ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ក្រុមភេរវករ វាយប្រហារសម្លាប់មនុស្ស៤នាក់នៅអាហ្វហ្កានិស្ថាន ជាការស្វាគមន៍ប្រតិភូអាមេរិក

ក្រុមភេរវករ វាយប្រហារសម្លាប់មនុស្ស៤នាក់នៅអាហ្វហ្កានិស្ថាន ជាការស្វាគមន៍ប្រតិភូអាមេរិក

សង្គម និងកម្សាន្ត
  ក្រុមភេរវករ បានបើការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅទីក្រុង កាប៊ុល ប្រទេសអាហ្វហ្កានិស្ថាន ស្របពេលគ្នាជាមួយនឹងដំណើរទៅដល់នៃគណៈប្រតិភូអាមេរិកដឹកនាំដោយលោក Zalmay Khalilzad ដើម្បីចរចាបញ្ចប់សង្គ្រាមរយៈពេល១៧ឆ្នាំនៅក្នុងប្រទេសនេះ ។ មនុស្សចំនួន៤នាក់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀត រួមទាំងកុមារ២៣នាក់បានរងរបួស ក្នុងការវាយប្រហារភេវរកភេវកម្មកាលពីល្ងាចថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ។ នេះបើតាមការអោឲ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយ RT ។ លោក Basir Mujahid អ្នកនាំពាក្យប៉ូលីសជាតិអាហ្វហ្កានិស្ថានបានឲ្យដឹងថា ការវាយប្រហារភេរវកម្មដោយបំផ្ទុះរថយន្តនោះ គឺក្រុមភេរវករទំនងជាមានគោលដៅសម្លាប់ជនបរទេស ខណៈដែលទីតាំងវាយប្រហារ គឺសម្បូរទៅដោយបុគ្គលិកស្ថាតទូត និងអង្គការក្រៅរដ្ឋាភិបាលរស់នៅ ៕...
ស្ត្រីរងគ្រោះដោយសារពេទ្យ វ៉ិចតូរៀ បង្ខាំងកៀបឲ្យបង់លុយ ត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ

ស្ត្រីរងគ្រោះដោយសារពេទ្យ វ៉ិចតូរៀ បង្ខាំងកៀបឲ្យបង់លុយ ត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ មន្ត្រីមកពីក្រសួងសុខាភិបាល បានបង្ហើបប្រាប់ថា  នៅរសៀលថ្ងៃទិ១៤ ខែមករា ឆ្នាំ២០១៩នេះថា ស្ត្រីជាអ្នកជំងឺ ដែលត្រូវក្រុមគ្រូពេទ្យ​​​ វ៉ិចតូរៀ កៀបយកលុយនោះត្រូវបានក្រសួងសុខាភិបាលយកទៅឲ្យសម្រាកព្យាបាលនៅមន្ទីររដ្ឋក្នុងរាជធានីភ្នំពេញ។ ស្ត្រីរូបនេះ ឈ្មោះ ភឿន មុយហៀង  អាយុ១៩ឆ្នាំ ជាជនក្រីក្រស្នាក់នៅក្នុងផ្ទះជួល ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីនេះ មន្ត្រីអនុវត្តច្បាប់កំពុងតែបន្តសាកសួរប្រធានមន្ទីរពេទ្យ និងបុគ្គលិកប្រមាណជិត១០ រាប់ទាំងជនជាតិចិនផងដែរ ដោយមិនទាន់ចប់នៅឡើយទេ។ នៅរសៀលថ្ងៃនេះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទទ្វាមន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការហើយ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីកុំឲ្យបន្តកៀបស៊ីអ្នកជំងឺ ដោយមិនចេះអៀនខ្មាស។ យោងតាមលិខិត លេខ០០៣ អ ប ស/ម ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានសម្រេចបិទទ្វារមន...
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាឲ្យបិទទ្វារមន្ទីរពេទ្យវិុចតូរៀ ជាបណ្តោះអាសន្ន

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាឲ្យបិទទ្វារមន្ទីរពេទ្យវិុចតូរៀ ជាបណ្តោះអាសន្ន

