ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ជាមួយប្រមុខរដ្ឋវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ជាមួយប្រមុខរដ្ឋវៀតណាម

សង្គម និងកម្សាន្ត
  នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកង្វៀង ហ្វូ ជ្រុង(Nguyen Phu Trong)​​ប្រមុខរដ្ឋវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកឯកសារចំនួន៥រួមមាន៖ ១)ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក ដែលចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ២)សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក ចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។...
ការលុបបំបាត់របាពន្ធគយបង្កើតជាឱកាស នឹងនាំឲ្យមានបញ្ហាប្រឈមសម្រាប់កម្ពុជា

ការលុបបំបាត់របាពន្ធគយបង្កើតជាឱកាស នឹងនាំឲ្យមានបញ្ហាប្រឈមសម្រាប់កម្ពុជា

សង្គម និងកម្សាន្ត
  ស្របពេលដែលប្រទេសក្នុងតំបន់បានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាលពីថ្ងៃទី៣១ ធ្នូរ ឆ្នាំ២០១៦រួចមក អ្នកជំនាញបានលើកឡើងថា ការលុបបំបាត់របាពន្ធគយបានផ្តល់ជាឱកាសនិងបញ្ហាប្រឈមផងដែរសម្រាប់កម្ពុជា។ មន្រ្តីជាន់ខ្ពស់ក្រសួងឩស្សាកម្មនិងសិប្បកម្ម និងអ្នកសេដ្ឋកិច្ចមួយចំនួនបានអះអាងថា ការអនុគ្រោះព័ន្ធលើទំនិញគ្រប់ប្រភេទនៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៦នេះ គឺបានបង្កើតជាឱកាសផង នឹងនាំឲ្យមានបញ្ហាប្រឈមជាច្រើនសម្រាប់អ្នកផលិតក្នុងស្រុក។ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឩស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានពិតប្រាកដមានលំហូរចូលផលិតផល ដោយសេរីនៃសេវាកម្ម វិនិយោគ និងកម្មករជំនាញចូលមកប្រទេសកម្ពុជា ដោយរួចព័ន្ធ ដែលជាបញ្ហាល្អសម្រាប់កម្ពុជាផងដែរ។ លោក ហេង សុខគង់បានអះអាងថា ទន្ទឹមនោះកម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនដូចជាការផលិតមិនមានស្តង់ដាត្រឹមត្រូវ និងផលិតបានលក់ក្នុងតម្លៃថ្លៃនៅឡើយ...
ខេត្តព្រះសីហនុគ្រោងនឹងធ្វើស្ពានដែកមួយខ្សែរឆ្លងផ្លូវជាតិលេខ៤ នៅចំណុចមុខរោងចក្រញូស្តារ

ខេត្តព្រះសីហនុគ្រោងនឹងធ្វើស្ពានដែកមួយខ្សែរឆ្លងផ្លូវជាតិលេខ៤ នៅចំណុចមុខរោងចក្រញូស្តារ

សង្គម និងកម្សាន្ត
ខេត្តព្រះសីហនុ គ្រោងនឹងធ្វើស្ពានដែកមួយខ្សែរឆ្លងផ្លូវជាតិលេខ៤ នៅចំណុចមុខរោងចក្រញូស្តារ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរឆ្លងផ្លូវជាតិ របស់កម្មករ កម្មការិនីឆ្លងកាត់ទៅវិញ ទៅមក ។ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា ស្ពាននេះជំនាញបានសិក្សារួចហើយ ដោយគ្រោងចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក និងចាប់ផ្តេីមសាងសង់នៅក្នុងខែមិនា ឆ្នាំ២០១៩ នេះ ។ លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ស្ពានដែកឆ្លងផ្លូវនេះ មានប្រវែង២៤ម៉ែត្រ កំពស់៥,២ម៉ែត្រ ទទឹង៣ម៉ែត្រ ។ រថយន្តកុងតឺន័រ ក៏អាចរត់ក្រោមស្ពាននេះបានដែរ ។ ស្ពាននេះនឹងអាចជួយសម្រួលការកកស្ទះចរាចរណ៍ និងហានិភ័យដល់កម្មករកម្មការិនីបានមួយកម្រិតដែរ។ តាមគម្រោងនេះ កម្មកររោងចក្រញូស្តារការប្រមាណ ៤ពាន់ នាក់ មានការគាំយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលខេត្ត សម្រាប់សុវត្ថិភាពកម្មករទាំងអស់ ៕...
កញ្ញា មាស សុខសោភា មិនបានចាកចេញទៅរស្មីហង្សមាសទេ

