ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ឆ្នាំង)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង។ ការសំណេះសំណាលនេះ គឺក្រោយការអញ្ជើញចូលរួមផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”នៅសាលាខេត្តកំពង់ឆ្នាំង៕ #MLVT #HENGSour...
លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន «ក.ប.ប.» និងសហការី  អញ្ជើញចូលរួម​​ក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ

លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន «ក.ប.ប.» និងសហការី អញ្ជើញចូលរួម​​ក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងសហការី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានចូលរួមអម លោក​​ ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ ដែលដឹកនាំដោយឯកឧត្ដម ឡេង សេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។ សូមរំលឹកដែរថា កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។...
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ នាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ។ លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការពិសេស អញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។...
កម្មវិធី១.៥លាន៖ យុវតី សៅ យ៉ារ៉េត មិននឹកស្មានថាអ្នកបោះបង់ការសិក្សាចោលតាំងពីក្មេងអាចមានឱកាសរៀនជំនាញបានដែរ

កម្មវិធី១.៥លាន៖ យុវតី សៅ យ៉ារ៉េត មិននឹកស្មានថាអ្នកបោះបង់ការសិក្សាចោលតាំងពីក្មេងអាចមានឱកាសរៀនជំនាញបានដែរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖កញ្ញា សៅ យ៉ារ៉េត សិក្ខាកាមកំពុងសិក្សាក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជំនាញរចនាក្រាហ្វិកដោយកុំព្យទ័រ បានបង្ហាញការសប្បាយចិត្តពេលបានចូលរៀនជំនាញមួយនេះ ដោយកញ្ញាមិននឹកស្មានថា អ្នកបោះបង់ការសិក្សាចោលតាំងពីក្មេង អាយុច្រើនហើយ ក៏នៅតែអាចចូលរៀនជំនាញបានដែរ។ កញ្ញានិយាយថា៖«ខ្ញុំរំភើបចិត្ត ព្រោះអត់នឹកស្មានថាមានសាលាបង្រៀនអត់យកលុយ ហើយយើងឈប់រៀនច្រើនឆ្នាំ ដប់ម្ភៃឆ្នាំក៏អាចចូលរៀនបាន អាយុច្រើនក៏អាចចូលរៀនបាន។ហើយខ្ញុំសង្ឃឹមថាខំរៀនទៅ នឹងមានសមត្ថភាពធ្វើការរកលុយដោយមិនប្រើកម្លាំងដូចគេ។» សិក្ខាកាមរូបនេះប្រាប់ថា អ្នកដែលបានឈប់រៀនច្រើនឆ្នាំ និងអត់មានលុយរៀនបន្តជាដើម កុំមានការព្រួយបារម្ភ អាចទៅចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃបាន។ បរិយាកាសនៃការសិក្សារៀនសូត្រមានផាសុខភាពល្អ គ្រូបង្រៀនមានការយកចិត្តទុកដាក់ខ្ពស់...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» នៅខេត្តតាកែវ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» នៅខេត្តតាកែវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
តាកែវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះបានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី «រុក្ខទិវា៩កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតនៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ យាង និងអញ្ជើញដង្ហែរអង្គព្រះមហាក្សត្រយាងចូលរួម ក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ មាន​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ,សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហ...
តំណាងឧកញ៉ា តែ តាំងប៉ គឺ ឧកញ៉ា គឺឧកញ៉ា សួង សារុន អនុប្រធានក្រុមប្រឹក្សាភិបាលបានអញ្ជើញបើកនិងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីអំពី« ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សសម្រាប់SME»

តំណាងឧកញ៉ា តែ តាំងប៉ គឺ ឧកញ៉ា គឺឧកញ៉ា សួង សារុន អនុប្រធានក្រុមប្រឹក្សាភិបាលបានអញ្ជើញបើកនិងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីអំពី« ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សសម្រាប់SME»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ ឧកញ៉ា សួង សារុន អនុប្រធានក្រុមប្រឹក្សាភិបាល ដើម្បីសមាគមមូលនិធិសម្ដេច​តេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តំណាងដ៏ខ្ពងខ់្ពស់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានអញ្ជើញអធិបតីក្នុងកម្មវិធី បើកនិងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីអំពី « ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សសម្រាប់SME» ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកំពង់ចាម កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុង​កម្មវិធីវគ្គបណ្តុះបណ្តាលនេះដែរ ទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងរៀបចំ ដោយ FASMEC និង TEDPដោយមានគោលដៅ បណ្ដុះបណ្ដាលចំណេះជំនាញ ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស សម្រាប់SME ជូនដល់ម្ចាស់សហគ្រាស ដែលបានចូលរួមចំនួន ៣២នាក់។ គម្រោងវគ្គបណ្ដុះបណ្ដាល ប្រសិទ្ធភាពនៃការគ្រប់គ្រងធ...
គណៈកម្មការអន្តរក្រសួង​ បានចុះពិនិត្យទីតាំងនៃគម្រោងស្នេីសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងស្រុកក្រគរ​ ខេត្តពោធិ៍សាត់

