ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

កញ្ញ ទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរទៅលើខ្លួនខណៈកំពុងឡើងច្រៀងលើឆាក

កញ្ញ ទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរទៅលើខ្លួនខណៈកំពុងឡើងច្រៀងលើឆាក

សង្គម និងកម្សាន្ត
កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងដ៏ល្បីល្បាញមួយរូបបានស្រែកទ្រហោរយំ និងរៀបរាប់ពីសេចក្តីឈឺចាប់យ៉ាងខ្លាំង ខណៈដែលកំពុងតែច្រៀងសុខៗ មានបុរសម្នាក់បានយកទឹកស្រាបៀរមកជះនិងគប់កំប៉ុងទៅលើខ្លួននាង ដែលធ្វើឲ្យនាងខ្មាស់គេ និងឈឺចាប់យ៉ាងខ្លាំង ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភោជ្ជនីយ៍ដ្ឋាន ( សមុទ្រ) ក្បែរមន្ទីរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ យោងតាមការរៀបរាប់របស់កញ្ញា ទេព បូព្រឹក ទាំងក្ដីឈឺចាប់បាននិយាយថា កញ្ញាបានមកភោជ្ជនីយ៍ដ្ឋានខាងលើគឺត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត។ លុះពេលដែលកញ្ញាកំពុងតែឈរច្រៀងនៅឆាក ស្រាប់តែមានបុរសម្នាក់ដែលគេសង្ស័យថាជាសាច់ញាត្តិរបស់ម្ចាស់ហាង បានយកទឹកស្រាបៀរនិងកំប៉ុងស្រាបៀរគប់ដាក់រូបនាងតែម្តងធ្វើឲ្យកញ្ញាខឹងសម្បារ ព្រមទាំងមានការឈឺចាប់ខ្លាំងបំផុត ហើយក្រោយពីបង...
សេវាកម្មរថយន្តក្រុង ភី អេស (P.S)រងការចោទថាទុកឯកសារភ្ញៀវចោល មិនទទួលខុសត្រូវ

សេវាកម្មរថយន្តក្រុង ភី អេស (P.S)រងការចោទថាទុកឯកសារភ្ញៀវចោល មិនទទួលខុសត្រូវ

សង្គម និងកម្សាន្ត
  លិខិតមិត្តអ្នកអានៈ សូមជំរាបជូនដំណឹងដល់ក្រុមហ៊ុន និងមហាជនទាំងអស់ ហើយជាក់ស្តែងនៅថ្ងៃទី ០៨ ខែវិច្ឆិការ ឆ្នាំ ២០១៨ ខាងខ្ញុំបានផ្ងើរឯកសារ មួយកញ្ចប់ ដែលក្នុង នោះមានលិខិតឆ្លងដែនចំនួន ០៦ក្បាល ទៅស្រុកឡែម ។ ពេលទៅដល់ខាងឡានក្រុងខាងលើមិនបាន ប្រគល់ឯកសារអោយទៅអ្នកទទួលទេ ដោយយកឯកសារទៅទុកចោល ហើយពេលខាងខ្ញុំសួរកឯកសារ ខាងឡានក្រុងប្រាប់ថា បានប្រគល់អោយទៅអ្នកទទួលហើយ ។ រហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិការ ឆ្នាំ ២០១៨ ខាងខ្ញុំបានចុះទៅរកនៅស្រុកឡែម ទើបបានឃើញនៅបេនឡានក្រុងសាខានៅឡែមដោយខ្លួនឯង ។ ពេលខាងខ្ញុំទៅសួរនាំ ថាហេតុអីបានជាមិនអោយទៅអ្នកទទួលខាងខ្ញុំនៅលែម គាត់បែជានិយាយថា គាត់មិនដឹងទេ ព្រោះគាត់បានប្រគល់រួចរាល់ហើយមិនដឹងហេតុអីបានជាមកនៅក្នុងទូគាត់ទេ ហើយថែមទាំងប្រើចរឹកពាលមកខាងខ្ញុំទៀត ដោយបាន បណ្តេញខាងខ្ញុំចេញ ពេលខាងខ្ញុំទៅសួររកមូលហេតុ ទាក់ទងទៅនឹងការទុកឯកសារខ្ញុំចោលមិនព្រម។ ហេតុដូច្នោះ សូមបងប្អូនប្រុងប្រយ័ត្នមុនន...
ឆ្នាំ២០១៨ ការវិនិយោគវិស័យសំណង់ មានទំហំទឹកប្រាក់ប្រមាណជាង​ ៥ពាន់២រយលានដុល្លារអាមេរិក