កញ្ញា មាស សុខសោភា មិនបានចាកចេញទៅរស្មីហង្សមាសទេ

សង្គម និងកម្សាន្ត
  ភ្នំពេញៈ ដំណឹងនៃការចាកចេញរបស់កញ្ញា មាស សុខសោភា តារាចម្រៀងប្រចាំផលិតកម្មថោន ទៅផលិតរស្មីហង្សមាស កំពុងតែក្លាយជាប្រធានបទមួយក្តៅគគុកដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយព័ត៍មានមួយចំនួនបង្ហោះព័ត៌មានផ្សព្វផ្សាយផ្អើលពេញសង្គមហ្វេសប៊ុក និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋដែលនិយមពេញចិត្តកញ្ញា មាស សុខសោភា។ ប៉ុន្តែព័ត៍មាននេះ ត្រូវបានអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោន បានបដិសេធថា មិនមែនជាការពិតនោះទេ ពោលគឺកញ្ញា មាស សុខសោភា មិនបានចាកចេញពីផលិតកម្មថោននោះទេ៕...
លោក ដូណាល់ ត្រាំ នឹងមកដល់ទីក្រុង ហាណូយ ប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ

លោក ដូណាល់ ត្រាំ នឹងមកដល់ទីក្រុង ហាណូយ ប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើមចេញដំណើរ មកកាន់ប្រទេសវៀតណាមហើយ នៅថ្ងៃអង្គារនេះ ដើម្បីជួបចរចាជាលើកទីពីរជាមួយលោក គីម ជុងអ៊ុន ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ។ ចំណែកលោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបានទៅដល់ទីក្រុង ហាណូយ ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មុនដំណើរ ទៅដល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែរ ។ ជំនួបចរចាជាលើកទីពីរ រវាងមេដឹកនាំកំពូលអាមេរិក និងកូរ៉េខាងជើង នឹងចាប់ ផ្តើមនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ៕...
សហគ្រាសខ្នាតតូចនិងមធ្យមកម្ពុជាជាង៩០% មិនទាន់បានចុះបញ្ជីផ្លូវការ

សហគ្រាសខ្នាតតូចនិងមធ្យមកម្ពុជាជាង៩០% មិនទាន់បានចុះបញ្ជីផ្លូវការ

សេដ្ឋកិច្ច និងវិនិយោគ
យោងតាមតួលេខពីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបង្ហាញថា បើគិតដល់ត្រឹមឆ្នាំ២០១៨កន្លងទៅនេះសហគ្រាសខ្នាតតូចនិងមធ្យមកម្ពុជា(SMEs)ជាង៩០% ហើយមិនទាន់បានចុះបញ្ជីផ្លូវការនៅក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ របាយការណ៍ថ្មីៗពីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបង្ហាញឲ្យដឹងថា បច្ចុប្បន្ននេះក្នុងចំណោមសហគ្រាសជាង៥០ ម៉ឺន នៅទូទាំងប្រទេសកម្ពុជាមានត្រឹមតែជាង២ ម៉ឹនសហគ្រាសប៉ុណ្ណោះដែលបានចុះបញ្ជីជាផ្លូវការពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ហើយជាបញ្ហាប្រឈមមួយធ្វើឲ្យពួកគាត់មិនមានឱកាសច្រើនក្នុងការអភិវឌ្ឍន៍អាជីវកម្មទៅមុខបាន។ លោក លាង ឡេង អគ្គនាយកក្រុមហ៊ុនផលិតទឹកត្រី លាង ឡេង បានប្រសាសន៍ថា កន្លងមកហេតុផលចំពោះ(SME) មិនព្រមមកចុះបញ្ជីនៅក្រសួង មានចំនួនតិចតួចគឺបណ្តាលមកពីពួកគាត់ខ្លាចបង់ពន្ធជូនរដ្ឋជាបន្ទុកធ្ងន់ធ្ងរពេកនិងមិនដឹងថាពេលចុះបញ្ជីរួចទទួលបានផលមកវិញនោះទេ ប៉ុន្តែផ្ទុយទៅវិញក្នុងន័យនេះរាជរដ្ឋាភិបាលចង់លើស្ទួយ(SME)ខ្មែរទៅវិញទេ ធ្វើយ៉ាងឲ...
ថៅកែផលិតកម្មថោននិយាយថា កញ្ញា មាស សុខសោភា មិនបានចាកចេញទៅរស្មីហង្សមាសទេ។