គណៈកម្មការអន្តរក្រសួង​ បានចុះពិនិត្យទីតាំងនៃគម្រោងស្នេីសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងស្រុកក្រគរ​ ខេត្តពោធិ៍សាត់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា​នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង-ស្ថាប័ន​ចំនួន ១៣ ចុះពិនិត្យទីតាំងនៃគម្រោងស្នេីសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស​ របស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ។ គម្រោងស្នើសុំនេះ មានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤​ ​លេីផ្លូវជាតិ​លេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា។ ការស្នេីសុំគម្រោងវិនិយោគថ្មីនាពេលនេះ​ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រេីនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា​ ជាពិសេស​ ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលេីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​។ កិច្ចប្រជុំអន្តរក្រសួង​ និងការចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើ បានបញ្ចប់នៅវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ប្រកបដោយជោគជ័យ ក្រោមបរិយាកាសរីក...
ទំនិញដែលជាម្ហូបអាហារខូចគុណភាពត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញ និងបន្តអប់រំផ្សព្វផ្សាយជូនអាជីវករឱ្យបានយល់ពីច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធសុវត្ថិភាពម្ហូបអាហារ

ទំនិញដែលជាម្ហូបអាហារខូចគុណភាពត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញ និងបន្តអប់រំផ្សព្វផ្សាយជូនអាជីវករឱ្យបានយល់ពីច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធសុវត្ថិភាពម្ហូបអាហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្រ្តីជំនាញម្ហូបអាហារខេត្តព្រះវិហារ និងខេត្តតាកែវ នាព្រឹកថ្ងៃសុក្រទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះបានសហការជាមួយមន្រ្តីមានសមត្ថកិច្ចចុះត្រួតពិនិត្យទីផ្សារដើម្បីស្វែករកទំនិញដែលមានហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ ទប់ស្កាត់នូវរាល់ទំនិញពុំមានអនុលោមភាព ពោលគឺផ្ទុកសារធាតុគីមីហាមខាត់ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។ ជាលទ្ធផលមន្រ្តីជំនាញដកហូតទំនិញខូចគុណភាពចំនួន ១៤.៨៨គីឡូក្រាម និងធ្វើការណែនាំ អប់រំដល់អាជីវករ ព្រមទាំងបិទស្លាកបង្ហាញពីសុវត្ថិភាពម្ហូបអាហារជូនដល់ប្រជាពលរដ្ឋក្នុងផ្សារនោះផងដែរ។...
ក្រុមហ៊ុនធំៗចំនួន ១៤៦ ក្រុមហ៊ុន បានចូលរួមក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជា ដែលមានវិនិយោគិនចូលរួមសរុបចំនួន ២៨៤នាក់

ក្រុមហ៊ុនធំៗចំនួន ១៤៦ ក្រុមហ៊ុន បានចូលរួមក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជា ដែលមានវិនិយោគិនចូលរួមសរុបចំនួន ២៨៤នាក់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា បាន និងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និង វិនិយោគិន បារាំង និយាយដោយឡែក តាមរយៈវេទិកានៅថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គម រវាងប្រទេសកម្ពុជា និងបារាំង តាមរយៈការជំរុញឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដោយមានការសម្របសម្រួលប្រកបដោយអត្ថន័យរវាងក្រុមហ៊ុនបារាំង ទាំងក្នុងតំបន់ និងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជាជាមួយសមភាគីកម្ពុជា។ បន្ថែមពីនេះ ទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងប្រជាជាតិយើង ហើយក្នុងអំឡុងពេលនោះ សភាពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) ដ៏សំខាន់មួយជាមួយសម្ព័ន្ធអង្គការនិយោជកបារាំង (APF) ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរ និងភាពជាដៃគូរវាងសហគ្រិននៅក្នុងសហគមន៍សេដ្ឋកិច្ចនិយាយភាសាបារាំង។ ក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជា មានវិនិយោគិនចូលរួមសរុបចំនួន ២៨៤នាក់ ដែល...
តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករជូនដល់តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធិភូមិភាគទី៥ ដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត

តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករជូនដល់តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធិភូមិភាគទី៥ ដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ កងទ័ពជើងគោក ដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត ។ ឧត្ដមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានគោរពថ្លែងអំណរគុណដល់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរដល់សុខទុក្ខរបស់កងកម្លាំង និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ជាការតបស្នងចំពោះគុណូបការៈដ៏ប្រពៃថ្លៃថ្លានេះ ថ្នាក់ដឹកនាំ យោធិន អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ទ...