ដោយការអំណត់អត់ធ្មត់ជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាង ធ្វើឲ្យយុវជនម្នាក់ក្លាយខ្លួនជាអគ្គនាយក ក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យទាំងវ័យក្មេង
ផ្តើមចេញពីជីវិតក្មេងវត្តក្នុងរាជធានីភ្នំពេញដែលមកស្នាក់ជាមួយព្រះសង្ឃនៅវត្តនាគវន្ត័ ដើម្បីបន្ត ការសិក្សាថ្នាក់បរិញ្ញាបត្រ ខាងវិស្វករសំណង់នៅសាលាតិចណូអំឡុងឆ្នាំ១៩៩៣ ។ ក្នុងរយះពេល ៥ទៅ៦ឆ្នាំ ធ្វើឲ្យជីវិតជានិស្សិតស្នាក់វត្តជួបការលំបាកគ្រប់បែបយ៉ាងក្នុងការហូបចុក និងថវិការសម្រាប់ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងការសិក្សាតាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យ។
ជួបជាមួយអ្នកយកព័ត៏មានដេលីខ្មែរសហគ្រឹនវ័យក្មេងរូបនោះបានរៀបរាប់ពីខ្សែជីវិត តាំងពីកុមារ ភាពថា លោកមានឈ្មោះឃួន សូខាន់ឌី ជាកូនអ្នកជនបទដែលឪពុក ម្តាយ ជាគ្រូបង្រៀន ទាំងពីរនាក់នៅក្នុងខេត្តតាកែវ ។ លោកបន្តទៀតថា ភាពល្វីងជូរចត់ក្នុងជីវិតទម្រាំដល់ថ្ងៃនេះទទួលបាន ជោគជ័យ លោកបានជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាងក្នុងមូយឆាកជីវិតនេះ។
មុននឹងក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនមួយ លោកឃួន សុខាន់ឌី រៀបរាប់ថា អ្វីៗដែលទទួលបានជោគជ័យដល់ថ្ងៃនេះគឺកើតចេញពីកម្លាំងញើសឈា...