កម្ពុជា-ឡាវ នឹងបើកច្រកទ្វារព្រំដែនអន្ដរជាតិបន្ថែមទៀត
ភ្នំពេញ៖ កម្ពុជា-ឡាវ នឹងបើកច្រកទ្វារព្រំដែនអន្ដរជាតិបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើពាណិជ្ជកម្មផ្សេងៗ ខណៈបច្ចុប្បន្ន មានច្រកអន្ដរជាតិរួមគ្នាគឺច្រកត្រពាំងគ្រៀល ណងណុងឃៀន ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។
លោក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ នៃក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៩ ក្រោមអធិតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក Vilay Lakhamephong រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ ថា ច្រកទ្វារព្រំដែនអន្ដរជាតិថ្មី ដែលភាគីកម្ពុជា-ឡាវ កំព...