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ទីបំផុតទៅ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទទ្វាមន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការហើយ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីកុំឲ្យបន្តកៀបស៊ីអ្នកជំងឺ ដោយមិនចេះអៀនខ្មាស។ យោងតាមលិខិត លេខ០០៣ អ ប ស/ម ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានសម្រេចបិទទ្វារមន្ទីរពេទ្យវ៉ិចតូរៀ ដែលមានលោកស្រី វេជ្ជបណ្ឌិត សៀង សុគន្ធ ជាអ្នកទទួលខុសត្រូវ ព្រោះតែមន្ទីរពេទ្យនេះមិនគោរពតាមលិខិតបទដ្ឋានរបស់ក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា ក្រុុមអាជ្ញាធរខណ្ឌទួលគោក មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល និងព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបអង្កេត និងស្រាវជ្រាវ នៅក្នុងមន្ទីរពេទ្យ វ៉ិចតូរៀ តាមបទបញ្ជារបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ទាប់បពី បែកធ្លាយព័ត៌មាន ថាមន្ទីរពេទ្យនេះ បង្ខាំងអតិថិជន ជម្រិតទារប្រាក់ថ្លៃសេវា ដែលអ្នកជំងឺ គ្រួសារយល់ថា ជាតម្លៃដែលមិនអាចទទួលយ...
នាវាមុជទឹកជំនាន់ទី៤របស់រុស្ស៊ី អាចបាញ់មីស៊ីលនុយក្លេអ៊ែរកម្លាំង៥៥០គីឡូតោន

នាវាមុជទឹកជំនាន់ទី៤របស់រុស្ស៊ី អាចបាញ់មីស៊ីលនុយក្លេអ៊ែរកម្លាំង៥៥០គីឡូតោន

សង្គម និងកម្សាន្ត
  រុស្ស៊ី បានដាក់បង្ហាញនាវាមុជទឹកជំនាន់ទី៤ ប្រភេទ Borei-Class ដែលជានាវាមុជទឹកសម្រាប់បាញ់មីស៊ីល បំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ។ នាវាមុជទឹកប្រភេទ Borei-Class ត្រូវបានផលិតឡើងដំបូងដោយអតីតសហភាពសូវៀត កាលពីឆ្នាំ១៩៨០ ។ នាវាមុជទឹកថ្មីជំនាន់ទី៤នេះ ត្រូវបានធ្វើទំនើបកម្មទាំងទម្ងន់ និងទាំងប្រព័ន្ធបច្ចេកវិទ្យា ដោយមានទម្ងន់ត្រឹមតែ២៤០០០តោន គឺស្រាលជាងនាវាមុជទឹកម៉ូដែលចាស់ ដែលមានទម្ងន់រហូតដល់៤៨០០០តោន ។ ចំណែកគ្រាប់មីស៊ីលដែលត្រូវបានបំពាក់លើនាវាមុជទឹកជំនាន់ទី៤នេះ គឺជាប្រភេទគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបំពាក់ដោយក្បាលគ្រប់នុយក្លេអ៊ែរ RSM-56 “Bulava” មានកម្លាំង៥៥០គីឡូតោន ៕...
មន្ត្រីជំនាញចុះស៊ើបអង្កេត មន្ទីរពេទ្យវ៉ិចតូរៀ បន្ទាប់ពីមានរឿងបង្ខាំងអ្នកជំងឺដើម្បីទារប្រាក់

មន្ត្រីជំនាញចុះស៊ើបអង្កេត មន្ទីរពេទ្យវ៉ិចតូរៀ បន្ទាប់ពីមានរឿងបង្ខាំងអ្នកជំងឺដើម្បីទារប្រាក់

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ បន្ទាប់ពីមានរឿងអាស្រូវ ពាក់ព័ន្ធករណី បង្ខាំងអ្នកជំងឺ ដើម្បីទារប្រាក់ ថ្លៃសេវាខ្ពស់កប់ពពក កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ឲ្យមន្ត្រីជំនាញចុះទៅស្រាវជ្រាវ ដើម្បីរកឲ្យឃើញការពិត។ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចក្រសួងសុខាភិបាល ដឹកនាំ ដោយ ឯកឧត្តម វិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងក្រុមមន្ត្រីជាន់ខ្ពស់ របស់ក្រសួងសុខាភិបាល ដោយមានកិច្ចសហការជាមួយអាជ្ញាធរខណ្ឌទួលគោក កំពុងចុះសាកសួរ ស្រាវជ្រាវ ទាំងភាគី គណៈគ្រប់គ្រងមន្ទីរពេទ្យ វ៉ិចតូរៀ និងភាគីអ្នកជំងឺ (ដែលអះអាងថាខ្លួនជាជនរងគ្រោះ)។  បើយោងតាមការបញ្ជាក់ពីមន្ត្រីចជំនាញប្រចាំខណ្ឌទួលគោក បានឲ្យដឹងថា មន្ទីរពេទ្យនេះ មានរឿងច្រើនលើកមកហើយ រហូតក្រសួងសុខាភិបាល សម្រេចឲ្យបិទទ្វា ម្តងរួចមកហើយ ប៉ុន្តែមន្ទីរពេទ្យនេះនៅតែដំណើរការដដែល និងបង្ករឿងដដែលៗ ធ្វ...
កងកម្លាំងយោធាទួរគី ធ្វើសមយុទ្ធយោធានៅជិតព្រំដែនជាប់ប្រទេសស៊ីរី

