ​ញ្ញា​ត្តិ​ស្នើសុំ​ដំណោះស្រាយ​ចំពោះ​បញ្ហា និង​តម្រូវការ​អាទិភាព​ចំនួន ១១ ចំណុច ដើម្បី...
លោក វេង សាខុន៖ ចូលរួមប្រារព្ធខួបលើកទី២០របស់អង្គការហេហ្វឺអន្តរជាតិប្រចាំនៅកម្ពុជា

លោក វេង សាខុន៖ ចូលរួមប្រារព្ធខួបលើកទី២០របស់អង្គការហេហ្វឺអន្តរជាតិប្រចាំនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី២០ របស់អង្គការហេហ្វឺអន្តរជាតិប្រចាំនៅកម្ពុជា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ។ លោកបណ្ឌិត Mahendra Lohani ប្រធានកម្មវិធីជាន់ខ្ពស់អង្គការហេហ្វឺអន្តរជាតិប្រចាំតំបន់អាស៊ី និងលោក Bob Bloom អនុប្រធានប្រតិបត្តិនៃអង្គការហេហ្វឺអន្តរជាតិប្រចាំសហរដ្ឋអាមេរិកក៏បានកោតសរសើ ចំពោះចំណាប់អារម្មណ៍យ៉ាងមានអត្ថន័យផងដែររបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ចំពោះព្រឹត្តិការណ៍ដ៏មានអត្ថន័យដែលអង្គការហេហ្វឺកម្ពុជាកំពុងប្រារព្ធនាពេលនេះ នឹងនាំឱ្យយើងកាន់តែបង្កើនកិច្ចសហការដើម្បីរួមគ្នាបម្រើនិងការពារនូវឧត្តមប្រយោជន៍ជាតិ ចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យមានការរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជនក្នុងបរិបទបច្ចុប្បន្ននេះ។ លោករដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីថា ...
គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើតឡើង​ចំនួន​៤០៥​លើក​ មាន​មនុស្ស​ស្លាប់​២០០​នាក់​ និងរបួស​៦៣៦​នាក់សម្រាប់​ខែមេសា​ ឆ្នាំ​២០១៩​

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើតឡើង​ចំនួន​៤០៥​លើក​ មាន​មនុស្ស​ស្លាប់​២០០​នាក់​ និងរបួស​៦៣៦​នាក់សម្រាប់​ខែមេសា​ ឆ្នាំ​២០១៩​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ ​របាយការណ៍របស់​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ រយៈពេល​៣០​ថ្ងៃ​ ក្នុងខែមេសា​ ឆ្នាំ​២០១៩​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១-៣០​ ខែមេសា​ ឆ្នាំ​២០១៩​ ប្រៀ​រប​ធៀប​រយៈពេល​ដូច​គ្នា​ខែមីនា​ ឆ្នាំ​២០១៩​ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៤០៥​លើក​/៣៧៤​លើក​ កើន​៣១​លើក​ ស្មើ​ ៨%​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ ២០០​នាក់​/២០០​នាក់​ របួស​សរុប​ ៦៣៦​នាក់​/៤៩៨​នាក់​ កើន​១៣៨​នាក់​ ស្មើ​ ២៨%​ របួសធ្ងន់​ ៤៣៦​នាក់​/៣០៤​នាក់​ កើន​ ១៣២​នាក់​ ស្មើ​៤៣%​ និង​របួសស្រាល​ ២០០​នាក់​/១៩៤​នាក់​ កើន​៦​នាក់​។​ ​យោង​តាម​របាយការណ៍​ដដែល​បន្ត​ថា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន​៖​ ល្មើស​ល្បឿន​ ១៥៨​លើក​,​ មិន​គោរព​សិទ្ធ​ ៨៦​លើក​,​ មិន​ប្រកាន់​ស្តាំ​ ៥៥​លើក​,​ ប្រជែង​ ២៩​លើក​,​ បត់​គ្រោះថ្នាក់​ ៣៧​លើក​,​ ស្រវឹង​១៨​លើក​,​ ងងុយដេក​ ៥​លើក​,​ កត...
អ្នកវិនិយោគថា៖ វិស័យឧស្សាហ៍កម្មកាត់ដេរកម្ពុជាកំពុងមានការប្រកួតប្រជែងជាមួយនិងដៃគូរក្នុងតំបន់

អ្នកវិនិយោគថា៖ វិស័យឧស្សាហ៍កម្មកាត់ដេរកម្ពុជាកំពុងមានការប្រកួតប្រជែងជាមួយនិងដៃគូរក្នុងតំបន់

