លោក មូន ជេអ៊ីន នឹងជំរុញឲ្យមានកិច្ចព្រមព្រៀងកូរ៉េខាងជើង និងអាមេរិក
ប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃសុក្រនេះថា លោកនឹងព្យាយាមសម្របសម្រួលជាមួយមេដឹកនាំកំពូលរបស់កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ឲ្យឈានទៅដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរកូរ៉េខាងជើងនៅពេលខាងមុខ។
ការលើកឡើងរបស់លោក មូន ជេអ៊ីន ត្រូវបានធ្វើឡើងក្រោយពីជំនួបចរចាជាលើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅទីក្រុង ហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៧ និង២៨ ខែកុម្ភៈនេះ បានទទួលបានបរាជ័យទាំងស្រុង ។
សូមបញ្ជាក់ថា លោក មូន ជេអ៊ីន គឺជាអ្នកខ្វល់ខ្វាយខ្លាំងជាងគេ ក្នុងការរុញច្រានឲ្យមានកិច្ចចរចាឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ហើយលោក មូន ក៏បានបង្ហាញនូវការខកចិត្តខ្លាំងណាស់ដែរ ចំពោះលទ្ធផលសូន្យនៃជំនួបរវាងលោក ត្រាំ និងលោក គីម លើកនេះ៕...