ឆ្នាំ២០១៨ ការវិនិយោគវិស័យសំណង់ មានទំហំទឹកប្រាក់ប្រមាណជាង​ ៥ពាន់២រយលានដុល្លារអាមេរិក

សេដ្ឋកិច្ច និងវិនិយោគ
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០១៨​ និងលើកទិសដៅការងារឆ្នាំ​ ២០១៩​ នៃក្រសួងរៀប ចំដែនដី នគរូបនីយកម្ម ​និងសំណង់ ​ដែលបានចេញផ្សាយនៅថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០១៨នេះ​ បាន​បញ្ជាក់ថា ការវិនិយោគ​​​លើ​​វិស័យ​​​​សំណង់នៅកម្ពុជាក្នុងឆ្នាំ ២០១៨ មានចំនួន ២៨៦៧ ​គម្រោង លើផ្ទៃក្រឡាដីជាង ១១ លានម៉ែត្រការ៉េ ដោយ​​សរុប​​ទៅមានទំហំទឹកប្រាក់ប្រមាណជាង​ ៥ពាន់២រយលានដុល្លារអាមេរិក។ ក្នុងគម្រោងទាំង ២៨៦៧ គម្រោងក្នុងនោះ ក្រោមសមត្ថកិច្ចក្រសួងមានចំនួន ២៤៥ គម្រោង ដោយ​​មានផ្ទៃ​ក្រឡា​​ដីប្រមាណជាង ១០លានម៉ែត្រការ៉េ ​និងក្រោមសមត្ថកិច្ចរាជធានី ខេត្ត មានចំនួន ២ ៦២២គម្រោង ដោយមាន​​ផ្ទៃ​​ក្រឡា​​សរុបជាង ១លានម៉ែត្រការ៉េ។ ការវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០១៨នេះ រួមមានទាំង ​សំណង់បែបលំនៅឋាន សំណង់បែប អគារខ្ពស់ៗ រួម​​ទាំង​​សំណង់លំនៅឋាន បែបលក្ខណៈបុរីផងដែរ។ ដោយសំណង់ អគារខ្ពស់ ដែលមានកំពស់ចាប់ពី ​៥ជាន់ឡើង​​ទៅក្នុង​​រាជ​​ធានីភ្នំពេញ ...
រដ្ឋមន្ត្រីពាណិជ្ជកម្ម​ គាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ

រដ្ឋមន្ត្រីពាណិជ្ជកម្ម​ គាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ

សេដ្ឋកិច្ច និងវិនិយោគ
លោក  ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ​ ដោយក្រុមហ៊ុនចិន ដែលមានសមត្ថភាពសម្ងួតស្រូវសើមចំនួន ១០ម៉ឺនតោនក្នុងមួយថ្ងៃ និងអាចស្តុកស្រូវ-អង្ករស្ងួតបានដល់ទៅ ១លានតោន នៅតាមខេត្តដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា។ ការគាំទ្ររបស់លោក រដ្ឋមន្ត្រី បានធ្វើឡើង​កំឡុងពេលជួបពិភាក្សាការងារជាមួយលោក ប៊ី គង់មីន (BI GUANGMIN) ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។ លោក ប៊ី គង់មីន បានគូសបញ្ជាក់​ថា ​ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនេះ​ នឹងនាំមកនូវប្រាក់ចំណូលក្នុងវិស័យស្រូវ-អង្ករកម្ពុជា​ តាមរយ:ការជំុញនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ​ ក្នុងមួយឆ្នាំ ៥០ម៉ឺនតោន,​ កាត់បន្ថយការហូរចេញស្រូវទៅប្រទេសជិតខាង ជួយពង្រឹងខ្សែចង្...
លិខិតមិត្តអ្នកអានៈ ហេតុអ្វី ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី អនុវត្តផ្ទុយនឹងគោលការច្បាប់?

លិខិតមិត្តអ្នកអានៈ ហេតុអ្វី ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី អនុវត្តផ្ទុយនឹងគោលការច្បាប់?

