ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

វិស័យអចលនទ្រព្យនៅកម្ពុជា និងមានទីផ្សារកាន់តែរឹងមាំជាងមុនទៅថ្ងៃអនាគតខាងមុខ

វិស័យអចលនទ្រព្យនៅកម្ពុជា និងមានទីផ្សារកាន់តែរឹងមាំជាងមុនទៅថ្ងៃអនាគតខាងមុខ

សេដ្ឋកិច្ច និងវិនិយោគ
លោកច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃទីភ្នាក់ងារអចលនទ្រព្យកម្ពុជា បានឲ្យដឹងថា ពាក់ព័ន្ទនឹងវិស័យអចលនទ្រព្យ តាមការវ៉ាយតម្លៃរបស់ យើងអាចធ្វើឲ្យទីផ្សារមានលក្ខណ:រឹងមាំជាងមុន។ បើយើងនិយាយពី Demand និង Supplyលោកគិតថានៅក្នុងកំឡុងពេលនេះ វាជារឿងដែលល្អសម្រាប់ការងារទីផ្សារ ជាទូទៅទីផ្សារ Condo គឺបានចាប់ផ្ដើមដំណើរការហើយចន្លោះពី ៣០% គ្រប់គ្រងដោយម្ចាស់ជាជនជាតិខ្មែរ ក្រៅពីនេះគឺ ៧០% គ្រប់គ្រងដោយជនបរទេស។ លោកសុខនីម បានបញ្ជាក់ទៀតថា កាលពី ២ទៅ៣ឆ្នាំមុនមានតែ ២០% ទេដែលកាន់កាប់ដោយជនជាតិខ្មែរ តែក្នុងឆ្នាំនេះកើនឡើងដល់ ៣០%។ ជាទូទៅការប្រើប្រាស់ Condo គឺទាមទារនៅពេលវេលា និងបទពិសោធន៍។ ចំពោះ ភ្នាក់ងារអចលនទ្រព្យ និងអតិថិជន គួតែបង្រៀនគ្នាទៅវិញទៅមក ដើម្បីឲ្យពួកគាត់យល់ពីតម្រូវការពិតប្រាកដ ចេះចូលរួមជួយធ្វើការងារគ្នានិងខិតខំធ្វើការតាមជំនាញ ទើបវិស័យនោះអាចទទួលយកបាន ។ អ្វីៗដំណើរការបាននៅថ្ងៃអនាគត។ បើគិតទៅលើការវិនិយោគរបស់ចិន ដើម្បី...
ទួរគី ទិញមីស៊ីល S-500 ពីរុស្ស៊ី ដោយឈប់បន្តកិច្ចសន្យាទិញ S-400

ទួរគី ទិញមីស៊ីល S-500 ពីរុស្ស៊ី ដោយឈប់បន្តកិច្ចសន្យាទិញ S-400

សង្គម និងកម្សាន្ត
  ប្រធានាធិបតីរបស់ប្រទេសទួរគី លោក Recep Tayyip Erdogan បានឲ្យដឹងថា ទួរគី ឈប់បន្តកិច្ចសន្យាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីទៀតហើយ ប៉ុន្តែទួរគី នឹងទិញ ប្រព័ន្ធមីស៊ីល S-500 ពីរុស្ស៊ីដដែលនៅពេលខាងមុខ ។ សេចក្តីប្រកាសរបស់លោក Erdogan ត្រូវបានធ្វើឡើងក្រោយពីក្រសួងការបរទេស សហរដ្ឋអាមេរិកបានព្រមានថា បើទួរគីទិញមីស៊ីល S-400 ពីរុស្ស៊ី អាមេរិកនឹងដាក់ពង្រាយយន្តហោះ ចម្បាំង F-35 នៅតំបន់ Kurd ស៊ីរី ដើម្បីប្រជែងនឹងមីស៊ីល S-400 ។ លោក Erdogan បានបញ្ជាក់ថា ទោះបីជាអាមេរិកដាក់ពង្រាយយន្តហោះចម្បាំង F-35 នៅតំបន់ Kurd ស៊ីរី ក៏ទួរគីមានប្រព័ន្ធមីស៊ីល S-500 ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ ទប់ទល់នឹងការគម្រាមកំហែងដែនអាកាសពីខាងក្រៅបានហើយដែរ ៕...
រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើ ADB​ ពិនិត្យលទ្ធភាព​ក្នុងការ​បង្កើន​តម្លៃកសិផលជួយ​កសិករ​ខ្មែរ​

រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើ ADB​ ពិនិត្យលទ្ធភាព​ក្នុងការ​បង្កើន​តម្លៃកសិផលជួយ​កសិករ​ខ្មែរ​

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក Jaing Feng Zhang នាយកប្រតិបត្តិគម្រោងផ្នែកកសិកម្ម និងធនធានធម្មជាតិនៃធនា​គារ​អភិវឌ្ឍអាស៊ីប្រចាំនៅកម្ពុជា ADB និងសហការី នៅថ្ងៃទី០៦ ខែមីនានេះ ក្នុងជំនួបជាមួយ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក វេង សាខុន បានឲ្យដឹងថា គោល​ដៅ​របស់​ក្រសួងរយៈពេលកន្លងមក គឺផ្តោតជាសំខាន់លើការផលិតស្រូវ និងការនាំចេញ។ ដោយឡែក ក្នុងបរិបទថ្មីនៃកំណើនសេដ្ឋកិច្ច ការ​កើន​ឡើង​នៃ​ចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការនៃទីផ្សារបានតម្រូវឲ្យក្រសួងពង្រឹង ពង្រីក និងធ្វើបច្ចុប្បន្នភាពនៃគោលដៅរបស់ខ្លួនមកផ្តោតលើការធ្វើកសិកម្មចម្រុះ និងផលិតផលដែលមានសក្កានុពលខ្ពស់ដូចជា ដំឡូងមី ពោតចំណី ស្វាយ ស្វាយចន្ទី និងជាពិសេសសាកវប្បកម្ម ធ្វើយ៉ាងណាជួយប្រជាកសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅស្របតាមបរិបទថ្មីនេះ។ ដូច្នេះ ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យ ADB...
គណ:កម្មការអឺរ៉ុប​នឹងមកកម្ពុជា​អំឡុងចុងខែមីនា​ និងខែមេសា​ដើម្បី​ ពិនិត្យជុំវិញដំណើរការ​ព្យួរ EBA​ ពីកម្ពុជា​

គណ:កម្មការអឺរ៉ុប​នឹងមកកម្ពុជា​អំឡុងចុងខែមីនា​ និងខែមេសា​ដើម្បី​ ពិនិត្យជុំវិញដំណើរការ​ព្យួរ EBA​ ពីកម្ពុជា​

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ចច អេដហ្កា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ទាក់ទងនឹងបេសកកម្មរបស់គណៈកម្មការអឺរ៉ុប ជុំវិញការចាប់ផ្ដើមនៃនីតិវិធីពិនិត្យការព្យួរជាបណ្ដោះអាសន្នប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា រហូតមកដល់ពេលនេះ លោកមិនទាន់បានទទួលនូវព័ត៌មានជាក់លាក់នៅឡើយទេ។ លោកបានអះអាងថា អាចនឹងមានក្រុមការងារមកប្រទេសកម្ពុជាក្នុងអំឡុងចុងខែមីនា និងខែមេសា ខាងមុខ។លោក ចច អេដហ្កា បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៥ ខែមីនា ដែលលោកនឹងត្រូវចប់អាណត្តិនៅក្នុងពេលដ៏ខ្លីខាងនេះ។ សូមបញ្ជាក់ថា សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ ​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមនីតិវិធីរបស់ខ្លួន​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធលើទំនិញទាំងអស់ លើកលែងតែអាវុធពីកម្ពុជា ឬហៅកាត់ថា EBA។ ក្នុងករណីដែល EBA អាចទៅរួចនោះ ពោលគឺអឺរ៉ុបត្រូវយកព័ន្ធលើទំនិញរបស់កម្...
សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ថ្ងៃ​៣ មីនា