កងកម្លាំងយោធាទួរគី ធ្វើសមយុទ្ធយោធានៅជិតព្រំដែនជាប់ប្រទេសស៊ីរី

សង្គម និងកម្សាន្ត
  កងកម្លាំងទ័ពថ្មើរជើង អមដោយរថក្រោះជាច្រើនគ្រឿងរបស់ប្រទេសទួរគី បានបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅតាមព្រំដែនជាប់ជាមួយប្រទេសស៊ីរីភាគខាងជើង តាមការចុះផ្សាយរបស់ Yahoo News។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទួរគី បានឲ្យដឹងថា សមយុទ្ធយោធានេះ ត្រូវបានធ្វើឡើង ខណៈដែលក្រសួងការពារជាតិទួរគី បានបញ្ជូនកងកម្លាំងទ័ពថ្មើរជើង អមដោយរថក្រោះ និងរថយន្តបំពាក់ដោយអាវុធជាច្រើនគ្រឿងទៅកាន់តំបន់ព្រំដែនជាប់ជាមួយខេត្ត អ៊ីលីប ប្រទេសស៊ីរី ។ ក្រុមឃ្លាំមើលផ្នែកសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅអង់គ្លេស Syrian Observatory for Human Rights​ បានឲ្យដឹងថា ការធ្វើសមយុទ្ធយោធារបស់ប្រទេសទួរគី ក៏ត្រូវបានធ្វើឡើងស្របពេលគ្នាជាមួយនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS កំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅខេត្ត អ៊ីតលីប ប្រទេសស៊ីរី ជាប់ព្រំដែនជាមួយប្រទេសទូរគីដែរ ៕...
អាមេរិកនឹងលើកយកពីបញ្ហាតំបន់បូព៌ា ផ្តោតលើអីុរ៉ង់ ទៅពិភាក្សាក្នុងកិច្ចប្រជុំសកលនៅប៉ូឡូញនៅខែក្រោយ

អាមេរិកនឹងលើកយកពីបញ្ហាតំបន់បូព៌ា ផ្តោតលើអីុរ៉ង់ ទៅពិភាក្សាក្នុងកិច្ចប្រជុំសកលនៅប៉ូឡូញនៅខែក្រោយ

សង្គម និងកម្សាន្ត
  លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News នៅក្នុងកិច្ចសម្ភាសមួយថា លោក នឹងយកបញ្ហានៅតំបន់មជ្ឈិមបូព៌ាទៅពិភាក្សាក្នុងកិច្ចប្រជុំសកល ដែលនឹងត្រូវរៀបចំនៅប្រទេសប៉ូឡូញនៅខែក្រោយ ។ លោក Mike Pompeo បានឲ្យដឹងថា កិច្ចពិភាក្សាស្តីពីបញ្ហានៅតំបន់មជ្ឈិមបូព៌ា គឺផ្តោតសំខាន់លើការពង្រីកឥទ្ធិពលរបស់ប្រទេសអុីរ៉ង់នៅក្នុងតំបន់នេះ ។ អុីរ៉ង់ត្រូវតែបង្ហាញពិភពលោកឲ្យបានច្បាស់ ពីសន្តិភាព សេរីភាព និងសន្តិសុខ នៅតំបន់មជ្ឈិមបូព៌ា ដោយមិនពង្រីកឥទ្ធិពលរបស់ខ្លួនជាបន្តទៀត ៕...
ស្រ្តីម្នាក់ឈឺពោះបានសម្រាលកូននៅតាមដងផ្លូវទាំងយប់