សង្គម និងកម្សាន្ត
ព្រះវិហារ ៖  លោក អ៊ឺម សំអឿន ជា​ប្រធាន​ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី បាន​ទទួល​លិខិត​អនុញ្ញាតិ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដោយ​យោង​លើ​ឯកសារ​ស្របច្បាប់​របស់​ក្រុមហ៊ុន លោក អ៊ឺម សំអឿន បាន​បញ្ជា​ឲ្យ​មេកា​ររបស់​លោក​ដើរ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ក្បែរ​នោះ​នាំគ្នា​ចូល​ទៅ​កាប់​ឈើ​ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួនយ៉ាង​អនាធិបតេយ្យ ។ ក្រុមហ៊ុន អឿន សុវណ្ណ ខូ​អិល​ធី​ឌី​គឺ​ពិតជា​មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​និង​មន្ទីរ​ពាក់ព័ន្ធ​ស្របច្បាប់​តែ​ក្រុមហ៊ុន អឿន សុវណ្ណ ខូ​អិល​ធី​ឌី គឺ​មិន​បាន​អនុវត្តន៍​តាម​ច្បាប់​អនុញ្ញាតិ​របស់​ក្រសួង​និង​មន្ទីរ​ពាក់ព័ន្ធ​ឡើយ ។​ ​យោងមន្ត្រីនិងប្រជាពលរដ្ឋនិយាយថា  ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី បាន​បង្កើត​រោងចក្រ​អារច្រៀក កែច្នៃ និង​ផលិត​គ្រឿង​...
គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ចំនួន០៧រូប

គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ចំនួន០៧រូប

សង្គម និងកម្សាន្ត
គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ចំនួន០៧រូប។ ការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមនេះ គឺបានធ្វើឡើងនៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជានាថ្ងៃចុងបញ្ចប់នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ។ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលចំនួន០៧រូបនោះរួមមាន ទី ១. លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ២. លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៣. លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៤. នាយឧត្តមសេនីយ៍ វង្ស ពិសេន ៥. នាយឧត្តមសេនីយ៍ សៅ សុខា ៦. ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៧. នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។  ...
សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាជំរុញឲ្យកសិករដាំដុះសណ្តែកផ្កាយនាំចេញ

សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាជំរុញឲ្យកសិករដាំដុះសណ្តែកផ្កាយនាំចេញ

សេដ្ឋកិច្ច និងវិនិយោគ
សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាជំរុញឲ្យកសិករនៅកម្ពុជាបង្កើនការដាំដុះដំណាំសណ្តែកផ្កាយដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុនសម្រាប់ប្រមូលទិញកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកបណ្ឌិត ឃី លាង ប្រធានសហគន៍អភិវឌ្ឍកសិកម្មកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុនអូមេកា៣បានថ្លែងថា សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាកំពុងតែជំរុញឲ្យកសិករនៅតាមសហគមន៍ដាំដុះឲ្យបានច្រើនដើម្បីឆ្លើយតបតាមតម្រូវការីផ្សារនាំចេញទៅកាន់ទីផ្សារអន្តរជាតិហើយឆ្នាំ២០១៨នេះតាមផែនការនឹងជំរុញឲ្យផ្ទៃដីដាំដុះឲ្យបាន៤ម៉ឺនហិកតា។ លោកបណ្ឌិតបន្តទៀតថា បច្ចុប្បន្ននេះកសិករអ្នកដាំដុះសណ្តែកផ្កាយមិនបារម្ភរឿងទីផ្សារនោះទេហើយចំពោះតម្លៃវិញក្រុមហ៊ុននិងសហគមន៍អភិវឌ្ឍន៍កសិកម្មមានកិច្ចសន្យាជាមួយកសិករនឹងទិញក្នុងតម្លៃថេររហូតដល់ឆ្នាំ២០២០ក្នុងតម្លៃ ៧ពាន់រៀលក្នុងគីឡូក្រាមសម្រាប់គ្រាប់សណ្តែកផ្កាយ។ ប្រធានសហគមន៍ខាងលើលើកឡើងថា ចំពោះសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាមានផែនការច្បាស់លាស់ក្នុងការសផ...
មូលនិធិអនុស្សាវរីយ៍ ១៨ ឧសភា កូរ៉េខាងត្បូង ប្រកាសដកពានរង្វាន់សិទ្ធិមនុស្ស Gwangju ចេញពីលោកស្រី អ៊ុងសាន ស៊ូជី

មូលនិធិអនុស្សាវរីយ៍ ១៨ ឧសភា កូរ៉េខាងត្បូង ប្រកាសដកពានរង្វាន់សិទ្ធិមនុស្ស Gwangju ចេញពីលោកស្រី អ៊ុងសាន ស៊ូជី