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ថ្ងៃ​៣ មីនា

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ ​រសៀល​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ថ្ងៃ​៣​មីនា​។ ក្រោយ​ពិធី​សំណេះសំណាល នឹង​អញ្ជើញពិសារ​អាហារ​សាមគ្គី ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមទាំង​សិល្បករ សិល្បការី​នី​រាប់រយ​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។​ ​ការ​ប្រារព្ធ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២១ នៅ​ឆ្នាំ​២០១៩​នេះ នឹងត្រូវ​ធ្វើឡើង​ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ដូច​ឆ្នាំ​២០១៨​ផងដែរ​។ ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិវា​ដ៏​សំខាន់​មួយ សម្រាប់​ប្រទេសជាតិ និង​ជា​ឱកាស​ដើម្បី​រំលឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល​របស់​បុព្វបុរស​នៃ​យើង ដែល​បាន​បន្សល់ទុក​នូវ​មរតក​វប្បធម៌​ដ៏​សម្បូរបែប និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជ...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា៖បុណ្យទន្លេគឺចង់បង្ហាញពីសក្តានុពលរបស់ខេត្តទាំងនោះ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា៖បុណ្យទន្លេគឺចង់បង្ហាញពីសក្តានុពលរបស់ខេត្តទាំងនោះ

សង្គម និងកម្សាន្ត
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ ឲ្យដឹងថា ការរៀបចំបុណ្យទន្លេមានអត្ថប្រយោជន៍សំខាន់ណាស់ក្នុងការទាក់ទាញទេសចរណ៍ក្នុងស្រុក សំខាន់យើងប្រម៉ូតគោលដៅវប្បធម៍ ទេសចរណ៍ពីព្រោះមានសក្តានុពលធម្មជាតិ ។ សំខាន់ធ្វើឲ្យមាត់ទន្លេមានសោភណ្ឌភាពស្អាត់ ម្យ៉ាងទៀតជាការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ឲ្យចូលរួមការពារ និងថែរក្សាជីវចម្រុះទៀតផង ។ លោករដ្ឋមន្ត្រីបន្តទៀតថា ការធ្វើបុណ្យទន្លេវាជាឳកាសមួយផងដែរសម្រាប់ពង្រីកវិស័យទេសចរណ៍របស់យើង ។​ ការបុណ្យទន្លេឆ្នាំនេះនៅខេត្តកំពង់ឆ្នាំង ពីព្រោះខេត្តមួយនេះសម្បូរទៅដោយរមណីយ៍ដ្ឋាន អាចទាក់ទាញបានយ៉ាងច្រើន។ បុណ្យទន្លេនេះក៏ជាការបញ្ជាក់ពីប្រទេសជាតិរបស់យើងមានសុខសន្តិភាព អញ្ចឹងភ្ញៀវទេសចរណ៍ជាតិ និអន្តរជាតិកន្លែងណាក៏មាន កន្លែងណាក៏ទៅដល់បានដែរ​ ហើយចង់បង្ហាញថា ប្រជាពលរដ្ឋរបស់យើងទទួលបានអ្វីខ្លះពីវិស័យទេសចរណ៍ ។ លោកថោង ខុន បានបញ្ជាក់ថា នៅកន្លែងណាក៏ដោយ គ្រប់សហគមន៍ទាំងអស់ត្រូវពង្រីកវិ...
សហរដ្ឋមេរិកផ្តល់ថវិកា២លានដុល្លារ ដល់អង្គភាពស៊ីម៉ាក់ សម្រាប់បន្តដោះមីននៅកម្ពុជា