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងថា វិស័យកាត់ដេរគឺជាវិស័យមួយដើរតួនាទីយ៉ាងសខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា។ លោកឧកញ៉ាបន្ថែមទៀតថា វិស័យនេះកាន់តែប្រឈមខ្លាំងទៅនឹងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា ហើយភាគីពាន់ព័ន្ធត្រូវធ្វើការយ៉ាងជិតស្និតជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា នឹងធានាថា វិស័យនេះនៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង និងអាចរក្សាបានដំណើរផលិតកម្មអាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។ អ្នកវិនិយោគបានចាត់ទុកថា នៅពាក់កណ្តាលឆ្នាំ២០១៩នេះ វិស័យឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងតែមានភាពប្រកួតប្រជែងខ្លាំងជាមួយនិងដៃគូរក្នុងតំបន់ ហើយកម្ពុជាត្រូវតែបង្កើនផលិតភាពឲ្យបានខ្ពស់ជាងមុន។ លោក ខូវ ឆាយ អគ្គនាយកក្រុមហ៊ុនអប្សរា ហ្គាមិន បានលើកឡើងថា បច្ចុប្បន្ននេះ វិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាកំពុងតែមានភាពប្រកួតប...
កម្ពុជា និងមីយ៉ាន់ម៉ាគ្រោងនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត

កម្ពុជា និងមីយ៉ាន់ម៉ាគ្រោងនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និងលោកស្រីអ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី៣០ ខែមេសានេះ បានបង្ហាញជំហររួមគ្នា នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ពិសេសក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។ សម្ដេចតេជោបានស្នើសុំឲ្យមាន ការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលប្រទេសយើងទាំងពីរ មានសក្តានុពល។ ជាពិសេសបង្កើនទំហំពាណិជ្ជកម្មពី១០លានដុល្លារ ឲ្យបានកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត។ យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសមីយ៉ាន់ម៉ានៅមានកម្រិតតិចតួចនៅឡើយ ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយទំហំពាណិជ្ជកម្មនៃ ប្រទេសទាំង២មានជិត២០លានដុល្លារ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំង២មាន៤.៧៩លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.៤៧លានដុល្លារ ខណៈមីយ៉ាន់ម៉ា...
ទីផ្សារមូលបត្រដំណើរការល្អ អាចទាក់ទាញអ្នកវិនិយោគហើយកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង

ទីផ្សារមូលបត្រដំណើរការល្អ អាចទាក់ទាញអ្នកវិនិយោគហើយកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង

សង្គម និងកម្សាន្ត
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business School បានថ្លែងលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពីការដាក់បញ្ចូលកម្មវិធីសិក្សា ទីផ្សារមូលបត្រ សម្រាប់វិទ្យាស្ថានខេមអេដ ប៊ីសស្នីសស្គូល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នេះ។​ លោកនាយកវិទ្យាស្ថាន បានបញ្ជាក់ថា  ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស និងធនធានមនុស្សនៅកម្ពុជាមានសារៈសំខាន់ណាស់ នូវប្រសិទ្ធភាព និងតម្លាភាពការងារ ជាក់ស្តែងនៅពេលនេះ CFA Institute ជាវិទ្យាស្ថានធំជាងគេ លើការវិភាគមូលបត្រជំនាញ បានទទួលស្គាល់វិទ្យាស្ថានខេមអេដ ប៊ីសស្នីសស្គូល ជាផ្លូវការ ។ វិទ្យាស្ថាននឹងដាក់បញ្ចូលផ្នែកទីផ្សារមូលបត្រនេះ ទៅក្នុងកម្មវិធីសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងធនធានមនុស្សឲ្យកាន់តែខ្លាំងក្លា ក្នុងទិសដៅចូលរួមចំណែកជួយដល់ទីផ្សារមូលបត្រកម្ពុជា។ ចំណែកភាគលើមូលបត្រ អ្នកវាយតម្លៃ និងការបោះផ្សាយមូលបត្រ ការទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងខ្លាំង អំពីការការបង្ហាញនូវរបាយការណ៍...
ក្រសួងពាណិជ្ជកម្មកម្ពុជា៖ ស្នើរឲ្យសមាគម និងក្រុមហ៊ុនបរទេសត្រូវចុះបញ្ជីម៉ាកសម្គាល់ យកគំរូតាមស្រាសំប៉ាញ របស់បារាំង

ក្រសួងពាណិជ្ជកម្មកម្ពុជា៖ ស្នើរឲ្យសមាគម និងក្រុមហ៊ុនបរទេសត្រូវចុះបញ្ជីម៉ាកសម្គាល់ យកគំរូតាមស្រាសំប៉ាញ របស់បារាំង

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានប្រកាសទទួលស្គាល់ស្រាសំប៉ាញរបស់គណៈកម្មការអន្តរអាជីពនៃស្រាសំប៉ាញជាផលិតផលរបស់ ប្រទេសបារាំង ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសដំបូងគេនៅកម្ពុជា ជាមួយលោកស្រី Eva Nguyen ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្តធ្វើធុរកិច្ចនិងវិនិយោគថែមទៀតនៅកម្ពុជាដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាមួយ រដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ថា ស្រាសំប៉ាញ គឺជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដ៏ល្បីរបស់ប្រទេសបារាំង ដែលបង្កើតឡើងដោយធម្មជាតិ និងប្រពៃណីរបស់ជនជាតិបារាំង។ ស្រានេះ ត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ២០១៥ ដោយអង្គការយូណេសស្កូ (UNESCO) និងបានចុះបញ្ជីការពារម៉ាកនៅក្ន...