អតីតអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ បដិសេធចំពោះការចោទប្រកាន់ក្នុងរឿងក្តីសម្លាប់ស្រីស្នេហ៍
(ភ្នំពេញ)៖ បន្ាប់ពីសាកសួរដេញដោលក្នុងសវនាការពេញមួយ ព្រឹកថ្ងៃទី២៣ ខែមករានេះ តុលាការក្រុងភ្នំពេញ បានត្រឹមតែស្តាប់ចម្លើយរបស់ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវតែម្នាក់គត់ ចំណែកបក្ខពួកផ្សេងទៀត តុលាការសម្រេចបន្តសវនាការសំណុំរឿងឃាតកម្មដ៏កក្រើកមួយនេះ ទៅពេលក្រោយ។
សូមបញ្ជាក់ថា សវនាការកាត់ទោសជនជាប់ចោទចំនួន៤នាក់ ដែលពាក់ព័ន្ធអំពើឃាតកម្មលើជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ជាសហាយស្មន់លួចលាក់របស់ ឡាយ វណ្ណៈ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ មានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុុមប្រឹក្សាជំនុំជម្រះជាចៅក្រម និងលោក ប្លង់ សុផល ជាតំណាងអយ្យការ។
នៅក្នុងសវនាការ ឡាយ វណ្ណៈ បានសារភាពថា ចំណងស្នេហារវាងលោក និងជនរងគ្រោះ បានកើតឡើង នៅអំឡុងខែមិថុនា ឆ្នាំ២០១៦ តាមរយៈលោកមេគយ ខេត្តតាកែវ ឈ្មោះ កែវ វណ្ណី។
ឡាយ វណ្ណៈ បានសារភាពថា ខ្លួនបានស្គាល់គ្នាបានជិត១ខែ ខ្លួនបានរួមស្នេហាជាមួយនាង ចេវ សុវឌ្ឍនា ដែលជាស្រីម...