ស្រ្តីម្នាក់ឈឺពោះបានសម្រាលកូននៅតាមដងផ្លូវទាំងយប់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្ត្រីវ័យ៣០ឆ្នាំម្នាក់បានសម្រាលកូននៅតាមដងផ្លូវ កាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រចូលថ្ងៃទី១៣ខែមករាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣១៥ ជាប់និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីដែលបានសម្រាលកូន នៅតាមដងផ្លូវនោះមិនស្គាល់អត្តសញ្ញាណទេមានវ័យប្រហែលជាង៣០ឆ្នាំ។ មុនពេលកើតហេតុឃើញស្រ្តីម្នាក់នេះធ្វើដំណើរថ្មើជើងតាមបណ្តោយផ្លូវ៥១៦ពីកើតទៅ លិចមកឈប់អង្គុយនៅចំណុចកើតហេតុខាលើហើយបានត្អូញត្អែថា ឈឺពោះណាស់ ។ ប្រភពដដែលបញ្ជាក់ថា ពេលនោះប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃើញក៏បាន នាំមកជួយសង្គ្រោះជាបឋមសិនរួចបានសម្រាលកូនស្រីមួយ ។ ភ្លាមៗនោះប្រជាពលរដ្ឋបានហៅ ឡានពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕  ...
ហៃទីប្រារព្ធខួប៩ឆ្នាំនៃគ្រោះរញ្ជួយដីសម្លាប់មនុស្សជាង២០ម៉ឺននាក់

ហៃទីប្រារព្ធខួប៩ឆ្នាំនៃគ្រោះរញ្ជួយដីសម្លាប់មនុស្សជាង២០ម៉ឺននាក់

សង្គម និងកម្សាន្ត
  ប្រមុខដឹកនាំរដ្ឋាភិបាល និងប្រជាពលរដ្ឋរបស់ប្រទេសហៃទី បានប្រារព្ធ ពិធីខួបលើកទី៩ឆ្នាំ នៃគ្រោះរញ្ជួយដីដ៏មហន្តរាយក្នុងកម្រិត៧.០រិកទ័រ ដែលបានបណ្តាល មនុស្សប្រមាណជាង២០ម៉ឺននាក់ បានបង់ជីវិត ។ សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១០កន្លងទៅ គ្រោះរញ្ជួយដី ក្នុងកម្រិត៧.០រិកទ័រ បានវាយប្រហារលើទីក្រុង ព័រអូប្រាំង ប្រទេសហៃទីបណ្តាលឲ្យមនុស្សជាង២សែននាក់បានបាត់បង់ជីវិត ។ ប្រធានាធិបតីប្រទេសហៃទី លោក Jovenel Moise បាននិយាយថា គ្រោះរញ្ជួយដីកាលពីឆ្នាំ២០១០ មិនត្រឹមតែសម្លាប់មនុស្សអស់ជាង២០ម៉ឺននាក់ប៉ុណ្ណោះទេ គ្រោះធម្មជាតិមួយនេះ ក៏បានបណ្តាលអោយមនុស្សប្រមាណជាង១លាន ៥សែននាក់ បានបាត់បង់ទីជម្រកផងដែរ ៕...
ចាប់បានមេខ្លោងជួញដូរគ្រឿងញៀនជាង៥៤គីឡូក្រាម បន្ទាប់ពីគេចខ្លួនបាត់ជិត៤ឆ្នាំ

ចាប់បានមេខ្លោងជួញដូរគ្រឿងញៀនជាង៥៤គីឡូក្រាម បន្ទាប់ពីគេចខ្លួនបាត់ជិត៤ឆ្នាំ

សង្គម និងកម្សាន្ត
បន្ទាប់ពីគេចខ្លួនជិត៤ឆ្នាំទៅប្រទេសឡាវ មេខ្លោងជួញដូរគ្រឿងញៀនជាង៥៤គីឡូក្រាមឈ្មោះដាំ ញ៉ាទីបំផុតត្រូវបានកម្លាំងមន្ួីរ ប្រឆាំងគ្រឿងញៀន ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ។ ក្នុងហាងម៉ាស្សាមួយក្នុង សង្កាត់បឹងកេងកង១ ខណ្ធចំការមន ។ តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ចាប់បានជនល្មើស៤នាក់(ស្រី ១នាក់) ដកហូតបានថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនទឹកកក(ICE)ទម្ងន់: " ៥៤គក្រ. ៥៩៥ក្រាម"។ប៉ុន្តែមេខ្លោងឈ្មោះ ដាំ ញ៉ា បានរត់គេចខ្លួនទៅប្រទេសឡាវ ។ របាយការដដែលឲ្យដឹងទៀតថា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៦ ចេញសាលក្រមលេខ"៩៧"ហ" ក្រ៥ សំរេចផ្ដន្ទាទោសជនល្មើសទាំង២នាក់ និងផ្ដន្ទាទោស ឈ្មោះ ដាំ ញ៉ា " មេខ្លោង គេចខ្លូន" ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ ៦០លានរៀល ។ នៅវេលាម៉ោង១៦ម៉១៥នាទី ថ្ង...