ក្រសួងពាណិជ្ជកម្មលើកទឹកចិត្ត នឹងជំរុញពាណិជ្ជកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
ភ្នំពេញ៖ កាលពីដើមសប្តាហ៍នេះ លោក ថៅ សុខមុនី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែឲ្យដឹងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការជំរុញពាណិជ្ជកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” ។
លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត និងវិស័យឯកជនពិតជា មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ការយល់ ដឹងរបស់មន្ត្រីរាជការ និងវិស័យឯកជន លើប្រធានបទ និង នីតិវិធីនៃនាំចេញនាំចូល សហគ្រិនភាព កម្មសិទ្ធិបញ្ញា កិច្ចសន្យាពាណិជ្ជកម្ម និង នីតិពន្ធដារនៅកម្ពុជា សម្រាប់ជាមូលដ្ឋានចំណេះដឹង និងរួមចំណែកក្នុងការជំរុញពាណិជ្ជកម្មនៅកម្ពុជា។
លោក ថៅ សុខមុនី អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ថា ពីរទស្សវត្សចុងក្រោយនេះប្រទេសកម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់ គួរជាទីមោទនៈ ក្នុងវង្វង់៧ភាគរយ ដែលសម...