ថៅកែផលិតកម្មថោននិយាយថា កញ្ញា មាស សុខសោភា មិនបានចាកចេញទៅរស្មីហង្សមាសទេ។

សង្គម និងកម្សាន្ត
ថៅកែផលិតកម្មថោននិយាយថា កញ្ញា មាស សុខសោភា មិនបានចាកចេញទៅរស្មីហង្សមាសទេ។ ដំណឹងនៃការចាកចេញរបស់កញ្ញា មាស សុខសោភា តារាចម្រៀងប្រចាំផលិតកម្មថោន ទៅផលិតរស្មីហង្សមាស កំពុងតែក្លាយជាប្រធានបទមួយក្តៅគគុកមួយ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយព័ត៍មានមួយចំនួនបង្ហោះផ្សព្វផ្សាយផ្អើលពេញហ្វេសប៊ុក និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋដែលនិយមពេញចិត្តកញ្ញា មាស សុខសោភា។ ប៉ុន្តែព័ត៍មាននេះ ត្រូវបានអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោន បានបដិសេធថា មិនមែនជាការពិតនោះទេ ពោលគឺកញ្ញា មាស សុខសោភា មិនបានចាកចេញពីផលិតកម្មថោននោះទេ។...
សម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាឯកសារសំខាន់ៗ ចំនួន៥ ជាមួយប្រមុខរដ្ឋវៀតណាម

សម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាឯកសារសំខាន់ៗ ចំនួន៥ ជាមួយប្រមុខរដ្ឋវៀតណាម

សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឯកឧត្តម ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ប្រមុខរដ្ឋវៀតណាម បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយនោះ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ភាគីទាំងពីរបានហត្ថលេខាលើឯកសារចំនួន៥ផងដែរ។ ឯកសារទី១ ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក ដែលចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ឯកសារទី២ សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក ចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារ...
សម្ភារៈផ្លូវអាកាសរុស្ស៊ី ត្រូវបានដាក់បង្ហាញក្នុងពីធីតាំងពិព័រណ៌យន្តហោះនៅឥណ្ឌា

សម្ភារៈផ្លូវអាកាសរុស្ស៊ី ត្រូវបានដាក់បង្ហាញក្នុងពីធីតាំងពិព័រណ៌យន្តហោះនៅឥណ្ឌា

សង្គម និងកម្សាន្ត
រុស្ស៊ី បានដាក់បង្ហាញ យន្តហោះដឹកទំនិញ MS-21 airliner យន្តហោះចម្បាំង Mikoyan MiG-35, MiG-29M , Yakovlev Yak-130 និងយន្តហោះ រួមទាំងឧទ្ធម្ភាគចក្រ ច្រើនប្រភេទទៀតនៅក្នុងពិធីតាំងពិព័រណ៌ មធ្យោបាយដឹកជញ្ជូនផ្លូវអាកាស ធំបំផុតនៅប្រទេសឥណ្ឌាសម្រាប់ឆ្នាំ២០១៩នេះ ។ រុស្ស៊ីបានដាក់បង្ហាញយន្តហោះចម្បាំង S-35 fighter jet ដែលជាយន្តហោះចម្បាំងល្បីល្បាញជាងគេ និងត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាយោធាជំនាន់ទី៥ ដែលមានសមត្ថភាពខ្ពស់បំផុតក្នុងសមរភូមិប្រយុទ្ធ ។ រុស្ស៊ីកំពុងខិតខំប្រឹងប្រែងក្នុងការទាក់ទាញឥណ្ឌាអោយទិញយន្តហោះរបស់ខ្លួន ទាំងយន្តហោះចម្បាំង និងយន្តហោះដឹកទំនិញ រួមទាំងឧទ្ធម្ភាគចក្រផងដែរ ខណៈដែលឥណ្ឌា មើលឃើញតែយន្តហោះចម្បាំងរបស់ប្រទេសបារាំង ៕...
អ៊ីរ៉ង់បាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹក

អ៊ីរ៉ង់បាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹក

សង្គម និងកម្សាន្ត
  អ៊ីរ៉ង់ បានបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅ(cruise missile)ចេញពីនាវាមុជទឹកបានដោយជោគជ័យ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលជាការបង្ហាញសាច់ដុំខាងយោធាបន្ថែមទៀតបង្អួតអាមេរិក ។ ការបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅរបស់អ៊ីរ៉ង់ ត្រូវបានធ្វើឡើងនៅក្នុងសមយុទ្ធយោធារយៈពេលបីថ្ងៃ នៅសមុទ្រ Strait of Hormuz ដែលជាច្រើកសមុទ្រមមាញឹកបំផុត ដោយនាវាដឹកទំនិញមកពីជុំវិញពិភពលោក ។ សូមរំលឹកថាកាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅ អាមេរិកបានគម្រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់បន្ថែមទៀត ខណៈដែលអ៊ីរ៉ង់បានបាញ់សាកល្បងមីស៊ីលបាលីស្ទិកប្រឆាំងនាវាចម្បាំងរយៈចម្ងាយខ្លី ៕...