ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមយុវជន The SEED Cambodia

រដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមយុវជន The SEED Cambodia

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រសៀលថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២៤ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមយុវជន The SEED Cambodia នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានណែនាំក្រុមយុវជន The SEED Cambodia ធ្វើការងាររបស់ខ្លួនឱ្យ​បានល្អ ច្បាស់លាស់ ចំគោលដៅ ជាពិសេសជំរុញការធ្វើមាតិកាឌីជីថលឱ្យ​បានកាន់តែទូលំទូលាយដើម្បីចែករំលែកចំណេះដឹង ផ្សព្វផ្សាយអំពីទីផ្សារ​និងគោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម។ បើតាម លោករដ្ឋមន្ត្រី ក្រសួងកំពុងបន្តជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ធានាបាននូវសន្តិសុខស្បៀងនិងស្ថិរភាពតម្លៃនៅទូទាំងប្រទេស ការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម ការចងក្រងសហគមន៍កសិកម្មទំនេីប​ ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ដើម្បីចូលរួមជំរុញសេដ្ឋក...
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC  និង បណ្ឌិត ប៊ុន ហៀង អនុប្រធានសមាគមមូលនិធិសម្ដេចតេជោ បានអញ្ជើញអធិបតីក្នុងកម្មវិធី បើក វគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល »

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC និង បណ្ឌិត ប៊ុន ហៀង អនុប្រធានសមាគមមូលនិធិសម្ដេចតេជោ បានអញ្ជើញអធិបតីក្នុងកម្មវិធី បើក វគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល »

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កែប៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC និង បណ្ឌិត ប៊ុន ហៀង អនុប្រធានសមាគមមូលនិធិសម្ដេចតេជោ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤នេះបានអញ្ជើញអធិបតីក្នុងកម្មវិធី បើក វគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល » និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកែប។ វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងរៀបចំ ដោយ FASMEC និង Agile Development Group ដោយមានគោលដៅ បណ្ដុះបណ្ដាលចំណេះជំនាញ ទីផ្សារឌីជីថលជូនដល់ម្ចាស់សហគ្រាស ដែលបានចូលរួមចំនួន ៣៥នាក់ ។...
លោកស្រី អាន គីមអូន បានឧបត្ថម្ភថវិកាចំនួន២ពាន់ដុល្លារ ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

លោកស្រី អាន គីមអូន បានឧបត្ថម្ភថវិកាចំនួន២ពាន់ដុល្លារ ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស្រី អាន គីមអូន បានឧបត្ថម្ភថវិកាចំនួន២ពាន់ដុល្លារ ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានប្រកាស និងផ្តល់លិខិតថ្លែងអំណរគុណដល់លោកស្រី អាន គីមអូន ដែលបានឧបត្ថម្ភថវិកា 2000$ ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានចាត់ទុកជាមូលដ្ឋាន នៃវិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជា ក្នុងការជួយស្ដារ និងជួយទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឱ្យមានភាពល្អប្រសើរឡើងវិញនៅកម្ពុជា៕...
កម្មវិធី១,៥លាននាក់៖ ពលរដ្ឋមកពីគ្រួសារក្រីក្រពេញចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលបានទាំងជំនាញ និងប្រាក់ឧបត្ថម្ភ

