ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្សអគ្គនាយកក្រុមហ៊ុន «Royal Future international Cambodia» ផ្តល់ម៉ាស់ និងជែលជូនរដ្ឋបាលរាជធានីភ្នំពេញ
ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្ស អគ្គនាយកក្រុមហ៊ុន «Royal Future international Cambodia» បាននាំយកម៉ាស់ និងជែលមួយចំនួនជូនដល់សាលារាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩។
លោកឧកញ៉ា ឆាយ សុធា តំណាងក្រុមហ៊ុន និងសហការី នាំយកទៅប្រគល់ជូនសាលារាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។លោកឧកញ៉ា ឆាយ សុធា មានប្រសាសន៍ថា អំណោយជាទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្ស ជូនដល់សាលារាជធានីភ្នំពេញនេះ មានម៉ាស់ពេទ្យ និងម៉ាស់ប្រអប់ ១៥,០០០ម៉ាស់ និងជែលលាងដៃ ២០០ដប។
លោកបានគូសបញ្ជាក់ថា អំណោយទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ ជាពិសេសសាលារាជធានីភ្នំពេញ ដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោក សេង វណ្ណៈ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលយកម៉ាស់ និង...








