អង្គការ Peaceland Foundation ផ្តល់សម្ភារៈសម្រាប់បោសសម្អាតមីនដល់កម្ពុជា
ភ្នំពេញ៖ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Peaceland Foundation ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកWang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
អនុស្សរណៈត្រូវបានចុះហត្ថលេខាដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងលោក Wang Ke នាយកអង្គការ Peaceland Foundation សម្រាប់កិច្ចសហប្រតិបត្តិការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះមានរយៈពេល៥ឆ្នាំ ក្នុងគម្រោងអភិវឌ្ឍន៍ក្នុងភូមិមួយនៃខេត្តសៀមរាប ។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន មានប្រសាសន៍ថា អាជ្ញាធរមីន បានចុះអនុស្សរណៈនៃការយោគយល់នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្នុងការគាំទ្រការងារបោសសម្អាតមីនពីអង្គការ Peaceland Foundation ដោយស្របតាមការអនុវត្តនូវគោលនយោបាយភូមិគ្មានមីន ។
យោងតា...