ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ប្រតិភូសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា(CPMEC)ដឹកនាំដោយឧកញ៉ា កែវ មុំ ទទួលបានការអនុញ្ញាតជួបពិភាក្សាការងារជាមួយ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ

ប្រតិភូសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា(CPMEC)ដឹកនាំដោយឧកញ៉ា កែវ មុំ ទទួលបានការអនុញ្ញាតជួបពិភាក្សាការងារជាមួយ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្ សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២ខែធ្នូនេះបានទទួលជួបសំណេះ សំណាលពិភាក្សាការងារជាមួយគណ:ប្រតិភូសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដឹកនាំដោយលោកជំទាវឧកញ៉ា កែវ មុំ ប្រធានស្តីទី និងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកតាមចង្កោមការងារនីមួយៗមួយចំនួនទៀត។ កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងរំលឹកអំពីសាវតានៃការបង្កើតសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ដោយព្រះរាជក្រឹត្យនាឆ្នាំ២០០៥ ជាយន្តការជំនួយរបស់សភាពាណិជ្ជកម្ម ដែលមានវិសាលភាពគ្របដណ្តប់មីក្រូសហគ្រាសជាង ៥០ម៉ឺននៅទូទាំងប្រទេសកម្ពូជាហើយធ្វើសកម្មភាពដើម្បីបម្រើផលប្រយោជន៍ដល់មុខរបរ និងមីក្រូសហគ្រាស ក្នុងគោលបំណងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ច ជួយបង្កើនធនធានមនុស្ស និងការបង្កើតអាជីពតាមរយៈមុខរបរ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកជំទាវ ឧ...
សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបីរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមទាំងស្រុង

សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបីរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមទាំងស្រុង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបីរបស់ក្រសួងពាណិជ្ជកម្ម រួមមាន សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមទាំងស្រុងនៅព្រឹកមិញនេះ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ឡើងការពារសេចក្តីព្រាងច្បាប់ទាំងបីនេះ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦នីតិកាលទី៦ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦នេះផងដែរ លោកស្រី និន សាផុន សមាជិកគណៈកម្មាធិការអចិន្រ្...
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិជំពាក់ថ្លៃប្រើប្រាស់អគ្គិសនីជាង២ លានដុល្លារ

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិជំពាក់ថ្លៃប្រើប្រាស់អគ្គិសនីជាង២ លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជាបានស្នើអគ្គិសនីកម្ពុជាថា តើមានលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិ ជំពាក់ថ្លៃប្រើប្រាស់អគ្គិសនីជាង២លានដុល្លារដែរ? ការស្នើរបស់សម្តេចក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពាជាតិនាព្រឹកថ្ងៃទី២៩ ខែធ្នូរឆ្នាំ២០២១។ តាមការយៈរស្នើរបស់សម្ដេចតេជោ ហ៊ុន សែន នេះ បន្ទាប់ពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិបានស្នើសុំមកកាន់សម្តេចតេជោលុបបំណុលថ្លៃអគ្គិសនីរបស់ក្រសួងដែលមានចំនួន៩ពាន់លានរៀល (ប្រមាណជាង២លានដុល្លារ)ព្រោះការប្រើប្រាស់អគ្គិសនី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានតម្រូវការច្រើនស្របទៅតាមការអភិវឌ្ឍ និងទំនើបកម្មរបស់កងកម្លាំងយោធា។ សម្ដេចតេជោ បានថ្លែងថា «តើអគ្គិសនីកម្ពុជាមានលទ្ធភាពលុបបំណុលជាង ៩ពាន់លានរៀល ស្មើនឹងជាង២លានដុល្លារនេះទាំងស្...
ក្រុមហ៊ុន(PNTco.,ltd)របស់លោកឧកញ៉ា ឡេង ឫទ្ធី រងការចោទប្រកាន់ពីការពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ

ក្រុមហ៊ុន(PNTco.,ltd)របស់លោកឧកញ៉ា ឡេង ឫទ្ធី រងការចោទប្រកាន់ពីការពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារៈសកម្មជនព្រៃឈើនិងបណ្តាញសហគមន៍ព្រៃឡង់បានរកឃើញថាក្រុមហ៊ុន(PNTco.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធីដែលមាទីតាំងស្ថិតនៅក្នុងឃុំរៀបរយស្រុករវៀងខេត្តព្រះវិហារបានសម្រុកពង្រាយហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់បំផ្លាញព្រៃឈើក្នុងតំបន់ស្នូលនៃព្រឡង់ជាច្រើនទីតាំង ហើយដឹកចូលក្នុងបរិវេណក្រុមហ៊ុនបំលែងជាឈើស្របច្បាប់ក្រោមការគប់គិតពីមន្ត្រីជំនា ញពាក់ព័ន្ធយ៉ាងរលូន។ បើតាមរបាយការណ៍ពីបណ្តញសហគមន៍ព្រឡង់ដែលសារព័ត៌មាន ដេលីខ្មែរ ទើបទទួលបានបញ្ជាក់ថា រយៈ៤ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០ ២១នេះ ក្រុមសកម្មជនព្រៃឈើនិងបណ្តាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាតព្រៃប្រទះឃើញហ្វូងកម្មករជាច្រើនក្រុមកំពុងសម្រុកកាប់និងអារច្រៀកឈើជាប្រភេទឈើឡាំងនិងប្រភេទឈើគ្រឿងផ្ទះជាច្រើនទីតាំង។ ក្រុមពលរដ្ឋនិយាយថា ក្នុងនោះរូមមាន ចំណុចបុស្សរាំង,ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ដែក,ភូមិចាស់,ភ្នំចោទ,ប្រាសាទគោល,ព្រៃស្រឡៅ និងចំណុចស្រ...
សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃសាកលវិទ្យាល័យជាតិបាត់ដំបង

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃសាកលវិទ្យាល័យជាតិបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃសាកលវិទ្យាល័យជាតិបាត់ដំបងនៅព្រឹកថ្ងៃទី២្រ៩ ធ្នូ ២០២១នេះ។ ចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានការអញ្ជើញចូលរួមអមដំណើរដោយ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមនិងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។ លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេច ព្រមទាំងបានគូសបញ្ជាក់អំពីវឌ្ឍភាពការងារជាច្រើន ពិសេសក្រោយការធ្វើកំណែទម្រង់ ទាំងការគ្រប់គ្រង ការបណ្ដុះបណ្ដាល ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់បរិក្ខាបំរើឱ្យការៀន ការបង្រៀន និងការស្រាវជ្រាវ ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងបណ្ដាភាគីទាំងកម្រិតជាត...
សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ

សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិនៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃថ្ងៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩ធ្នូ​ ឆ្នាំ១៩៩៨ -​ ២៩ធ្នូ​ ខែ២០២១)។ នៅថ្ងៃខួបលើកទី២៣ នៃការដាក់ចេញនយោបាយឈ្នះឈ្នះនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យពិនិត្យដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ។ សម្តេចតេជោបានថ្លែងថា រឿងសន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជាទេ គឺសម្រាប់ប្រជាជាតិទាំងមូល និងប្រជាជនទាំងអស់គ្នា។ សម្តេចតេជោបានរំលឹកថា ថ្ងៃនេះម៉ោងនេះកាលពី២៣ឆ្នាំមុនសម្តេចកំពុងបញ្ជាឧទ្ធម្ភាគចក្រ២គ្រឿងដើម្បីដឹក ខៀវ សំផន មកចរចានៅផ្ទះរបស់សម្តេចនៅក្រុងតាខ្មៅ ដើម្បីចរចាបញ្ចប់សង្គ...
អបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ

អបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួប២៣ឆ្នាំហើយ នៃការបញ្ជប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។ នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព ៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពាជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពាជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បាន​​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩ធ្នូ​ ឆ្នាំ១៩៩៨ - ២៩ធ្នូ​ ឆ្នាំ២០២១)។ អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់ ដែលមានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកម្ពស់​ ៣២ម៉ែត្រ និងមានចំណត់រថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន ១៥០គ្រឿង សរុបផ្ទៃក្រឡាប្រើប្រាស់រួម ទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ (ស្មើនឹង១០ដង នៃទំហំ អគារចាស់)។ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ...
លោក ហេង សួរ អញ្ជើញសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរដល់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

លោក ហេង សួរ អញ្ជើញសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរដល់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖លោក ហេង សួរ ប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈហៅថាក្រុម១៨បានអញ្ជើញសំណេះ សំណាល និងប្រគល់ប័ណ្ណសរសើរដល់សមាជិក សមាជិកាចំនួន១៦៨នាក់ ដែលបានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះរៀបចំជូនសហជីព និងកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសនិងក្រុមហ៊ុនឯកជននិងជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហម នាពេលកន្លងមក រៀបចំដោយសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ សូមបញ្ជាក់ថា សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក​​ Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារនៅភូមិគ្រឹះក្រុងតាខ្មៅ។ លោក​​ Masahiro Mikami បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះមានលើវិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាហើយចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាយើងជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ។ ទាក់ទងទៅនឹងវិស័យការពារជាតិ លោក​​ Masahiro Mikami បានជម្រាបជូនសម្តេចតេ​ជោថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ ។ ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាព...