ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

គន្លឹះដើម្បីក្លាយជាអ្នកមាន យើងត្រូវរៀនភាសាររបស់អ្នកមាន នឹងបើអាជីវកម្មខ្លួនឯង

គន្លឹះដើម្បីក្លាយជាអ្នកមាន យើងត្រូវរៀនភាសាររបស់អ្នកមាន នឹងបើអាជីវកម្មខ្លួនឯង

សេដ្ឋកិច្ច និងវិនិយោគ
លោក សោម សម្បត្តិ នាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ(CAM-PAINT) បានលើកឡើងថា ដើម្បីបើកក្រុមហ៊ុនរកស៊ីទទួលបានជោគជ័យ និងការសម្រេចចិត្តរហ័ស គឺមិនត្រូវឲ្យមានរចនាសម្ព័ន្ធច្រើនថ្នាក់ពេកទេ ដូចជាការិយាល័យច្រើននៅក្នុងក្រុមហ៊ុន កាលណាក្រុមហ៊ុនសម្រេចលឿន ធ្វើការក៏បានលឿន។ ប្រសិនបើយើងនៅរវល់រងចាំការសម្រេចចិត្តរបស់ប្រធានក្រុមហ៊ុនគ្រប់រឿងវាធ្វើឲ្យការងារមានការរាំងស្ទះ និងជួបវិបត្តិការសម្រេចិត្តតែម្ដង។ គោលការណ៍ក្នុងការគ្រប់គ្រងអាជីវកម្មមានពីរធំៗគឺ៖ ការសម្រេចិត្ត និងការកសាងទំនាក់ទំនង ជាក់ស្ដែងអាជីវកម្មនៅកម្ពុជាបច្ចុប្បន្នមួយចំនួនគឺមានបញ្ហាប្រឈមត្រង់ពីរចំណុចនេះតែម្ដងគឺការសម្រេចចិត្តយឺត មួយទៀតប្រធានក្រុមហ៊ុនរវល់ច្រើនពេកមិនមានពេលធ្វើការទំនាក់ទំនងជាមួយបុគ្គលិករបស់ខ្លួន និងប្រគល់សិទ្ធិក្នុងការសម្រេចចិត្តមួយចំនួន ទៅបុគ្គលិករបស់ខ្លួន។ លោកសោម សម្បត្តិ បានបញ្ជាក់ថា បញ្ហាដែលកើតឡើង ធ្វើឲ្យក្រុមហ៊ុន ជួបវិបត្តិក្នុងការសម្រេចចិត្ត ដោយស...
សម្តេច​តេ​ជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​បើកប្រាក់​បៀវត្សរ៍ដល់​មន្ដ្រីរាជកា​រ

សម្តេច​តេ​ជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​បើកប្រាក់​បៀវត្សរ៍ដល់​មន្ដ្រីរាជកា​រ

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល មាន​ថវិកា​គ្រប់គ្រាន់ ក្នុងការ​ឆ្លើយតប​នឹង​ប្រាក់​បៀរ​វត្ស​មន្ដ្រីរាជការ ក៏ដូចជា​កិច្ច​ថែរក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ដែល​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​។​ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍បែបនេះ ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​គណបក្សនយោបាយ ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ នា​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងលើនេះ។ ​លោក ផៃ ស៊ី​ផាន បន្តថា នៅក្នុង​វេទិកា​នេះ​ផងដែរ សម្ដេច​តេ​ជោ ក៏បាន​បង្ហាញ​នូវ​គោលជំហរ​ម៉ឺងម៉ាត់ ក្នុង​កិច្ច​ថែរក្សា​សន្ដិភាព មិន​អនុញ្ញាតឱ្យ​ជន​ណាមួយ មានឱកាស​បំផ្លាញ​សន្ដិភាព និង​ស្ថិរភាព​កម្ពុជា​បានឡើយ ហើយក៏​មិនឱ្យ​ឱកាស​ដល់​ជន​ណា អង្គការ​ណា ឬ​បរ​ទេសណា ជ្រៀតជ្រែក​ក្នុង​ភាព​កំរោល​ណាមួយ​បានឡើយ​។​ ​ជាមួយនឹង​លើ​ការលើកឡើង​ខាងលើ លោក ផៃ ស៊ី​ផាន ក៏បាន​បន្តថា ជា​កិច្ច​ចាប់ផ្តើម ក្នុង​កិច្ចប្...
ជំរឿនប្រជាជនមានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ

ជំរឿនប្រជាជនមានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ បានថ្លែងឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព និងទិសដៅសម្រាប់ដំណើរការជំរឿនឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកការងារជំរឿន មន្ត្រីជំរឿនថ្នាក់ខេត្ត និងមន្ត្រីជំរឿនថ្នាក់តំបន់ ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ដល់ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធទាំងអស់ ចូរកុំគិតថាការងារជំរឿននេះជាការងារងាយស្រួលពេក ជំរឿនឆ្នាំ២០១៩លើកទីបីនេះ គឺយើងធ្វើដោយខ្លួនយើងផ្ទាល់ ថវិការបស់ជាតិយើងផ្ទាល់ គ្មានជំនាញការណាមកជួយយើងទេ តាមរយៈបទពិសោធន៍កន្លងមក យើងត្រូវប្រឹងប្រែងខ្លួនឯង ។ ការធ្វើជំរឿនប្រជាជននេះ គឺជាការងារដ៏ធំ និងមានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ ហើយជាការងារស្ថិតិពិតប្រាកដមួយ ដែលយើងទាំងអស់គ្នាត្រូវតែសម្រេចធ្វើឲ្យបានជោគជ័យ។ លោករដ្ឋមន្ត្រីឆាយ ថន សង្កត់ធ្ងន់ថា តាមរយៈក...
ក្រសួងការបរទេស​ ប្រកាសពីលទ្ធផលប្រមុខការទូតកម្ពុជា ចូលរួម ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ

ក្រសួងការបរទេស​ ប្រកាសពីលទ្ធផលប្រមុខការទូតកម្ពុជា ចូលរួម ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលគណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ដល់២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូចូលរួម ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕...
​ក្លិប​កម្សាន្ត​ និង​បារ​របស់ជនបរទេស១២៩៥កន្លែងក្នុងរាជធានីភ្នំពេញ មានប្រើប្រាស់គ្រឿងញៀនខុសច្បាប់

​ក្លិប​កម្សាន្ត​ និង​បារ​របស់ជនបរទេស១២៩៥កន្លែងក្នុងរាជធានីភ្នំពេញ មានប្រើប្រាស់គ្រឿងញៀនខុសច្បាប់

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បាន​ឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ ក្លិប​កម្សាន្ត​ និង​បារ​បារាំង ​សរុប​ចំនួន​១២៩៥កន្លែង នៅទូទាំងរាជធានីភ្នំពេញ មានចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ លោក អ៊ីវ ភារិទ្ធ នាយការិយាល័យ​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង នៅ​ក្នុង​អង្គសន្និបាត​បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​ លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ព្រមទាំងមានការចូលរួមពីស្នងការរង អធិការ​ និង​អធិការរង​ នាយ​ ​នាយ​រង​ប៉ុ​សិ៍្ត​រដ្ឋបាល​ សរុប​២៥០​នាក់​។​ ​លោក អ៊ីវ ភារិទ្ធ បានបញ្ជាក់ក្នុងរបាយការណ៍បូកសរុបនេះថា ក្នុងចំណោម​ ក្លិបកម្សាន្ត និងបារបារាំង​ជាង​១​ពាន់​កន្លែ...
(A C U)ករណី​លោក​ស្នងការរង ស្រេង សុខា និង​លោក គឹម រស្មី ដូចគ្នា

