សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវនៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។
មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលការធ្វើស្រែដោយប្រើគ្រឿងចក្រទំនើបៗដូចជាម៉ាស៊ីនភ្ជួស្រែ ម៉ាស៊ីនរាស់ដី ម៉ាស៊ីនព្រួសស្រូវ ម៉ាស៊ីនស្ទូង និងម៉ាស៊ីនច្រូតស្រូវ ហើយក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានបញ្ជារគ្រឿងចក្រទាំងអស់នោះដើម្បីស្វែងយល់ពីប្រសិទ្ធភាពការងារ។
យោងតាមរបាយការណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអោយដឹងថា
ខេត្តតា កែវ ក៏ធ្លាប់ជារាជធានីនគរគោកធ្លោក គឺជាដែនដីមានសក្តានុពលមួយលើវិស័យកសិកម្ម ហើយខេត្តនេះ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។
ខេត្តនេះមានប្រជាជនសរុប ១,០១៤...








