សម្តេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង
ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ កោតសរសើរក្រុមការងារយុវជន និងសប្បុរសជននានា ដែលបានរួមសហការគ្នាបំពេញសកម្មភាព ទទួលបានលទ្ធផលយ៉ាងល្អ កាលក្នុងឆ្នាំ២០១៨។
សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យក្រុមការងារយុវជន និងសមាជិក សមាជិកការគណបក្ស រួមគ្នាបន្តទៀត ក្នុងការបំពេញការងារអាទិភាពតាមការដាក់ចេញដោយសន្និបាតលើកនេះ ហើយសម្ដេចមានការជឿជាក់ថា សប្បុរសជននានា ដែលធ្លាប់សហការផ្ដល់ការគាំទ្រដល់ក្រុមការងារយុវជនគណបក្ស នាពេលកន្លងមក នឹងបន្តការគាំទ្រនេះជាបន្តទៀត ពិសេសពាក់ព័ន្ធនឹងការចូលរ...