កម្មវិធី១,៥លាននាក់៖ ពលរដ្ឋមកពីគ្រួសារក្រីក្រពេញចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលបានទាំងជំនាញ និងប្រាក់ឧបត្ថម្ភ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ សិក្ខាកាមមកពីគ្រួសារខ្វះខាតដែលកំពុងសិក្សានៅក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បង្ហាញពីការសប្បាយចិត្ត និងលើកទឹកចិត្តណែនាំកម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃនេះទៅកាន់ប្រជាពលរដ្ឋដទៃអោយមកចុះឈ្មោះចូលរៀន។ អ្នកស្រី ឡូញ ចាន់បុផ្ផា ជាសិក្ខាកាមនៃជំនាញភេសជ្ជៈមួយរូប នៃវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ បានបង្ហាញប្រាប់ថាកម្មវិធីនេះបានជួយសម្រួលគាត់បានច្រើន ដោយមិនត្រឹមតែផ្តល់ជាចំណេះដល់គាត់ប៉ុណ្ណោះទេ តែថែមទាំងមានប្រាក់ឧបត្ថម្ភ ២៨០០០០៛ (ពីរសែនប្រាំបីម៉ឺនរៀល) បន្ថែមទៀតផងចំពោះអ្នកដែលមានប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌។ ចំណែកឯ កញ្ញា សៅ ស្រីពៅ ជាសិក្ខាកាមជំនាញសំអាងកាយ នៃវិទ្យាស្ថានដដែលបានចែករំលែកស្រដៀងគ្នាថានៅវិទ្យាស្ថានក៏មានផ្តល់ជាកន្លែងស្នាក់នៅដែលអាចសម្រួលដល់សិស្សដែលមកពីខេត្ត និងខ្វះកន្លែងស្នាក់នៅផងដែរ ខណ:ដែលនៅកន្លែងសិក្សាមួយចំនួនមិនមានការផ្តល់ជូនកន្លែងស្នាក់នៅដូចវិទ្យាស្ថានជាតិសហគ្...
សាច់បង្កកខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចម្រុះនាំចូលជាង ១៧តោនត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដកហូត

សាច់បង្កកខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចម្រុះនាំចូលជាង ១៧តោនត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដកហូត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កណ្តាល)៖កាលពីថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការដឹកនាំដោយ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសជិតខាង តាមរយៈឡាន ៥គ្រឿង ម៉ាកតួរីស ដែលក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម។ ជាលទ្ធផល មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានពិនិត្យឃើញថាសាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន និងដោយមានការឯកភាពពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ...
ឧកញ៉ា ខុង លីស៊ីអាណា សមាជិកសមាគមឧកញ៉ាកម្ពុជត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា»

ឧកញ៉ា ខុង លីស៊ីអាណា សមាជិកសមាគមឧកញ៉ាកម្ពុជត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ខុង លីស៊ីអាណា សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោកស្រីឧកញ៉ា ខុង លីស៊ីអាណា គឺជាម្ចាស់ក្រុមហ៊ុន ឌីអិនជី គ្រុប (D N G Group) ដែលជាប្រភេទអាជីវកម្មសំណង់ (សាងសង់អគារ) មានទីស្នាក់ការកណ្តាល នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ លោកស្រីឧកញ៉ា ត្រូវបានគេស្គាល់ថា ជាម្តាយរបស់លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development និងជាម្ចាស់បុរី ដោនថោន ផ្លូវ ២០០៤ រាជធានីភ្នំពេញ។ លោកស្រីឧកញ៉ា ខុង លីស៊ីអាណា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ ក្រោយទទួលបានគោរមងារ ...
កាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំនិងដំឡើងយានយន្តអគ្គិសនី

កាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំនិងដំឡើងយានយន្តអគ្គិសនី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ លោក​ នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជា មួយលោកស្រី Sofia Fang អ្នកតំណាងក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. និងសហការី ដែលមានបំណងស្វែងយល់និងប្រមូលព័ត៌មានបន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគលើសកម្មភាពផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ពិសេសគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល និងការផ្តល់ការលើកទឹកចិត្តក្នុងវិស័យនេះ ។ បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ដែលក្នុងនោះការផ្គុំ និងដំឡើងរថយន្តអគ្គិសនី ជា...
អគ្គនាយិកាក្រុមហ៊ុនអាណាណាកុំព្យូទ័រ និងជាអនុប្រធានទី2 នៃសមាគមអៃរាវត្តាបានបរិច្ចាគថវិកាចំនួន១០០០ដុល្លារសម្រាប់ការងារអភិរក្សដំរី