(A C U)ករណី​លោក​ស្នងការរង ស្រេង សុខា និង​លោក គឹម រស្មី ដូចគ្នា

សង្គម និងកម្សាន្ត
​ ​ភ្នំពេញ៖  អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាសឲ្យដឹងថា ករណី​របស់លោក ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល និង​លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី គឺ​ដូចគ្នា​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ពិនិត្យ​ទ្រព្យសម្បត្តិ និង​បំណុល​របស់លោក គឹម រស្មី ពិនិត្យ​ទ្រព្យសម្បត្តិ និង​បំណុល​ភរិយា​របស់លោក គឹម រស្មី និង​កូន ៣​រូប របស់លោក គឹម រស្មី រួចរាល់​ហើយ​។ ចំណែក​ករណី​លោក ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រកាសថា ចាប់ផ្តើម​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ និង​បំណុល​​។​ ​លទ្ធផល​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ខាងលើនេះ ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ លើក​ទី​៤៣ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។​ ​ក្នុង​សេចក្តីប្រកាស​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​គូសប...
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ផ្តល់​មតិយោបល់​ល្អៗ ពី​គណបក្សនយោបាយ​ទាំងអស់ ដល់​រាជរដ្ឋាភិបាល គឺ​ជួយ​ជំរុញ​ដល់​ការកសាង​ប្រទេស ឲ្យកាន់តែ​រីកចម្រើន​ទៅមុខ​

សម្តេច​តេ​ជោ ហ៊ុន សែន​៖ ផ្តល់​មតិយោបល់​ល្អៗ ពី​គណបក្សនយោបាយ​ទាំងអស់ ដល់​រាជរដ្ឋាភិបាល គឺ​ជួយ​ជំរុញ​ដល់​ការកសាង​ប្រទេស ឲ្យកាន់តែ​រីកចម្រើន​ទៅមុខ​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ប្រចាំឆមាស ជាមួយ​មេដឹកនាំ​គណបក្ស​ចំនួន ១៦ ដែលជា​សមាជិក នៅក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់នៅ​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ​នេះ​។ កិច្ចប្រជុំ​ជា​លើក​ទី​២​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុកថា ជា​ដំណើការ​នៃ​លទ្ធិប្រជាធិបតេយ្យ នៅ​ប្រទេស​កម្ពុជា​យើង ​ការចូលរួម​ផ្តល់នូវ​មតិយោបល់​ល្អៗ ពី​គណបក្សនយោបាយ​ទាំងអស់ ដល់​រាជរដ្ឋាភិបាល គឺ​ជួយ​ជំរុញ​ដល់​ការកសាង​ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា “​នេះ​គឺជា​ដំណើការ​នៃ​លទ្ធិប្រជាធិបតេយ្យ នៅ​ប្រទេស​យើង​។ ការចូលរួម​ផ្តល់នូវ​មតិយោបល់​ល្អៗ ពី​គណបក្សនយោបាយ​ទាំងអស់ ដល់​រាជរដ្ឋាភិបាល គឺ​ជួយ​ជំរុញ​ដល់​ការកសាង​ប្រទេស អោយ​កាន់តែ​រីកចម្រើន​ទៅមុខ​”​។​ ​សម្តេច​តេ​ជោ ក៏បាន​ប្រកាស​អរគុណ​បងប្អូន ដែល​បានរួម​ចំណែក​ចូលរួម​ជួយ​ប្រទេសជាតិ និង​អរគុណ​ប...
សំណុំរឿងឃាតកម្ម លើសង្សារលោក ឡាយ វណ្ណៈ តុលាការនិងបន្តសវនាការនៅថ្ងៃទី២២ មិនា ២០១៩

