ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ថ្លៃប្រើប្រាស់ពលរដ្ឋសហរដ្ឋអាមេរិក កើនឡើងក្នុងអត្រាលឿនបំផុតចាប់តាំងពីឆ្នាំ ១៩៨២

ថ្លៃប្រើប្រាស់ពលរដ្ឋសហរដ្ឋអាមេរិក កើនឡើងក្នុងអត្រាលឿនបំផុតចាប់តាំងពីឆ្នាំ ១៩៨២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក៖ ថ្លៃប្រើប្រាស់ពលរដ្ឋសហរដ្ឋអាមេរិក បានកើនឡើងជាងការរំពឹងទុកកាលពីខែមុន ធ្វើឲ្យអតិផរណាប្រចាំឆ្នាំ ឡើងដល់ ៧,៥ភាគរយ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៨២រហូតមក ។ ថ្លៃចំណីអាហារ និងថាមពល ជួយឲ្យថ្លៃអ្នកប្រើប្រាស់កើនឡើងបែបនេះ ដែលប្រភេទការចំណាយតិចតួចប៉ុណ្ណោះ ដែលគេមិនបានធ្វើ ។ ថ្លៃកើនឡើងនេះដែរ កំពុងជាន់ក.ហិរញ្ញវត្ថុគ្រួសារ ខណៈដែលប្រាក់បៀវត្សរ៍មិនទទួលបានដូចមុន ។ ទីក្រុងវ៉ាស៊ីងតោនរងសំពាធឲ្យលើកឡើងពីបញ្ហាមួយនេះ ក្នុងនោះគេរំពឹងថា ធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងដំឡើងអត្រាការប្រាក់ ។ ធនាគារអង់គ្លេស បានដំឡើងអត្រាការប្រាក់ ២លើករួចមកហើយ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ដើម្បី បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ តាមរយៈការធ្វើឲ្យការខ្ចីប្រាក់ថ្លៃជាងមុន ។ នៅសហរដ្ឋអាមេរិក ការចំណាយរបស់អ្នកប្រើប្រាស់ នៅខ្លាំងកាលពីឆ្នាំមុន ថ្វីត្បិតតែថ្លៃកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ដែលក្រុមអ្នកវិភាគ និយាយថាបណ្តាលមកព...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ទទួលជួបពិភាក្សាការងារជាមួយ លោក បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភា ពពិភពលោកឆ្នាំ២០២២។ នៅក្នុងកិច្ចពិភាក្សាលក្ខណៈទ្វេភាគីនេះ សម្ដេចតេជោបានសម្តែងនូវក្តីរីករាយដែលបានជួប ឯកឧត្តម បាន គីមូន សារជាថ្មីម្ដងទៀត ក្រោយពីឯកឧត្តមបានចប់តួនាទីជាអគ្គលេខាធិកាអង្គការសហប្រជាជាតិ។ ក្នុងជំនួបនេះ លោក Ban Ki-moon បានមានប្រសាសន៍ថា លោកសង្ឃឹមថា សម្ដេចនឹងមានជំនួបល្អប្រសើរជាមួយនឹងឯកឧត្តមប្រធានាធិបតី Moon Jae-In នៅថ្ងៃរសៀលនេះ ជាពិសេស ឯកឧត្តមសង្ឃឹមថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ នឹងមានភាពល្អប្រសើរ និងរីកចម្រើន និងទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េ និងអាស៊ាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការលើកឡើងរបស់...
ប្រជាពលរដ្ឋនិងយុវជនខ្មែរព្រមទាំងពលរដ្ឋកូរ៉េទទួលស្វាគមន៍រាក់ទាក់និងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន

ប្រជាពលរដ្ឋនិងយុវជនខ្មែរព្រមទាំងពលរដ្ឋកូរ៉េទទួលស្វាគមន៍រាក់ទាក់និងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ពីទីក្រុងសេអ៊ួល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានប្រជាពលរដ្ឋនិងយុវជនខ្មែរព្រមទាំងពលរដ្ឋកូរ៉េទទួលស្វាគមន៍រាក់ទាក់និងកក់ក្តៅបំផុតនៅពេលដែលសម្តេចអញ្ជើញមកដល់សណ្ឋា​គារស្នាក់នៅក្នុងទីក្រុងសេអ៊ូល។ នេះគឺបង្ហាញនូវការគោរពស្រឡាញ់គាំទ្រចំពោះសម្តេចតេជោ ប្រមុខដឹកនាំដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងរីកចម្រើនមកទល់សព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោបានចូលរួមខិតខំជួយជំរុញនិងលើកតម្កើងនូវសន្តិភាពដល់ពិភពលោកទៀតផង៕...
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 274នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 105 នាក់និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 274នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 105 នាក់និងស្លាប់ «គ្មាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 274 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 105 នាក់ និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 266 នាក់ (អូមីក្រុង)អ្នកដំណើរពីបរទេស 08 នាក់ (អូមីក្រុង) គិតត្រឹមព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកឆ្លងសរុប= 122,742 នាក់ អ្នកជាសះស្បើយ= 118,525 នាក់​ អ្នកស្លាប់= 3,015 នាក់។
កាណាដា និង​កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម

កាណាដា និង​កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ខែកុម្ភះនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម ការចរចារពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ព្រមទាំងការអភិ​វឌ្ឍន៍គម្រោងជំនួយផ្សេងៗទៀត ដូចជាការក៏សាងធនធានមនុស្ស និងការអភិវឌ្ឍន៍ផ្នែកបច្ចេក​ទេសដល់កម្ពុជា។ លោក​​រដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកស្រី ឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះទំនាក់ទំនងល្អ និងការគាំទ្ររបស់រដ្ឋាភិបាលកាណាដាកន្លងមក ជាពិសេស ការគាំទ្រដល់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ រួមទាំងការផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលគិតត្រឹមថ្ងៃនេះ កម...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះបាន អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ " ឆ្ពោះ​ទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ " ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ខាងក្រោមនេះគឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី...
សម្តេច ស ខេង បាន​​ញ្ជើញជាអធិ​បតីក្នុងពិធីពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍​សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា

សម្តេច ស ខេង បាន​​ញ្ជើញជាអធិ​បតីក្នុងពិធីពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍​សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិ​បតីក្នុងពិធីពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប្រារព្ធនៅសណ្ឋាគារភ្នំពេញ។ លោកឧញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាសមាគមបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ និងត្រូវបានចាត់ទុកជាមូលដ្ឋានរួមចំណែកជួយស្ដារសហគ្រាសធនតូច និងមធ្យមនៅកម្ពុជាឱ្យមានភាពល្អប្រសើរឡើងវិញក្រោមការដឹកនាំដ៏ឈ្លាសវ័យរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងមានសម្ដេចក្រឡាហោម ជាប្រធានកិត្តិយស។ លោកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលក៏បានគូសបញ្ជាក់អំពីបេសកម្មរបស់សមាគម ដើម្បីលើកកម្ពស់ការ​ជំរុញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយធ្វើសកម្មភាពគោរពតាមរដ្ឋធម...
សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញសេចក្ដី​ថ្លែងការណ៍​បញ្ជាក់លើជនជាប់ចោទឈ្មោះ ឌួង ងៀប ពីបទឆបោក និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញសេចក្ដី​ថ្លែងការណ៍​បញ្ជាក់លើជនជាប់ចោទឈ្មោះ ឌួង ងៀប ពីបទឆបោក និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:បន្ទាប់ពីចេញមុខប្រកាសចូលពន្ធនាគារព្រៃស នាពេលថ្មីៗនេះ លោក ឌួង ងៀប ស្រាប់តែត្រូវបានសាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​​សេចក្ដី​ថ្លែងការណ៍​ ជម្រាប់មហាជនលើករណីជនជាប់ចោទឈ្មោះ ឌួង ងៀប ពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
អំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈនៅក្នុងខេត្តមួយចំនួនមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់

អំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈនៅក្នុងខេត្តមួយចំនួនមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្នុងទិសដៅបញ្រ្ជាបការយល់ដឹងដល់សាធារណៈជនទូទៅជាពិសេសធុរជន ពាក់ព័ន្ធនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ មន្ត្រី ក.ប.ប. អនុវត្តគោលការណ៍ អប់រំណែនាំក៏ដូចជាអនុវត្តច្បាប់ទន្ទឹមគ្នា។ មន្រ្តីបាន​និយាយថា ដូចនេះ យើងសង្កេតឃើញថាអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈហាក់មានការថយចុះ ជាក់ស្តែងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ មន្ត្រី ក.ប.ប. បានបន្តប្រតិបត្តិការអធិការកិច្ចលើអាជីវកម្មប្រេងឥន្ធនៈសរុបចំនួន ២៨ស្ថានីយ/ដេប៉ូ ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង ស្រុកអង្គស្នួល ខេត្តកណ្តាល ស្រុកស្វាយអន្ទរ និងស្រុកពារាំង ខេត្តព្រៃវែង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងស្រុកទ្រាំង ខេត្តតាកែវ ដែលក្នុងនោះមន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈមិនមានអនុលោមភាពតែ៧ប៉ុណ្ណោះ។ លទ្ធផលនេះអាចឆ្លុះបញ្ចាំងពីការយល់ដឹង និងការចូលរួមរបស់ធុរជនពាក់ព័ន្ធនឹងការអនុវត្តច្បាប់។ យ៉ាងណាមិញ ចំពោះម្ចាស់ដេប៉ូដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រ...
ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 262នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 76 នាក់ និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 262នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 76 នាក់ និងស្លាប់ «គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 262នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 76 នាក់ និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 226នាក់(អូមីក្រុង) អ្នកដំណើរពីបរទេស 36 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកឆ្លងសរុប= 122,468 នាក់ អ្នកជាសះស្បើយ= 118,420 នាក់ អ្នកស្លាប់= 3,015 នាក់។