សង្គម និងកម្សាន្ត
មូលនិធិអនុស្សាវរីយ៍ ១៨ ឧសភា ដែលជាក្រុមសិទ្ធិមនុស្សដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចដកពានរង្វាន់សិទ្ធិមនុស្ស Gwangju ចេញពីលោកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំតាមព្រឹត្តិន័យរបស់សហភាពមីយ៉ានម៉ា ។ អ្នកនាំពាក្យមូលនិធិអនុស្សាវរីយ៍ ១៨ ឧសភា Gwangju បានអោយដឹងថា មូលហេតុដែលមូលនិធិនេះបានដកពានរង្វាន់ចេញពីលោកស្រី ស៊ូជី គឺដោយសារលោកស្រី មិនអាចការពារ ជនរងគ្រោះពីអំពើហិង្សានៅក្នុងប្រទេសរបស់ខ្លួនបាន ។ សូមបញ្ចាក់ជូនថា មូលនិធិអនុស្សាវរីយ៍ ១៨ ឧសភា Gwangju គឺត្រូវបានបង្កើតឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ៨០នៅកូរ៉េខាងត្បូង ដែលជាការរំលឹកដល់ការទាមទារសិទ្ធិមនុស្សពីរបបយោធាកូរ៉េខាងត្បូង ដែលបានបណ្តាលអោយមនុស្សជាង២០០នាក់បានបាត់បង់ជីវិត ៕...
លោក ត្រាំ ទទូចចង់បានលុយយកទៅធ្វើរបងព្រំដែន ចំថ្ងៃនៃទិវាជនអន្តោប្រវេសន៍អន្តរជាតិ

លោក ត្រាំ ទទូចចង់បានលុយយកទៅធ្វើរបងព្រំដែន ចំថ្ងៃនៃទិវាជនអន្តោប្រវេសន៍អន្តរជាតិ

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅតែទទួចចង់បានលុយប្រមាណ៥ពាន់លានដុល្លារយកទៅធ្វើរបងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិកនៅចំថ្ងៃនៃទិវាជនអន្តោប្រវេសន៍អន្តរជាតិ ដែលប្រទេសភាគច្រើនកំពុងប្រារព្ធធ្វើ ។ ថ្ងៃទី១៨ ខែធ្នូ គឺជាទិវាជនអន្តោប្រវេសន៍អន្តរជាតិ ដែលអង្គការសហប្រជាជាតិបានសម្រេចជ្រើសរើសយកកាលពីឆ្នាំ២០០០កន្លងទៅ ។ ខណៈដែលអង្គការសហប្រជាជាតិកំពុងប្រារព្ធទិវាជនអន្តោប្រវេសន៍ប្រចាំឆ្នាំនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បែរជាទាមទារយកលុយទៅធ្វើរបងព្រំដែន ដែលផ្ទុយស្រឡះពីអង្គការសហប្រជាជាតិ ៕...
រុស្ស៊ីកាន់បន្ថយប្រតិបត្តិការតាមផ្លូវអាកាសក្នុងសង្គ្រាមនៅស៊ីរី ពីជាង១០០ជើងក្នុង១ថ្ងៃ មកនៅតិចជាង៤ជើងក្នុង១សប្តាហ៍

រុស្ស៊ីកាន់បន្ថយប្រតិបត្តិការតាមផ្លូវអាកាសក្នុងសង្គ្រាមនៅស៊ីរី ពីជាង១០០ជើងក្នុង១ថ្ងៃ មកនៅតិចជាង៤ជើងក្នុង១សប្តាហ៍

សង្គម និងកម្សាន្ត
រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី លោក Sergei Shoigu បានប្រកាសកាត់បន្ថយប្រតិបត្តិការតាមផ្លូវអាកាសក្នុងសង្គ្រាមនៅប្រទេសស៊ីរី ពីជាង១០០ជើងក្នុងមួយថ្ងៃ មកនៅត្រឹមតិចជាង៤ជើងក្នុងមួយសប្តាហ៍ ។ ការកាត់បន្ថយប្រតិបត្តិការតាមផ្លូវអាកាសរបស់រុស្ស៊ីនៅស៊ីរី គឺត្រូវបានធ្វើឡើងក្រោយពីការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាម បានស្ងប់ស្ងាត់បន្តិច ។ សូមបញ្ជាក់ជូនថា សង្គ្រាមស៊ីវិលនៅប្រទេស បានកើតឡើងចាប់តាំងពីឆ្នាំ២០១១រហូតដល់បច្ចុប្បន្ននេះ ដែលបានសម្លាប់មនុស្សអស់ជាងកន្លះលាននាក់ហើយ ហើយសង្គ្រាមស៊ីវិលនេះ គឺរុស្ស៊ីគាំទ្រខាងរដ្ឋាភិបាលនិងអាមេរិកគាំទ្រខាងពួកឧទ្ទាម ៕...