ទាហានឆ្មាំជាតិម្នាក់បាញ់សម្លាញ់សមាជិកយោធា៤នាក់ និងជនស៊ីវិលម្នាក់ ដោយមិនដឹងមូលហេតុ
បរទេស ៖ក្រសួងមហាផ្ទៃ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ឧបទ្ទវហេតុបាញ់ប្រហារ បានកើតឡើងនៅលើទឹកដី នៃរោងចក្រមួយក្នុងទីក្រុង Dnip ro របស់ប្រទេសអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងមហាផ្ទៃ អ៊ុយក្រែនថា មនុស្ស ៥ នាក់បានស្លាប់ និង ៥ នាក់ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ប្រហារ ដោយទាហានឆ្មាំជាតិនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន ។
ក្រសួងបាននិយាយថា ៤នាក់ក្នុងចំណោមអ្នកដែលត្រូវបានបាញ់សម្លាប់ នៅកន្លែងកើតហេតុ គឺជាសមាជិក នៃយោធា ខណៈដែលម្នាក់ជាស្ត្រីស៊ីវិល ។
បើតាមក្រសួងមហាផ្ទៃ គឺនៅម៉ោង 03:40 [01:40 GMT] មានសោកនាដកម្មមួយ បានកើតឡើងនៅលើទឹកដី នៃរោងចក្រសាងសង់ម៉ាស៊ីន Yuzhmash Southern ។
ទាហានម្នាក់ នៃឆ្មាំជាតិអ៊ុយក្រែន Conscript Ryabchuk Artemy Yuryevich កើតក្នុងឆ្នាំ 2001 នៅពេលត្រូវបាន ផ្តល់អាវុធ បានបាញ់ទៅលើឆ្មាំជាតិ ដែលបំពេញកាតព្វកិច្ចពីកាំភ្លើង Kalashnik...