សហរដ្ឋមេរិកផ្តល់ថវិកា២លានដុល្លារ ដល់អង្គភាពស៊ីម៉ាក់ សម្រាប់បន្តដោះមីននៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សហរដ្ឋមេរិកបានផ្តល់ជំនួយថវិកា២លានដុល្លារអាមេរិក ដល់អង្គភាពស៊ីម៉ាក់សម្រាប់ការដោះមីននៅកម្ពុជាក្នុងរយៈ១២ខែជាបន្តទៀត។ យោងតាមបណ្តាញសង្គមហ្វេសបុករបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កាលពីថ្ងៃទី០៥ ខែមីនា​ ឆ្នាំ​២០១៩នេះ​ មន្ត្រីគ្រប់គ្រងគំរោងកម្មវិធីជំនួយដោះមីនមកពីក្រសួងការបរទេសអាមេរិកបានចុះទៅពិនិត្យសកម្មភាពប្រតិបតិ្តការរបស់អង្គភាពស៊ីម៉ាក់នៅទិសខេត្តត្បូងឃ្មុំ។ ទន្ទឹងនឹងនេះដែរ​ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសំរេចផ្តល់ជំនួយថវិកាមកអង្គភាពស៊ីម៉ាក់ចំនួន២លានដុលា្លរ​សំរាប់រយះពេល១២ខែ​ (០១​ ខែមិនា​ ២០១៩-២៨​ ខែកុម្ភ:​ ២០២០)​ ហើយគំរោងនេះជាឆ្នាំទី២ នៃការដេញថ្លៃក្នុងឆ្នាំ២០១៨កន្លងទៅនេះ។ គំរោងនេះជាកិច្ចសហការវាងអង្គភាពសុីម៉ាក់និងអង្គការNPA​ ដែលត្រូវចុះហត្ថលខាអនុវត្តគំរោងរវាងCMAC និងNPA ដ៍ខ្លីខាងមុខនេះ  ។ សូមរំលឹកថា នៅឆ្នាំ២០១៨ អង្គភាពស៊ីម៉ាក់ បានទទួលជំនួយថវិកាចំនួន១.៦លានដុល្លារពីអាមេរិក ដើម្បីបោសស...
អាមេរិកបារម្ភពីរុស្ស៊ីដែលគម្រាមកំហែងសន្តិសុខអឺរ៉ុបកាន់តែខ្លាំង

អាមេរិកបារម្ភពីរុស្ស៊ីដែលគម្រាមកំហែងសន្តិសុខអឺរ៉ុបកាន់តែខ្លាំង

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា មន្ត្រីជាន់ខ្ពស់ខាងយោធារបស់សហរដ្ឋអាមេរិក ឧត្តមសេនីយ៍ Curtis Scaparrotti បានព្រមានថា ប្រទេសរុស្ស៊ីកំពុងគម្រាមកំហែងកាន់តែខ្លាំងផ្នែកសន្តិសុខនៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ។ ឧត្តមសេនីយ៍ Curtis Scaparrotti ក៏បានអំពាវនាវផងដែរដល់មន្ទីរបញ្ចកោណអាមេរិក អោយបន្ថែមកងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍បន្ថែមទៀត នៅក្នុងប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ដើម្បីទប់ទល់ជាមួយឥទ្ធិពលយោធារបស់រុស្ស៊ី ។ ការព្រមានរបស់ឧត្តមសេនីយ៍ Curtis Scaparrotti ត្រូវបានធ្វើឡើងក្រោយពីឧត្តមសេនីយ៍រូបនេះ បានជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពអង្គការណាតូ ដែលជាបក្សសម្ព័ន្ធដ៏ធំមួយរបស់សហរដ្ឋអាមេរិក ៕...
ក្រសួងរ៉ែនិងថាមពលសម្រេចផ្អាកអាជ្ញាប័ណ្ណក្រុមហ៊ុនអាជីវកម្មរ៉ែថ្ម និងខ្សាច់ចំនួន០៦ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ក្រសួងរ៉ែនិងថាមពលសម្រេចផ្អាកអាជ្ញាប័ណ្ណក្រុមហ៊ុនអាជីវកម្មរ៉ែថ្ម និងខ្សាច់ចំនួន០៦ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

សេដ្ឋកិច្ច និងវិនិយោគ
  កំពង់ស្ពឺ ៖ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានដឹកនាំក្រុមការងារអធិការកិច្ចរបស់ក្រសួងរ៉ែនិងថាមពលចុះពិនិត្យសកម្មភាពអាជីវកម្មរ៉ែថ្ម និងខ្សាច់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលដើមសប្តាហ៍នេះ។ ក្រុមហ៊ុនចំនួន០៦ (ក្រុមហ៊ុនរ៉ែថ្មសំណង់ចំនួន០២ ក្រុមហ៊ុនខ្សាច់បកចំនួន០១ និងក្រុមហ៊ុនខ្សាច់ស្ទឹងចំនួន០៣) មិនគោរពតាមសារាចរណែនាំរបស់ក្រសួងពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរ៉ែ ។ ដូច្នេះក្រសួងសម្រេចព្យួរអាជ្ញាប័ណ្ណរយៈពេល១សបា្តហ៍ជាការព្រមាន និងអាចឈានដល់ការបញ្ចប់អាជ្ញាប័ណ្ណតែម្តងក្នុងករណីមិនរាងចាល។ លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ថា មុននឹងសម្រេចដល់ការព្យួរអាជ្ញាបណ្ណនេះ ក្រុមការងារអធិការកិច្ចក្រសួងធ្លាប់បានបើកកិច្ចប្រជុំណែនាំដល់ក្រុមហ៊ុនទាំងអស់រួចម្តងហើយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជាមួយនឹងការប្រជុំម្តងទៀតជាមួយ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ដែលមានការចូលរួមពីតំណាងក្រសួងរ...

ប្រជាពលរដ្ឋឃុំអរិយក្សត្រ ស្រុកល្វាឯម នាំគ្នាផ្តិតមេដៃប្តឹងទៅអភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍ខ្លាចឧកញ៉ា ភឺន ផល្លា លួចធ្វើប្លង់បន្លំយកដីព្រែក

សង្គម និងកម្សាន្ត
កណ្តាល៖ ប្រជាពលរដ្ឋជាង៦០នាក់ជាង២៥០គ្រួសារ នៅឃុំអរិយក្សត្រ ស្រុកល្វាឯម នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នំា២០១៩នេះ បានផ្តិតមេដៃលើញត្តិសុំអន្តរាគមន៍ពីអភិបាលខេត្តកណ្តាល ករណីឧកញ៉ាឈ្មួញដីឈ្មោះ ភឺន ផល្លា បន្លំធ្វើបណ័្ណយកព្រែកសាធារណៈរបស់រដ្ឋ និងដីរបស់ប្រជាពលរដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋមកពីភូមិអរិយក្សត្រ និងភូមិខ្សាច់ បានប្រមូលផ្តំគ្នាអស់រយៈពេលបួនថ្ងៃជាប់គ្នា នៅក្នុងវត្តសុវណ្ណសាគរ ហៅវត្តបន្ទាយ ក្នុងឃុំអរិយក្សត្រ គឺចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីទាមទារឲ្យអាជ្ញាធរមូលដ្ឋានជួយដោះស្រាយបញ្ហាដីព្រែកដែលលោកឧកញ៉ា ភឺន ផល្លា បន្លំធ្វើឯកសារកម្មសិទ្ធិរំលោភយកដោយខុសច្បាប់។ ពលរដ្ឋម្នាក់ដែលបានចូលរួមធ្វើញត្តិតវ៉ានេះ បានមានប្រសាសន៍បញ្ជាក់នៅថ្ងៃនេះថា ពួកគាត់ទាំងពីរភូមិ នាំគ្នាតវ៉ាការពារផលប្រយោជន៍ខ្លួន ដោយព្រួយបារម្ភខ្លាចឧកញ៉ា ភឺន ផល្លា បន្លំធ្វើប័ណ្ណកម្មសិទ្ធិយកដីលំនៅដ្ឋានរបស់ពួកគេ ក្រោយពីបែកធ្លាយឯកស...