សំណុំរឿងឃាតកម្ម លើសង្សារលោក ឡាយ វណ្ណៈ តុលាការនិងបន្តសវនាការនៅថ្ងៃទី២២ មិនា ២០១៩

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេល២ថ្ងៃពេញ ដើម្បីសាកសួរដេញដោល លើជនជាប់ចោទ៤នាក់ និងសាក្សីសំខាន់ៗ ក្នុងសំណុំរឿងឃាតកម្មលើសង្សារ លោក ឡាយ វណ្ណៈ តុលាការលើកពេលបន្ត សវនាការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ សវនាការសួរដេញដោលរយៈពេល២ថ្ងៃពេញ គឺថ្ងៃទី២៦ និងទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩មាន លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងលោក ប្លង់ សុផល ជាតំណាងអយ្យការ ។ ក្នុងសវនាការនេះមានជនជាប់ចោទ ចំនួន៤នាក់ ពាក់ព័ន្ធអំពើឃាតកម្មលើស្រី្តគ្រោះឈ្មោះ ចែវ សុវឌ្ឍនា បានបើកសវនាការជំនុំជម្រះធ្វើម្តងរួចហើយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩កន្លងទៅ ដោយតុលាការ បានសាកសួរដេញដោលតែលោក ឡាយ វណ្ណៈ តែម្នាក់ប៉ុណ្ណោះ។ លោក ឡាយ វណ្ណៈ ធ្លាប់បានទទួលស្គាល់ថា ជនរងគ្រោះ និងលោក ពិតជាស្រលាញ់គ្នាមែន ប៉ុន្តែលោក មិនបានសម្លាប់នាងនោះទេ គឺនាងចងកធ្វើអត្តឃាត។ នៅក្នុងសវនាការចំនួន២ថ្ងៃនេះ ជនជាប់ចោទ ឡាយ ណារិទ្ធ បានឆ្...
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្រេចដកតំណែង លោក ផ្កាយ២ម្នាក់ព្រោះល្មើសវិន័យ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្រេចដកតំណែង លោក ផ្កាយ២ម្នាក់ព្រោះល្មើសវិន័យ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកតំណែង ឧត្តមសេនីយ៍ទោ ស៊ុយ វុឌ្ឍី  ពីអនុប្រធាននាយកដ្ឋាន នគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ យមកជាមន្ត្រី ដោយអនុវត្តល្មើសនិងវិន័យ កងកម្លាំងនគរបាលជាតិ។​ សារធារណៈជនតាមបណ្តាញសង្គមហ្វេសប៊ុកបានសារទចំពោះចំណាត់ការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងពី អនុប្រធាននាយកដ្ឋាន នគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ ឲ្យមកជាមន្ត្រី លើឈ្មោះ ស៊ុយ វុឌ្ឍី (ផ្កាយ២)នេះ គឺជាការអនុវត្តដើម្បីបង្កើនប្រសិទ្ធិភាពច្បាប់។ សាធារណៈជនលើកឡើងថា កន្លងមកមានមន្រ្តីខិតខូចមួយចំនួនបាននឹងកំពុងធ្វើបាបរាស្រ្តតាមរយៈអំណាច លុយ និងមុខតំណែងរបស់ខ្លួន ហើយប្រជាពលរដ្ឋស្លូតត្រង់មិនដែលហ៊ានតបតទេ ព្រោះពួកគាត់យល់ថា អំណាចនេះត្រូវបានប្រើតាមរយៈឋានានុក្រម។ សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ស៊ុយ វុឌ្ឍី អត្តលេខ៣១៧៣៦ ត្រូវបានដកតំណែងពីអនុប្រធាននាយកដ្ឋាន នគរបាលចរាច...
ឆ្នាំ២០១៨គយប្រមូលពន្ធបានជាង២.៥០០លានដុល្លារកើនជាង៣២% ធៀបនឹង ឆ្នាំ២០១៧

ឆ្នាំ២០១៨គយប្រមូលពន្ធបានជាង២.៥០០លានដុល្លារកើនជាង៣២% ធៀបនឹង ឆ្នាំ២០១៧

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ឆ្នាំ២០១៨កន្លងទៅការប្រមូលពន្ធបាន​ ២.៥០០ដុល្លារអាមេរិកកើនឡើងជាង៣២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧កន្លងទៅ ។ពន្ធដែលប្រមូលបានច្រើនជាងគេគឺយានយន្តនិងគ្រឿងចក្ររហូតដល់៤៦ភាគរយ។ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩នេះ។ លោក បានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០១៨កន្លងទៅនេះចំណូលសរុបមានប្រមាណជាង១០ទ្រីលានរៀល (ប្រមាណ ២.៥០០ លានដុល្លារអាមេរិក) កើនឡើងជាង ៣២% ធៀបនឹង ឆ្នាំ២០១៧ហើយលទ្ធផលចំណូលនេះត្រូវប្រមាណជា១២១,៤% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៨។ លោក គុណ ញឹប បានបញ្ជាក់ថា ប្រភពចំណូលពន្ធនិងអាករសំខាន់ៗមាន៖១.យានយន្តនិងគ្រឿងចក្របានដើរតួនាទីប្រមាណជិត៤៦% នៃចំណូ...