អគ្គនាយិកាក្រុមហ៊ុនអាណាណាកុំព្យូទ័រ និងជាអនុប្រធានទី2 នៃសមាគមអៃរាវត្តាបានបរិច្ចាគថវិកាចំនួន១០០០ដុល្លារសម្រាប់ការងារអភិរក្សដំរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស្រី ចិន្តា ក្លេ តាំង​នាមឲ្យក្រុមប្រឹក្សាភិបាល សមាជិកសមាជិកា និងក្រុមការងារនៃសមាគមអៃរាវតា្ត នាងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកជំទាវ សុខ ចាន់ដា ដែលជាអគ្គនាយិកាក្រុមហ៊ុនអាណាណាកុំព្យូទ័រ និងជាអនុប្រធានទី2 នៃសមាគមអៃរាវត្តា ដែលបានបរិច្ចាគថវិកាចំនួន១០០០ដុល្លារសម្រាប់ការងារអភិរក្សដំរីស្រុកនៅកម្ពុជា។ ជានិច្ចជាកាលលោកជំទាវតែងតែជួយឧបត្ថម្ភថវិកានិងផ្តល់សាលប្រជុំដល់សមាគម។ យើងខ្ញុំសូមគោរពជូនពរដល់លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកទាំងអស់ឲ្យជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរពនិងស្រឡាញ់។ ថ្វីត្បិតតែមានឈាមជ័រជាអ្នករាជធានីភ្នំពេញ ប៉ុន្តែលោកស្រី ចិន្តា ក្លេ បានផ្សារភ្ជាប់ជីវិត និងនិស្ស័យខ្លាំងជាមួយព្រៃភ្នំធម្មជាតិ និងប្រពៃណីវប្បធម៌ជនជាតិដើមភាគតិច។ ក្រៅពីការងារប្រកបដោយក្តីស្រឡាញ់ជាប្រធានសមាគមអភិរក្សដំរីអៃរាវត្តា និងជាម្ចាស់អេកូរីសតចំនួនពីរ ...
រដ្ឋមន្រ្តីក្រសួងការងារ​​ ហេង សួរ អញ្ជើញផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពី «ការអនុវត្តរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញ» ជូនមន្ត្រីរាជការខេត្តកំពង់ឆ្នាំង

រដ្ឋមន្រ្តីក្រសួងការងារ​​ ហេង សួរ អញ្ជើញផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពី «ការអនុវត្តរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញ» ជូនមន្ត្រីរាជការខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ឆ្នាំង)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសាមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅខេត្តកំពង់ឆ្នាំង។ ថ្លែងទៅកាន់អង្គពិធី លោក​រដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដាក់ចេញនូវកម្មវិធីថ្នាក់ជាតិស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាគោលនយោបាយសំខាន់២ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលដើម្បីជំរុញឱ្យប្រជាពលរដ្ឋទទួលបានការ...
សាធារណជន អាចអញ្ជើញទៅទស្សនា និងទទួលយកកូនឈើដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងបរិស្ថាន

សាធារណជន អាចអញ្ជើញទៅទស្សនា និងទទួលយកកូនឈើដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងបរិស្ថាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ មិនថាមន្ត្រីរាជការ មិនថាកុមារា កុមារី ឬក៏សាធារណជនទូទៅសុទ្ធតែផ្សាភ្ជាប់ទៅនឹងបរិស្ថាន ហើយមានតួនាទីគ្រប់ៗក្នុងការចូលរួមថែរក្សាបរិស្ថាន។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សាធារណជនទាំងអស់អាចអញ្ជើញទៅទស្សនា ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងការថែរក្សាបរិស្ថាន និងចូលរួមបង្កើតទម្លាប់ល្អ ដើម្បីជួយដល់បរិស្ថានរបស់យើង។ ការតាំងពិព័រណ៍ និងចែកកូនឈើ ជូនដល់សាធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួននាពេលនេះ គឺជាផ្នែកនៃការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០។ ព្រឹត្តិការណ៍នេះគឺជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្រ្ត ស្របតាម «មុំនៃភាពបៃតងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលជាយុទ្ធសា...