ប្រធានាធិបតីរុស្ស៊ីចោទថា ពួកអឺរ៉ុបកំពុងយកសង្គ្រាមអ៊ុយក្រែន ទៅបោកប្រាស់ប្រទេសក្រីក្រពិតប្រាកដ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសការដាក់ទណ្ឌកម្មរបស់លោកខាងលិច មកលើប្រទេសរុស្ស៊ី ព្រោះតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលលោកចាត់ទុកថា ជារឿងតូចតាច ប៉ុន្តែអឺរ៉ុប និងអាមេរិក នាំគ្នាចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខពិភពលោកទាំងមូល។
នៅក្នុងសុន្ទរកថាទៅកាន់វេទិកាសេដ្ឋកិច្ចចុងបូព៌ា ប្រារព្ធទីក្រុង វ៉្លាឌីវ៉ុស្តុក (Vladivostok) របស់រុស្ស៊ី នៅថ្ងៃពុធនេះ លោកបាននិយាយថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការឈ្លានពានផ្នែកសេដ្ឋកិច្ចពីលោកខាងលិច។
ប៉ុន្តែប្រធានាធិបតីរុស្ស៊ីរូបនេះ បានព្រមានថា គុណភាពជីវិតរបស់ប្រជាជនអឺរ៉ុប កំពុងជួបការលំបាកដោយសារទណ្ឌកម្មលើរុស្ស៊ី ខណៈប្រទេសក្រីក្របំផុត កំពុងជួបប្រទះបញ្ហាខ្វះស្បៀងអាហារ។
លោក វ្ល៉ាឌីមៀ ពូទីន ក៏បាននិយាយដែរថា អឺរ៉ុបកំពុងយករឿងគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ទៅបោកប្រាស់ប្រទេសក្រីក្រពិតប្រាកដ ព្រោះគ្រាប់ម្មធញ្ញជាតិនាំចេញភាគ...








